ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងករណីលើក​ទំនប់​​ព័ទ្ធ​​បឹង​​សំរោង…​ដែល​ធ្វើឱ្យពល​រដ្ឋ​ស្រែក​យំ​ននៀល​ដី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​៣០នាក់​ បាន​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់ពី​អាជ្ញាធរ​ប្រើ​កម្លាំង​ចុះ​ទៅ​លើក​ទំនប់​ព័ទ្ធ​ផ្ទៃ​បឹងសំរោង ដែល​ជា​ការ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​បាន​ឃាត់ខ្លួន​អ្នក​តវ៉ា​ម្នាក់ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​៣០នាក់​ បាន​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់ពី​អាជ្ញាធរ​ប្រើ​កម្លាំង​ចុះ​ទៅ​លើក​ទំនប់​ព័ទ្ធ​ផ្ទៃ​បឹងសំរោង ដែល​ជា​ការ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​បាន​ឃាត់ខ្លួន​អ្នក​តវ៉ា​ម្នាក់ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ខែឧសភា នៅ​ភូមិ​សំរោង​ខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ក្រោម​ការ​ស្រែក​ទ្រ​ហ៊ោយំ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​និង​អាស្រ័យ​ផល​លើ​ដី​នោះ ។

តាម​អ្នក​តវ៉ានិយាយ​ថា ពលរដ្ឋ​ចំនួន​៧​គ្រួ​សារបាន​កាន់កាប់​និង​អាស្រ័យ​ផល​លើ​ផ្ទៃដី​ជាង​២​ហិ​កតា ក្នុង​ចំណោម​ដី​រាប់រយ​ហិ​កតា ដែល​រង​ផល​ប៉ះពាល់ លើ​ផ្ទៃ​បឹង​សំរោង​នេះ ។ ថ្មី​ៗ​នេះ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បាន​យក​គ្រឿងចក្រ​ដែល​ការពារ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ទៅ​ឈូស​ឆាយ ដោយ​អះអាង​ថា​កាយ
ដី​ធ្វើ​ជា​ទំនប់​និង​ជា​ព្រំ​ព័ទ្ធ​ផ្ទៃ​បឹង​សំរោង​តាម​ការកំណត់​របស់​អនុក្រឹត្យ ។

នៅ​ក្នុង​ការ​កាយ​ដី​ដោយ​ពុំ​មាន​ដំណោះស្រាយ​បែប​នេះ ពួក​គាត់ក៏​បាន​នាំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់ ។ លុះ​នៅ​វេលា​ថ្ងៃត្រង់ ខណៈ​ពួក​គាត់​មួយ​ចំនួន​នាំ​គ្នា​ទៅ​ហូប​បាយ ស្រាប់តែ​អាជ្ញាធរ​បាន​ប្រើ​កងកម្លាំង​និង​គ្រឿង​ចុះ​ទៅ​កាយ​រំលោភ​យក​ដី​របស់​ពួក​គាត់​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ​ម្តាយរបស់​ឈ្មោះ យ៉​ន គឹ​ម​យ៉ុ​ន បាន​ស្ទុះ​ទៅ​រារាំង​និង​រត់​ចូល​សំដៅ​គ្រឿងចក្រ ហើយ​ឈ្មោះ យ៉​ន គឹ​ម​យ៉ុ​ន រត់​ទៅ​ជួយ​ម្តាយ​ក៏​ត្រូវ​កម្លាំង សណ្តាប់​ខណ្ឌ និង​នគរបាល​នាំ​គ្នា​ចាប់​ក្រៀក រួច​អូស​យក​ទៅ​ដាក់​ម៉ូតូ​ដឹក​យក​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ។

ដោយសារ​មានការ​ចាប់ខ្លួន​អ្នក​តវ៉ា​នេះ​ហើយ ទើប​ពួក​គាត់​លើកគ្នា​ទៅ​សាលា​ខណ្ឌ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​មក​វិញ ។ប្រជាពលរដ្ឋ​និយាយ​ទៀត​ថា ពួក​គាត់​មិន​ជំទាស់​នឹង​ការ​ស្តា​របឹង​នេះ​ទេ តែ​សូម​ឲ្យ​មានការ​ដោះស្រាយ ព្រោះ​ពួក​គាត់​បាន​កាន់កាប់​ដី​នេះតាំង​តែ​ពី​ឆ្នាំ​១៩៩០​មុន​ចេញ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ទៅ​ទៀត ។

ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា ការ​បោះ​ព្រំ​ស្តារបឹង​សំរោង បាន​ប៉ះពាល់​ជាន់​លើ​ដី​ប្រជា​ពលរដ្ឋ​ជា​ច្រើន ដែល​ក្នុង​នោះ​បើ​ដី​របស់​ក្រុមហ៊ុននិង​អ្នកមាន​មុខមាត់ ត្រូវ​បាន​គេ​ដោះស្រាយកាត់​ឃ្វៀល​ចេញ​អស់ហើយ​ដូច​ជា ដី​របស់​ក្រុមហ៊ុន ម៉ែ​ន សា​រុន ក្រុមហ៊ុន​តេ​លា និង​ដី​លោកជឹ​ម សា​រ៉េ​ត ់ប្រធាន​នាយកដ្ឋាន​មួយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ ព្រមទាំង​ដី​មួយ​ចំនួនទៀត ។

ចំណែក​ដី​របស់​ពួក​គាត់ ត្រូវ​បាន​អាជ្ញាធរ​យក​គ្រឿងចក្រ​រំលោភ​យក ។ លោក ស៊ឹ​ម សុ​ផង់ នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ព្រែក​ព្នៅ និយាយ​ថា ការ​ប្រើ​គ្រឿងចក្រ​ស្តា​របឹង​សំរោង គឺ​អាជ្ញាធរ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា ស្តារ​ផ្ទៃ​បឹង​ឡើង​វិញ​ឱ្យ​ហើយ​នៅ​ក្នុង​រដូវប្រាំង​នេះ ស្រប​តាម​ផែនការ​គ្រោងទុក ។

លោកនាយក​រដ្ឋបាល​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​អាជ្ញាធរ​ចុះ​កាយ​ដី​នេះ ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ក៏​នាំ​គ្នា​តវ៉ា​រារាំង ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ចេញពី​គ្រឿងចក្រ បញ្ជូន មក​កាន់​សាលា​ខណ្ឌ ធ្វើ​កិច្ចសន្យា​អប់រំ​ហើយដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។គួរ​បញ្ជាក់​ថា ផ្ទៃ​បឹង​សំរោង​ដែល​បាន​កំណត់
ដោយ​អនុក្រឹត្យ​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មាន​ទំហំ​៣៣៦​ហិ​កតា ។

ទន្ទឹម​នឹង​អនុក្រឹត្យ​នេះ បឹង​សំរោង​ដែល​ជា​បឹង​ធម្មជាតិ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ភាគច្រើន​អ្នកមាន​អំណាច និង​មាន​លុយ នាំ​គ្នា​ទៅ​បោះបង្គោល​រំលោភ​យក​ស្ទើរ​អស់​ទៅ​ហើយ ។ លុះ​ក្រោយមក សាលា​រាជធានី​ភ្នំពេញ បង្កើត​គណៈកម្មការ​មួយ​ចុះ​ទៅ​វាស់វែង​កំណត់​ផ្ទៃ​បឹង និង​បោះបង្គោល​កំណត់​ព្រំ​ដឹ​បឹង​ទៅ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ហើយ​ពេល​នេះ​ក៏​បាន​ប្រើ​គ្រឿងចក្រ​ទៅ​កាយ​ដីលើក​ជា​ទំនប់​ការពារ​ផ្ទៃ​បឹង និង​ត្រូវ​បាន​ប្រជា ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ