ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ចង់ឱ្យ​រន្ធ​ញើស​រីក​ធំ និង​កើត​មុន​!

4 ឆ្នាំ មុន

អ្នកជំនាញ​ថែរក្សា​ស្បែក​និយាយ​ថា អ្នកខ្លះ​ចោទ​ហ្សែ​ន​របស់​ពួក​គេ​ថា​ធ្វើ​ឲ្យ​រន្ធ​ញើស​នៅ​លើ​ស្បែក​មុខរីក​ធំ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​បន្ត​ផូស​រឿង​នេះ ច្រើន​ៗ​ក្នុង​បណ្តាញ​សង្គម​ដើម្បី​កាត់សាញ ។ ពិត​ណាស់​ក្រៅពី​ហ្សែ​ន វា​ក៏​មានរឿង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​រន្ធ​ញើស​នៅ​ស្បែក​រីក​ធំ​ដែរ ហើយ​ខ្លះ​វា​បង្ក​ឡើង​ដោយ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ទាំង​អ្នក​ខ្លួនឯង​ក៏​មិន​បាន​ដឹងផង ។…

អ្នកជំនាញ​ថែរក្សា​ស្បែក​និយាយ​ថា អ្នកខ្លះ​ចោទ​ហ្សែ​ន​របស់​ពួក​គេ​ថា​ធ្វើ​ឲ្យ​រន្ធ​ញើស​នៅ​លើ​ស្បែក​មុខរីក​ធំ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​បន្ត​ផូស​រឿង​នេះ ច្រើន​ៗ​ក្នុង​បណ្តាញ​សង្គម​ដើម្បី​កាត់សាញ ។ ពិត​ណាស់​ក្រៅពី​ហ្សែ​ន វា​ក៏​មានរឿង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​រន្ធ​ញើស​នៅ​ស្បែក​រីក​ធំ​ដែរ ហើយ​ខ្លះ​វា​បង្ក​ឡើង​ដោយ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ទាំង​អ្នក​ខ្លួនឯង​ក៏​មិន​បាន​ដឹងផង ។ តើ​ទម្លាប់​អាក្រក់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ ?

១-មិន​បាន​ប្រើ​ផលិតផល​លាង​សម្អាត​ស្បែក​ដែល​ត្រឹមត្រូវ ៖ ការ​ដែល​ស្បែក​មាន​ជាតិ​ប្រេង​ច្រើន នោះ​អាច​នឹង​ធ្វើ​ឲ្យ​រន្ធ​ញើស​លើ​ស្បែក​រីក​ធំ ហើយ​វា​ក៏​ជា​សុបិន​អាក្រក់​សម្រាប់​សុខភាព​សម្រស់​របស់​ពួក​គេ​ផង​ដែរ ។ ប៉ុន្តែ​កុំ​បារម្ភ​អី​បើសិនជា​ស្បែក​មាន​ជាតិ​ប្រេង​ច្រើន​បែប​នេះ ចូរ​ប្រា​កថា អ្នក​បាន​ប្រើប្រាស់​ផលិត​ផល​សម្អាត​មុខ​ដែល​ត្រូវ​នឹង​ស្បែក​អ្នកផង ។ នៅ​ចន្លោះ​ពេល​សម្អាត​មុខ អ្នក​អាច​បំបាត់​ការ​ចេញ​ជាតិ​ប្រេង​តាម​រយៈ​ការ​ប្រើ​ក្រដាស​ពិសេស​សម្រាប់​ផ្តិត​ស្បែក​បាន ។

២-កំពុង​តែ​ញ៉ាំ​អាហារ​ខុស ៖ របប​អាហារ​ដែល​មាន​ជាតិ​ផ្អែម និង​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ អាច​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង​បាន​ដោយសារ​តែ​អ​តុល្យភាព​អ័​៊​រ​ម៉ូ​ន​។ ប៉ុន្តែ​វា​អាច​បង្ក​ជា​បញ្ហា​វិញ​បើសិនជា​អ្នក​ញ៉ាំ​អាហារ​កៃ​ច្នៃ​ច្រើន​ពេក ។ ដូច្នេះ​ដើម្បី​លុប​បំបាត់​ការ​ចេញ​ជាតិ​ប្រេង​លើ​ស្បែក​ច្រើន និង​រន្ធ​ញើស​រីក​ធំ ចូរ​ប្រាកដ​ថា អ្នក​បាន​បញ្ចូល​បន្លែ និង​ផ្លែ​ឈើ​ស្រស់​ៗ​ក្នុង​របប​អាហារ​ទទួលទាន​ជា​ប្រចាំ ។

៣-មិន​បាន​ធ្វើការ​ជម្រះ​កោសិកា​ស្បែក​ងាប់​ៗ​ជា​ប្រចាំ ៖ បញ្ហា​សម្រស់​លើ​អ្នក​ដែល​មាន​ស្បែក​ចេញ​ជាតិ​ប្រេង​ច្រើន​នោះ​គឺ​វត្តមាន​មុន​ក្បាល​ខ្មៅ​ច្រើន​។ តាម​ពិត​ទៅ​រឿង​នេះ​មិន​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​យើង​មើលឃើញ​រន្ធ​ញើស​ច្បាស់​ៗ ហើយ​ច្រើន​ទៀត​ផង ។ ដើម្បី​បំបាត់​មុន​ក្បាល​ខ្មៅ​នេះ យក​ល្អ​គួរតែ​ធ្វើការ​ជម្រះ​កោសិកា​ស្បែក ងាប់​ៗ​ជា​ប្រចាំ ដើម្បី​បំបាត់​ភាព​ស្ទះ​របស់​រន្ធ​ញើស​ផង ។

៤-មិន​បាន​លាប​ក្រែ​ម​ផ្តល់​សំណើម​ឡើង​វិញ​ជា​ប្រចាំ ៖ ដោយសារ​តែ​អ្នកមាន​ស្បែក​ដែល​ចេញ​ជាតិ​ប្រេង​ច្រើន​មិនមែន​មាន​ន័យ​ថា អ្នក​អាច​ផ្អាក​ការ​លាប​ក្រែ​ម​ផ្តល់​សំណើម​ជា​ប្រចាំ​នោះ​ទេ ។ ជាតិ​ប្រេង​មិនមែន​ទឹក​ឡើយ ដូច្នេះ​វា​មិន​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​កោសិកា​ស្បែក​បាន​ឡើយ​។ ទោះបីជា​ស្បែក​ដែល​មាន​ប្រេង​ហើយ​ក៏​ងាយ​នឹង​ស្ងួត​ដែរ ហើយ​ក៏​ធ្វើ​ឲ្យ​រន្ធ​ញើស​មើលទៅ​រីក​ធំ​ៗ​ទៀត​ផង ។ ដូច្នេះ​ចូរ​ទិញ​ក្រែ​ម​ផ្តល់​សំណើម​ដើម្បី​លាប​ជា​ប្រចាំ​ផង​ទោះបីជា​ស្បែក​អ្នកមាន​ជាតិ​ប្រេង​ហើយ​ក៏​ដោយ ។

៥-ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន​ពេក ៖ ការ​ដែល​ទទួល​បាន​វីតាមីន D ច្រើន​អាច​ជួយ​ថែរក្សា​ឆ្អឹង និង​ធ្មេញ​រឹង​មាំ ហើយ​ដើម្បី​ទទួល​បាន​វា វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​គឺ​បណ្តោយ​ឲ្យ​ស្បែក​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ ។ ប៉ុន្តែ​ការ​ដែល​ធ្វើ​បែប​នេះ​ច្រើន​ពេក ជា​ពិសេស​នៅ​ចន្លោះ​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៤​រសៀល អាច​ជា​វិធី​បំផ្លាញ​ស្បែក​ទៅ​វិញ​ទេ ហើយ​វា​ក៏​ជា​រឿង​មួយ​ដែល​នាំ​ឲ្យ​រន្ធ​ញើស​រីក​ធំ​ៗ​ផង​ដែរ ។

ដូច្នេះ​បើសិនជា​មិន​អាច​ចៀស​បាន ចូរ​គិតគូរ​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែល​មាន SPF កុំ​ឲ្យ​តិច​ជាង ៣០​ឲ្យ​សោះ ហើយ​ចូរ​លាប​វា​មុន​ចេញ​ទៅ​ខាងក្រៅ​រយៈពេល​៣០​នាទី​៕ (ប្រភព​ពី​៖ Health.com.kh)