ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកមាន​សំណាង​ទឹកប្រាក់ ១០០​លាន​រៀល ម្នាក់​ទៀត​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់ ១០០ លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​អតិថិជន​ដែល​មានសំណាង​ម្នាក់​ទៀត​ហើយ មានឈ្មោះ សាន់ លី​ម​ស្រ៊ី ភេទ​ស្រី…

ទឹកប្រាក់ ១០០ លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​អតិថិជន​ដែល​មានសំណាង​ម្នាក់​ទៀត​ហើយ មានឈ្មោះ សាន់ លី​ម​ស្រ៊ី ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទ្រា ឃុំ​រកា​ជ​ន្លឹ​ង ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​។

នៅ​ចំពោះ​មុខ​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ កញ្ញា សាន់ លី​ម​ស្រ៊ី បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ៖ ជា​ទម្លាប់​រាល់ថ្ងៃ កញ្ញា​តែង​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ ទទួលទាន​ជា​ប្រចាំ ដោយសារ​តែ​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​រង្វាន់​ច្រើន​។

ដោយឡែក​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​ចេញ​ដើរ​រក​ទិញ​គោ​ជាមួយ​ឪពុក​ពី​អ្នកស្រុក​ដែល​រស់នៅ​ភូមិ​ជិត​គ្នា​នោះ កញ្ញា​បាន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ចំនួន​មួយ​ដប ដើម្បី​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង ។ ភ្លាម​នោះ​កញ្ញា​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​បាន​ស្រែក​ប្រាប់​ឪពុក និង​អ្នកលក់​ឱ្យ​ជួយ​ពិនិត្យ​មើល រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។

កញ្ញា​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល​នេះ​កញ្ញា​នឹង​ប្រគល់​ជូន​ឪពុក​ម្ដាយ​មួយ​ចំនួន​ដើម្បី​សងបំណុល​គេ និង​ជួសជុលផ្ទះ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​បង្កើត​មុខរបរ​សំអាងការ​សម្រាប់​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អ​នាគ​ត។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូត​ដល់​៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក ៕​ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ