ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាតាបិតា​ជា​មេ​ពុម្ព​របស់​ពិភពលោក

4 ឆ្នាំ មុន

មាតាបិតា​ជា​មេ​ពុម្ព​របស់​កូន មេ​ពុម្ព​របស់​សង្គម មេ​ពុម្ព​របស់​ប្រទេស​ជាតិ និង​ជា​មេ​ពុម្ព​មនុស្សលោក ដែល​ពុម្ព​ទាំង​អស់នេះ​បាន​ចម្លង​ទៅ​កូន​តាំងពី​សាច់ឈាម ចិត្តគំនិត ការ​ប្រព្រឹត្ត និង​ទ្រព្យសម្បត្តិ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជាប់​មិន​ដាច់ បើ​មេ​ពុម្ព​យ៉ាងណា​វត្ថុ​ដែល​ចេញពី​ពុម្ព​ក៏​យ៉ាងនោះ​ដែរ ។…

មាតាបិតា​ជា​មេ​ពុម្ព​របស់​កូន មេ​ពុម្ព​របស់​សង្គម មេ​ពុម្ព​របស់​ប្រទេស​ជាតិ និង​ជា​មេ​ពុម្ព​មនុស្សលោក ដែល​ពុម្ព​ទាំង​អស់នេះ​បាន​ចម្លង​ទៅ​កូន​តាំងពី​សាច់ឈាម ចិត្តគំនិត ការ​ប្រព្រឹត្ត និង​ទ្រព្យសម្បត្តិ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជាប់​មិន​ដាច់ បើ​មេ​ពុម្ព​យ៉ាងណា​វត្ថុ​ដែល​ចេញពី​ពុម្ព​ក៏​យ៉ាងនោះ​ដែរ ។

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​តម្លៃ​មាតាបិតា​យ៉ាងនេះ​ថា មាតាបិតា​ជា​ព្រះព្រហ្ម​របស់​បុត្រ​ធីតា ជា​បុព្វាចារ្យ ជា​ព្រះអរហន្ត​របស់​បុត្រ​ទាំងឡាយ និង​ជា​អ្នក​អនុគ្រោះ​ដល់​ពួក​សត្វលោក ។

អត្ថន័យ​នេះ​បង្ហាញ​ថា មាតាបិតា​មាន​សារសំខាន់​ណាស់​សម្រាប់​សត្វលោក​ទាំងឡាយ​ដែល​មានជីវិត​រស់នៅ​លើ​លោក​នេះ យើង​អាច​និយាយ​បាន​ថា ទាំង​បុគ្គល​ម្នាក់​ៗ ទាំង​សង្គម​ទាំងមូល ទាំង​ធម្មជាតិ​ដែល​នៅ​ជុំវិញ​យើង និង​ទាំង​ពិភពលោក​នេះ សុទ្ធតែ​ត្រូវ​ពឹងពាក់​លើ​មាតាបិតា​ទាំងអស់ ដែល​ជា​មគ្គុទ្ទេសក៍​ដ៏​ឧត្តម ។

បើ​មាតាបិតា​នៃ​ជំនាន់​នីមួយ​ៗ បំពេញ​នាទី​របស់​ខ្លួន​ដោយ​ប្រពៃ​គ្រប់​ៗ​សម័យ​កាលនោះ សង្គម​យើង ពិភព លោក​យើង​នេះ​នឹង​មិន​មាន​សភាព​ឃោរឃៅ ការ​ប្រកួតប្រជែង​ធ្វើ​ឱ្យ​ខ្ទេចខ្ទី​ទ្រព្យធន​ធម្មជាតិ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ ព្រោះ​ទាំងអស់​គ្នា​សុទ្ធតែមាន​សេចក្ដី​មេត្តា​ដល់​គ្នា​និង​គ្នា​ជា​និច្ច​និរន្តរ៍ ។