ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អាច​វាយប្រហារ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​BLOOMBERG​ថា ភាពល្អក់​កករ​ខ្លាំង​នៃ​ទំនាក់ទំនង រវាង​សហរដ្ឋអាមេរិក​និង​ចិន អាច​ជម្រុញ​ឲ្យ​ក្រុង​ប៉េ​កាំ​ង​កាត់​បន្ថយ​វិនិយោគ​របស់​ខ្លួន ក្នុង​បំណុល​អា​មេ​រិ​ក​។ BLOOMBERG​និយាយ​ថា អាជ្ញាធរ​ចិន​អាច​កាត់​បន្ថយ​ការ​វិនិយោគ​របស់​ខ្លួន ក្នុង​បំណុល​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក​-​ចិន ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​BLOOMBERG​ថា ភាពល្អក់​កករ​ខ្លាំង​នៃ​ទំនាក់ទំនង រវាង​សហរដ្ឋអាមេរិក​និង​ចិន អាច​ជម្រុញ​ឲ្យ​ក្រុង​ប៉េ​កាំ​ង​កាត់​បន្ថយ​វិនិយោគ​របស់​ខ្លួន ក្នុង​បំណុល​អា​មេ​រិ​ក​។

BLOOMBERG​និយាយ​ថា អាជ្ញាធរ​ចិន​អាច​កាត់​បន្ថយ​ការ​វិនិយោគ​របស់​ខ្លួន ក្នុង​បំណុល​អា​មេ​រិ​ក ដែល​អាច​វាយប្រហារ​ធ្ងន់ធ្ងរ​លើ​ប្រាក់​ដុល្លារ ដែល​ពុំ​មែន​ជា​ការ​សងសឹក​ចំពោះ​សហរដ្ឋអាមេរិក​ទេ តែ​ដើម្បី​ការពារ​រូបិយ​វត្ថុ​ជាតិ​របស់​ខ្លួន ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង​កំពុង​មានការ​កើនឡើង​។

មាន​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​ថា ប័ណ្ណ​រតនាគារ​អា​មេ​រិ​ក អាច​ដើរ​តូ​នាទី​ជា​អាវុធ​មួយ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម រវាង​អា​មេ​រិ​ក​និង​ចិន​។ ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​លេច​ចេញ​ក្រោយ​ការ​ចេញផ្សាយ​សារ របស់​អ្នកកាសែត​ចិន​ម្នាក់​តាម​TWITTER​។ យោង​តាម​អ្នកកាសែត​រូប​នោះ​ថា ពួក​អ្នកជំនាញ​ការ​របស់​ប្រទេស​គេ បាន​សិក្សា​លើ​សេណា​រី​យ៉ូ​នេះ ចាប់តាំងពី​ការ​ចរចា​រវាង​អា​មេ​រិ​ក​និង​ចិន​ស្ថិត​ក្នុង​ភាព​ទ័លច្រក​មក​។

BLOOMBERG​ធ្វើការ​កត់​សម្គាល់ថា ជា​រឿយ​ៗ​គេ​ចាត់​ទុក សេណា​រី​យ៉ូ​ដែល​ថា​ចិន​អាច​ដក​ប្រាក់​១.១០០​ពាន់​លាន​ដុល្លារ​ពី​ប័ណ្ណ​រតនាគារ​អា​មេ​រិ​ក ជា​ប្រតិកម្ម​ចំពោះ​ការ​ដំឡើង​ពន្ធគយ​របស់​អា​មេ​រិ​កថា ពុំ​ប្រាកដនិយម​។ គេ​ចាត់​ទុក​ថា​នោះ​ជា​វិធានការ​ជ្រុល​ហួសហេតុ ដែល​នឹង​បំផ្លាញ​សេដ្ឋកិច្ច​ចិន ជាង​ការ​បំផ្លាញ​សេដ្ឋកិច្ច​អា​មេ​រិ​ក​។

ទោះបី​យ៉ាងណា​ក្នុង​ខែឧសភា​នេះ ប្រាក់​យន់​ចិន​បាន​ធ្លាក់​ថ្លៃ​២,៦% គឺ​ប្រមាណ​ជា​៦,៩២​យន់​ក្នុង​១​ដុល្លារ ដែល​នោះ​ជា​អត្រា​ដ៏​ទាប​បំផុត​មួយ​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៨​មក​។ យោង​តាម​ពួក​អ្នកជំនាញ​ការ​របស់​BLOOMBERG​ថា វា​មិន​ប្រាក​ដដែល​ចិន ព្រម​ឲ្យ​ប្រាក់​យន់​របស់​ខ្លួន​ធ្លាក់​ថ្លៃ​ខ្លាំង​និង​មិន​អាច​ត្រួតត្រា​បាន ដែល​អាច​ឲ្យ​មានការ​បែកធ្លាយ​នៃ​មូលធន ហើយ​ជម្រុញ​ការ​ដាំ​ក្បាល​ចុះ​នៃ​ប្រាក់​យន់​ចិន​។

ចិន​ជា​ម្ចាស់បំណុល​សំខាន់​របស់​សហរដ្ឋអាមេរិក ធ្លាប់​បាន​លក់​រួច​ហើយ​នូវ​ភាគហ៊ុន​របស់​ខ្លួន ដើម្បី​ជួយ​ទ្រទ្រង់​ដល់​តម្លៃ​រូបិយ​វត្ថុ​ជាតិ​។ កាលពី​ឆ្នាំ​២០១៦ ពេល​ប្រាក់​យន់​ចិន​ធ្លាក់​ថ្លៃ​ដល់​៧% ក្រុង​ប៉េ​កាំ​ង​បាន​កាត់​បន្ថយ​ប្រាក់​កម្ចី​របស់​ខ្លួន​ប្រមាណ​ជា​១៥% ដោយ​លក់​ប័ណ្ណ​រតនាគារ​មាន​ទឹកប្រាក់​១៨៨​ពាន់​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ