កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី២៧ មីនា កន្លងមក បានដាក់ពង្រាយជាលើកដំបូងនូវប្រព័ន្ធការពារប្រឆាំងរ៉ុក្កែតប្រភេទ Iron Dome ចំពេលអំពើហិង្សានៅតាមបណ្តោយជ្រោយហ្គាហ្សា មានការកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ ។ ប្រព័ន្ធការពារប្រឆាំងរ៉ុក្កែតនេះ ប្រើចរន្តអគ្គិសនីត្រូវបានដាក់នៅតំបន់ជាយក្រុង Beer Sheva ជាក្រុងស្ងាត់មួយដែលរងគ្រោះដោយគ្រាប់រ៉ុក្កែត របស់ពួកសកម្មប្រយុទ្ធ កាលពីសប្តាហ៍មុន ហើយមួយទៀត នឹងត្រូវដាក់ពង្រាយនៅចុងសប្តាហ៍នេះនៅតំបន់ក្បែរទីក្រុងឆ្នេរសមុទ្រ Ashkelon ។
រដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែល លោក Ehud Barak បានបញ្ជាឱ្យដាក់ពង្រាយប្រព័ន្ធការពាររ៉ុក្កែត Iron Dome ក្រោយពីរងសម្ពាធយ៉ាងខ្លាំង ប៉ុន្តែលោកថ្លែងថា ការដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងរ៉ុក្កែតនេះ គ្រាន់តែជាជំហានសាកល្បងមួយប៉ុណ្ណោះ ។
ប្រព័ន្ធការពារនេះអាចស្ទាក់គ្រាប់រ៉ុក្កែតចម្ងាយពី៥ទៅ៧០គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ