ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​! បើ​នៅ​តែ​ធ្វើ​បែបនេះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​លួច​នាំ​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​ចំនួន​២៣២​គីឡូក្រាម​ដឹក​ឆ្លង​ដែន​តាម​ច្រករបៀង​អង្គ​ម្តេ​ញ ស្ថិត​នៅ​ភូមិ​អង្គ​រំដេញ ឃុំ​សំរោង ហើយ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា​ចេញ​ល្បាត​ប្រទះ​ឃើញ​ចាប់​ប្រគល់​ឲ្យ​ជំនាញ​ពេទ្យសត្វ​ដុត​កម្ទេច​ចោល នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ចេក…


ខេត្តស្វាយរៀង ៖ ឈ្មួញ​លួច​នាំ​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​ចំនួន​២៣២​គីឡូក្រាម​ដឹក​ឆ្លង​ដែន​តាម​ច្រករបៀង​អង្គ​ម្តេ​ញ ស្ថិត​នៅ​ភូមិ​អង្គ​រំដេញ ឃុំ​សំរោង ហើយ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា​ចេញ​ល្បាត​ប្រទះ​ឃើញ​ចាប់​ប្រគល់​ឲ្យ​ជំនាញ​ពេទ្យសត្វ​ដុត​កម្ទេច​ចោល នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ។

បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា​កំពុង​ចុះ​ល្បាត​តាម​គោលដៅ​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​មាន​ដឹក​សាច់​ជ្រូក​មួយ​បាវ​នៅ​លើ​ផ្លូវលំ​ក្នុងភូមិ​ចេក​ឃុំ​សំរោង​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឃាត់​សួរនាំ អ្នក​ដឹក​សាច់​ជ្រូក​ខាងលើ​បាន​ប្រាប់​ថា ខ្លួន​បាន​ដឹក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​អង្គ​រំដេញ ដើម្បី​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ​ក្នុងស្រុក​ច​ន្ទ្រា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​ទើប​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់​ទុក​រង់ចាំ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​មក​ពិនិត្យ​មើល ។

ក្រោយ​ពី​មន្ត្រី​ជំនាញ​ពិនិត្យ​រួច និង​យោង​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្តស្វាយរៀង​បញ្ជា​ឲ្យ​មានការ​ទប់ស្កាត់​ហាមឃាត់​ការ​នាំ​សត្វ​ជ្រូក​រស់ សាច់​ជ្រូក និង​ផលិតផល​ពី​សត្វ ចូល​មក​ទឹកដី​ខេត្តស្វាយរៀង​នោះ​ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា​សហការ​គ្នា​ជាមួយ​ជំនាញ​ដុត​កម្ទេច​ចោល​តែ​ម្តង ។ បើ​តាម​លោក​ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម​សត្វ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា​បាន​ឃាត់​សាច់​ជ្រូក​បាន​២៣២​គីឡូក្រាម​មក​នោះ​ជំនាញ​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ហើយ បើ​សាច់​ជ្រូក​ទាំង​អស់នោះ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​វា​ពិតជា​ខុសច្បាប់ ហើយ​បើ​គ្មាន​លិខិត​ស្នាម​នោះ និង​ត្រូវ​ដុត​កម្ទេច​ចោល បើសិនជា​សាច់​ជ្រូក​ក្នុងស្រុក​មានច្បាប់​នោះ​សមត្ថកិច្ច​យើង​មិន​ហាមឃាត់​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​មន្ត្រី​សមត្ថកិច្ច​ឈ​ជើង​នៅ​តាម​ច្រករបៀង​ព្រំដែន​មិន​សហការ​នៅ​តែ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ជ្រូក និង​សាច់​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​មក​ដូច្នេះ គឺ​ពិបាក​បង្ក្រាប​ខ្លាំង​ណាស់ ហើយ​ក៏​ប្រឈម​ដល់​បញ្ហា​សុខភាព​អ្នក​បរិភោគ​បើ​សាច់​ជ្រូក​ទាំងនេះ​ខ្វះ​ការ​ត្រួតពិនិត្យ ហើយ​សាច់​ជ្រូក​មាន​ជម្ងឺ​នោះ​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​សមត្ថកិច្ច​ប្រចាំការ​តាម​ច្រករបៀង​ពិសេស​ច្រករបៀង​អង្គ​ម្តេ​ញ​នេះ​ផ្គើន និង​បទបញ្ជា​របស់​លោក​អភិបាលខេត្ត​គួរតែ​ពិន័យ​តាម​ច្បាប់រដ្ឋបាល ឬ​ដក​ចេញពីរ​ច្រករបៀង​នេះ​តែ​ម្តង ទើប​អ្នក​ផ្សេង​រាងចាល ។ ទាក់ទិន​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ដែរ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ឈ​ជើង​នៅ​ច្រករបៀង​អង្គ​ម្តេ​ញ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦​ឧសភា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ