ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អយុត្តិធម៌ពេកទេដឹង?

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អតីត​មន្ត្រី​បម្រើ​ការងារ​រាជការ​ចូល​និវត្តន៍​២នាក់​ប្តី​-ប្រពន្ធ​ ដែល​ខំ​បម្រើ​ការងារ​ជិត​មួយ​ជីវិត​មក​ហើយ ​បាន​លើកដៃ​សំពះ​ទាំង​ទឹកភ្នែក​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌ ក្រោយ​រូប​គាត់​អស់​លទ្ធភាព​ការពារ​ដី​ផ្ទះសម្បែង​​របស់​ខ្លួន បន្ទាប់​ពី​អាជ្ញាធរ​សម្រេច​កាត់​យក​ដី​របស់​គាត់…

ខេត្តតាកែវ ៖ អតីត​មន្ត្រី​បម្រើ​ការងារ​រាជការ​ចូល​និវត្តន៍​២នាក់​ប្តី​-ប្រពន្ធ​ ដែល​ខំ​បម្រើ​ការងារ​ជិត​មួយ​ជីវិត​មក​ហើយ ​បាន​លើកដៃ​សំពះ​ទាំង​ទឹកភ្នែក​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌ ក្រោយ​រូប​គាត់​អស់​លទ្ធភាព​ការពារ​ដី​ផ្ទះសម្បែង​​របស់​ខ្លួន បន្ទាប់​ពី​អាជ្ញាធរ​សម្រេច​កាត់​យក​ដី​របស់​គាត់ ​ដើម្បី​បើកផ្លូវ​ឲ្យ​គ្រប់​៥​ម៉ែត្រ តប​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ជាង​១​០០គ្រួសារ ដែល​រស់នៅ​ខាងក្រោយ ដោយ​មិន​មាន​ជា​សំណង​អ្វី​ដល់​ពួក​គាត់​ឡើយ បើ​ទោះបីជា​មាន​ផលដំណាំ​របស់​គាត់ ដែល​ដាំ​នៅ​ជាប់​របង​ផ្ទះ មាន​អាយុកាល មិន​ក្រោម​ជាង២០​ឆ្នាំ​​ក៏ដោយ ។

ដំណាំ​នោះ​រ ួម​មាន ដើម​ត្នោត ដើម​ដូង​ជា​ច្រើន​ដើម ដាំ​ជា​ជួរ​ដែល​និង​ត្រូវកាប់គាស់​រំលើង​ចោល ព្រោះតែ​ការ​សុំ​ពង្រីក​ផ្លូវ​របស់​ពលរដ្ឋ​រស់នៅ​ខាងក្រោយ ។ ជាង​នេះ​ទៅ​ទៀត​របង​ផ្ទះ​ដែល​គាត់​បាន​សាងសង​អស់​ប្រាក់​រាប់​លាន​រៀល​ត្រូវ​បំផ្លាញ​ចោល​អស់​ដោយ​គ្មាន​សំណង​អ្វី​ពី​អាជ្ញាធរ ​។

ទាំង២នាក់​ប្តី​ប្រពន្ធ​ រស់នៅ​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ជា​អតីតមន្ត្រី​រាជការ​បម្រើ​ការងារ​រដ្ឋសឹងតែ​មួយ​ជីវិត បាន​និយាយ​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារ​ព​ត័​មាន​ទាំង​ខ្លួន​កំពុង​បៀមទឹក​ភ្នែក ​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ​​នេះ​ថា ឱ្យពួកគាត់​រំពឹង​អ្វី​ទៀត​ បើ​​គាត់​ខំ​បម្រើ​ការងារ​ជូន​រាជការ​ជិត​មួយ​ជីវិត​ទៅ​ហើយ ប៉ុន្តែ​គ្មាន​លទ្ធភាព​ក្នុង​ការ​តតាំង​និង​ការពារ​ដីធ្លី​ផ្ទះសំបែង​របស់​គាត់​ដែល​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ឲ្យ​ទៅ​មតិ​ភាគច្រើន​ ដែល​មាន​ជាង​១០០​គ្រួសារ​ឈ្នះក្តី ​ក្នុង​ការ​ប្តឹងផ្តល់​សុំ​បើកផ្លូវ​៥​ម៉ែត្រ​ឲ្យ​ខាន​តែ​បាន​លើ​ផ្លូវ​ចាស់​២,៥​ម៉ែត្រ​ដែល​គាត់​បាន​បរិ​ច្ឆា​គ​ហើយ​នោះ​។

វា​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រូ​សារ ប៉ុន្តែ​វា​អយុត្តិធម៌​សម្រាប់​មួយ​គ្រួសារ​គាត់​ ដែល​ត្រូវ​បាត់បង់​ដី​ជា​ច្រើន​ម៉ែត្រ​ ដែល​ខំ​ការពារ​តាំងពី​យូរណាស់​មក​ហើយ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​មាន​ទំនាស់​ដីធ្លី​ចំពោះ​ពលរដ្ឋ​និង​គ្រួសារ​របស់​គាត់ ​គឺ​មាន​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ លើ​បញ្ហា​សុំ​បើកផ្លូវ​លើ​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់​ដែល​ជា​ផ្លូវ​ភ្លឺស្រែ​តែ​ប៉ុណ្ណោះ រហូត​កើតក្តី​ក្តាំង​តវ៉ា​គ្នា​តាំងពី​ឆ្នាំ​២០០០​មក​ម្ល៉េះ ។

អត្ថបទសរសេរ ដោយ