ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! ​ផលិត​រថយន្ត​ភព​ព្រះ​ចន្ទ​ដ៏ធំ​មួយ

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ជប៉ុន​បាន​បង្ហាញ​រូបភាព​នៃ​រថយន្ត​ ROVER ជា​គម្រោង​ដែល​ក្រុមហ៊ុន​តូ​យ៉ូ​តា​គ្រោង​ផលិត សម្រាប់​ជួយ​ដល់​បណ្ដា​គម្រោង​របស់​ជប៉ុន នៅ​ភព​ព្រះ​ចន្ទ​អំឡុង​ឆ្នាំ​២០២៩​ខាង​មុខ​។ ទោះ​នៅ​ភព​ព្រះ​ចន្ទ​ក៏​គេ​ត្រូវការ​រថយន្ត​មួយ​ដែរ​។ ២​ឆ្នាំ​ក្រោយ​ពី​អវកាសយានិក លោក​NEIL…

ប្រទេស​ជប៉ុន ៖ ជប៉ុន​បាន​បង្ហាញ​រូបភាព​នៃ​រថយន្ត​ ROVER ជា​គម្រោង​ដែល​ក្រុមហ៊ុន​តូ​យ៉ូ​តា​គ្រោង​ផលិត សម្រាប់​ជួយ​ដល់​បណ្ដា​គម្រោង​របស់​ជប៉ុន នៅ​ភព​ព្រះ​ចន្ទ​អំឡុង​ឆ្នាំ​២០២៩​ខាង​មុខ​។

ទោះ​នៅ​ភព​ព្រះ​ចន្ទ​ក៏​គេ​ត្រូវការ​រថយន្ត​មួយ​ដែរ​។ ២​ឆ្នាំ​ក្រោយ​ពី​អវកាសយានិក លោក​NEIL ARMSTRONG​ទៅ​ដល់​ភព​ព្រះ​ចន្ទ កាលពី​ថ្ងៃ​ទី​៣១​កក្កដា​ឆ្នាំ​១៩៧១ រថយន្ត​ភព​ព្រះ​ចន្ទ​មួយ​បាន​រត់​ជា​លើក​ដំបូង នៅ​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​ជិត​៤០០.០០០​គីឡូម៉ែត្រ​ពី​ផែនដី ក្នុង​ក្រប​ខណ្ឌ​នៃ​បេសក​កម្ម​របស់​យាន​APPOLO15​។ រថយន្ត​នោះ​អាច​ជិះ​បាន​២​នាក់​ហើយ​អាច​ដឹក​បាន​ទម្ងន់​រហូត​ដល់​៥០០​គីឡូក្រាម​។

បច្ចុប្បន្ន​ក្រុមហ៊ុន​តូ​យ៉ូ​តា​មាន​បំណង​អភិវឌ្ឍន៍​ដោយ​រួម​សហការ ជាមួយ​អង្គការ​JAXAN ជាទី​ភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន នូវ​រថយន្ត​ភព​ព្រះ​ចន្ទ​ROVER ធំ​របៀប​ជា​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ មាន​បណ្ដោយ​៦​ម៉ែត្រ ទទឹង​៥,២០​ម៉ែត្រ​ព្រមទាំង​កម្ពស់​៣,៨​ម៉ែត្រ​ហើយ​មាន​កង់​៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ