ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​១១​នាក់លើកគ្នា​ទៅ​កាន់​តុលាការ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រុម​គ្រូបង្រៀន​ចំនួន​១១​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ ឧសភា​ បាននាំគ្នា​​​ទៅ​កាន់​សាលា​ដ​ំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បាន​បញ្ជាក់​ប្រាប់​ប្រធាន​តុលាការ​សុំ​ប្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​រដ្ឋប្បវេណី​លេខ​៤៧២ «ត​»​ចុះ​ថ្ងៃ​ទី​២២​ មេសា​…

រាជធានី​ភ្នំពេញ​ ៖ ​ក្រុម​គ្រូបង្រៀន​ចំនួន​១១​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ ឧសភា​ បាននាំគ្នា​​​ទៅ​កាន់​សាលា​ដ​ំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បាន​បញ្ជាក់​ប្រាប់​ប្រធាន​តុលាការ​សុំ​ប្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​រដ្ឋប្បវេណី​លេខ​៤៧២ «ត​»​ចុះ​ថ្ងៃ​ទី​២២​ មេសា​ ឆ្នាំ២០១៩ ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រង់​សេចក្តីសម្រេច​ទាំងមូល​។

ក្នុងចំណោម​លោកគ្រូ​អ្នកគ្រូ​ចំនួន​១១​នាក់​ ដែល​ដាក់​ជូន​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​លោក​រ៉ុ​ង ឈុ​ន​ បាន​បញ្ជាក់​ថា «សូម​លោក​ប្រធាន​មេត្តា​បញ្ជូន​សំណុំរឿង​នេះ ​ឲ្យ​សាលាឧទ្ធរណ៍​រក​យុត្តិធម៌​ជូន​ខ្ញុំបាទ​ដោយ​អនុគ្រោះ» ​។ លោក​រ៉ុ​ង ឈុ​ន​បាន​បន្ត​ថា ​លោក​កើត​ទុក្ខមិន​សុខចិត្ត​នឹង​សេចក្តីសម្រេច​ក្នុង​សាលក្រម​រដ្ឋប្បវេណី​ខាងលើ​នេះ ដែល​សាលាដំបូង​រាជធានី​ បាន​លើកចោល​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រូបង្រៀន​ចំនួន១១​នាក់​ចុះ​ថ្ងៃ​ទី​១៦​ មករា​ ឆ្នាំ​២០១៩ ដែល​បាន​ប្តឹង​ចូល​សាលាដំបូង​រាជធានី​ ស្នើ​សុំ​ឲ្យ​តុលាការ​លុប​ចោលការ​សម្រេច​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា តំណាង​ដោយ​ឯកឧត្តម បណ្ឌិត សភាចា​រ្យ​ហង់ ជួប​ណា​រ៉ុ​ន​ សម្រេច​លុប​ក្របខណ្ឌ​ពួក​គាត់ ​។

សូម​បញ្ជាក់​ថា​ លោក​រស់ ពិសិដ្ឋ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​២២​ មេសា ​ឆ្នាំ​២០១៩​បាន​ចេញ​សាលក្រម​សម្រេច​លើកចោល​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១៦​ មករា ​ឆ្នាំ​២០១៩​ ដែល​សុំ​បដិសេធ​ចោល​ប្រកាស​ស្តី​ពី​ការ​លុបឈ្មោះ​បុគ្គលិក​អប់រំ​លេខ​១១៩​អយក​.​ប្រក​,​លេខ​១២០​អយក​.​ប្រក រហូត​ដល់​លេខ​១៦០​អយក​.​ប្រក ចុះ​ថ្ងៃ​ទី​៣០​ខែមករា​ឆ្នាំ​២០១៨​របស់​ដើមចោទ​(​ក្រុម​គ្រូបង្រៀន​ចំនួន​១១​នាក់​) ក្រុម​គ្រូបង្រៀន​ដែល​ក្រសួង​អប់​លុបឈ្មោះ​និង​បាន​ប្តឹង​ឧទ្ធរណ៍​រួម​មាន​,.​លោក រ៉ុ​ង ឈុ​ន​, លោកស្រី​វង វុ​ន្នី​,​លោក​គង់ ស៊ី​វង្ស​,​លោក​ជុំ ចាន់​,​លោក​ហុង សុ​ជា​,​លោក​យិ​ន ឈូករ័ត្ន​,​លោក​ខែ​ម ស៊ី​ថា​,​លោក​លី ខី​,​លោក​មុត ម​ណ្ឌ​,​លោក​ពៀក ម៉ា​ប់​ និង​លោក​ច័ន្ទ សុភាព​ ៕​