ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទ្រព្យ​សម្បត្តិ​ដែរ​តែ​គ្មាន​ឱកាស​ធ្វើបុណ្យ

4 ឆ្នាំ មុន

អ្នកខ្លះ​មានទ្រព្យ​សម្បត្តិ​ច្រើន​តែ​មិន​មានឱកាស​ទៅ​វត្ត​អារាម ដើម្បី​បំពេញ​បុណ្យ​កុសល​សម្រាប់​ជាទី​ពឹង​របស់​ខ្លួន​ទៅ​ក្នុង​បរលោក ព្រោះ​សេចក្តី​កំណាញ់​គ្រប​សង្កត់ ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​ទាសករ​នៃ​មាសប្រាក់​រហូត​អស់​ជីវិត ។ ព្រោះហេតុនោះ​ព្រះ​បរម​សាស្តា​ទ្រង់​ដាស់តឿន​ដល់​បុគ្គល​ដែល​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដោយ​ខ្វះ​បញ្ញា​តាម​រយៈ​ទ្រឹស្តី​អប់រំ​ដូច្នេះ​ថាៈ ទ្រព្យសម្បត្តិ​ជា​កិលេស​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​រាត្រី​អន្ធការ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​គឺជា​អ្នក​ពិឃាត​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ញៀន​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​,…

អ្នកខ្លះ​មានទ្រព្យ​សម្បត្តិ​ច្រើន​តែ​មិន​មានឱកាស​ទៅ​វត្ត​អារាម ដើម្បី​បំពេញ​បុណ្យ​កុសល​សម្រាប់​ជាទី​ពឹង​របស់​ខ្លួន​ទៅ​ក្នុង​បរលោក ព្រោះ​សេចក្តី​កំណាញ់​គ្រប​សង្កត់ ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​ទាសករ​នៃ​មាសប្រាក់​រហូត​អស់​ជីវិត ។

ព្រោះហេតុនោះ​ព្រះ​បរម​សាស្តា​ទ្រង់​ដាស់តឿន​ដល់​បុគ្គល​ដែល​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដោយ​ខ្វះ​បញ្ញា​តាម​រយៈ​ទ្រឹស្តី​អប់រំ​ដូច្នេះ​ថាៈ

ទ្រព្យសម្បត្តិ​ជា​កិលេស​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​រាត្រី​អន្ធការ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​គឺជា​អ្នក​ពិឃាត​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ញៀន​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ចំណង​ដ៏​មាំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ជំងឺ​ដ៏​ធ្ងន់​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​,​ទ្រព្យសម្បត្តិ ជា​អមនុស្ស​កំណាច​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ពិស​ចាំ​សម្លាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​គំនរ​ភ្លើង​ដ៏​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ចោរ​ដ៏​កាច​សាហាវ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជាស​ត្រូវ​ចាំ​យាយី​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​កាំបិត​ដ៏​មុត​ស្រួច​សម្រាប់​ប្រហារ​ម្ចាស់ទ្រព្យ​អត់​បញ្ញា ។

កាលបើ​បុគ្គល​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ខ្លាំង​ពេក ធ្វើ​ឱ្យ​ចិត្ត​លោភលន់​កាន់តែ​ខ្លាំង គ្មាន​ទេ​សេចក្តី​ស្ងប់​ក្នុង​ជីវិត ។ ដូច្នេះ​មាន​តែ​ការ​លះ​ទ្រព្យ​មួយ​ចំណែក​ធ្វើ​ទាន​គឺជា​ការ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​រួច​ផុត​អំពី​ចំណង​មារ ទើប​រស់នៅ​ជា​សុខ​ក្នុង​លោក​ទាំង​ពីរ ។