មន្ត្រី​សាខា​កាំ​កុង​រក​ឃើញ​ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ​ក្នុង​ផ្សារ​តា​ពៅ ក្រុង​បា​វិត


ខេត្តស្វាយរៀង ៖ ដើម្បី​ធានា​បាន​សុវត្ថិភាព​ចំណីអាហារ​ ​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ចុះ​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ​នៅ​ក្នុង​ផ្សារ​តា​ពៅ ក្រុង​បា​វិត​ដោយ​រក​ឃើញ​ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​។

មន្ត្រី​កាំកុងត្រូល​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បានជា​ច្រើន​លើក ហើយ​ការ​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់ ចាំបាច់​ណាស់​ក្នុង​សង្គម​និង​ជីវភាព​ប្រចាំ​ថ្ងៃ​។

មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​បន្ត​ទៀត​ថា ការ​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការ​ទទួលខុសត្រូវ​រួម​គ្នា​ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំ​ចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា​ជា​អ្នក​ប្រើប្រាស់​ផង​ដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​។

ជាមួយ​គ្នា​នោះ​មន្ត្រី​ជំនាញ​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្តស្វាយរៀង សូម​មានការ​ប្រយ័ត្ន ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ