ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​! ពលរដ្ឋ​ដុត​កង់​ឡាន​ប្រឆាំង​អាជ្ញាធរ​ឈូស​ឆាយដី​បឹង​សំរោង (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី និង​នាំ​គ្នា​ដុត​កង់​រថយន្ត ដើម្បី​ប្រឆាំង​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ដែល​យក​គ្រឿងចក្រ​ចុះ​ទៅ​ឈូស​ឆាយ​លើក​ជា​ទំនប់​ព័ទ្ធ​ផ្ទៃ បឹង​សំរោង​ទៅ​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល ។ ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​ក៏បាន​ចោទ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ថា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី និង​នាំ​គ្នា​ដុត​កង់​រថយន្ត ដើម្បី​ប្រឆាំង​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ដែល​យក​គ្រឿងចក្រ​ចុះ​ទៅ​ឈូស​ឆាយ​លើក​ជា​ទំនប់​ព័ទ្ធ​ផ្ទៃ បឹង​សំរោង​ទៅ​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល ។ ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​ក៏បាន​ចោទ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ថា ការ​កាយ​ដី​ធ្វើ​ជា​ទំនប់​នោះ​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ដែល​អាស្រ័យ​ផល ហើយ​ប្រគល់​អោយទៅ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១៦​ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សំរោង​ខាងត្បូង ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា​ខាងលើ​បានអោយ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួ​សារបាន​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​នោះ​តាំងពី​ឆ្នាំ​១៩៩០​មក​ម្ល៉េះ បែ​ជា​អាជ្ញាធរ​ចុះ​ទៅ​ឈូស​ឆាយ​លើ​ដី​របស់​គាត់ ដោយ​អះអាង​ថា លើក​ជា​ទំនប់​ដើម្បី​ការពារ​ផ្ទៃ​បឹង​សំរោង ដោយ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ឡើយ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត ថា បើសិន​ស្តា​របឹង​ដូច​អាជ្ញាធរ​ជូនដំណឹង​មែន​នោះ ពួក​គាត់​មិន​ទំនាស់​នោះ​ទេ ប៉ុន្តែ​ការ​ព័ទ្ធ​ឈូស​ឆាយ​នោះ​ធ្វើ​តែ​លើ​ដី​របស់​ពួក​គាត់​ដែល​ជា​អ្នក​ទន់ខ្សោយ ។​ចំណែក​ដី​ក្រុមហ៊ុន​ធំ​ៗ និង​អ្នកមាន​អំណាច​ដែល​រង​ការ​ប៉ះពាល់​ផ្ទៃដី​ដែរ​នោះ គឺ​អាជ្ញាធរ​មិន​ហ៊ាន​ទៅ​កាយ​នោះ​ទេ ។

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ដឹកនាំ​ដោយ​លោក ស៊ឹ​ម សុ​ផង់ នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រើ​គ្រឿង ចក្រ​ចុះ​ទៅ​លើក​ទំនប់​ធ្វើ​ជា​ព្រំ​ព័ទ្ធ​ផ្ទៃ​បឹង ដោយ​អះអាង​ថា ធ្វើ​តាម​អនុ​ក្រិ​ត្យ និង​ដើម្បី​ស្តា​របឹង តាម​ការ​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​ការ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​លើ​ដី​របស់​ប្រជាពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល និង​បាន​កាន់កាប់​ដី​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ស្តា​របឹង បាន​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ដើម្បី​ប្រឆាំង​គ្រឿងចក្រ របស់​អាជ្ញាធរ ។

គួរ​រំលឹក​ថា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​បាន​ផ្ទុះ​ការ​តវ៉ា​ម្តង​រួច​មក​ហើយ ដែល​ប្រឆាំង​គ្រឿងចក្រ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នក​តវ៉ា​ម្នាក់​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ព្រែក​ព្នៅ តែ​ត្រូវ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​ប្រជាពលរដ្ឋ​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ដើម្បី​ទាមទារ​អោយ​ដោះ​លែង​។ គួររំលឹកថា ៖ ពលរដ្ឋ​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​តវ៉ា​ម្នាក់ (​មាន​វី​េ​ដ​អូ​)

គួរ​បញ្ជាក់​ថា ផ្ទៃ​បឹង​សំរោង ដែល​បាន​កំណត់​ដោយ​អនុ​ក្រិ​ត្យ ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​ទំហំ​៣៣៦​ហិ​កតា ។ ការ​ស្តា​របឹង​របស់​អាជ្ញាធរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទប្រកាន់​ថា ដើម្បី​យក​ដី​នោះ​ទៅ​អោយ​ក្រុមហ៊ុន​មួយ ដែល​កំពុង​តែ​ទិញ​យក​បណ្តើរ​ៗ​ហើយ ។ ទោះបីជា​យ៉ា​ណា នេះ​ជា​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ