ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បង្ហាញ​វត្តមាន​ជាមួយ​ភរិយា​នា​ពិធីកាត់សក់​ជូន​តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ ដែល​លេចឮ​ថា​មក​ចូលរួម​ពិធី​មង្គលការ​កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ ដែល​លេចឮ​ថា​មក​ចូលរួម​ពិធី​មង្គលការ​កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ នា​សណ្ឋាគារ​សុខា​ភ្នំពេញ​ត្រើយម្ខាង​។

ពិធី​ដ៏​ខ្ពង់ខ្ពស់​នេះ​បាន​ញ៉ាំង​ឲ្យ​ម្ចាស់​កម្មវិធី​កាន់តែ​កក់ក្តៅ និង​រំភើប​ចំពោះ​ការ​មាន​សណ្តាន​ចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ចំពោះ​កូនចៅ​ជនរួមជាតិ​។

ពិធី​មង្គលការ​របស់​ឱ​ក សុគន្ធ​កញ្ញា និង​លោក​អ៊ឹ​ង សុខ​លី អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស ត្រូវ​បាន​គេ​ដឹង​ថា នឹង​រៀបចំ​យ៉ាង​ពិសេស​ជាមួយនឹង​កម្មវិធី​ប្លែក​ៗ​ជា​ច្រើន ។ ជាមួយ​សម្លៀក​បំពាក់​ពី​សំអាងការ​ល្បីឈ្មោះ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នោះ ពិធី​មង្គលកា​រឱក សុគន្ធ​កញ្ញា នឹង​មានការ​រៀបចំ​ការ​ច្រៀង​រួម​គ្នា​មួយ​ពី​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ផង​ដែរ ។

នៅ​ក្នុង​កម្មវិធី​មង្គលការ​តារាចម្រៀង​លំដាប់​ជួរ​មុខ​ក្នុង​ប្រទេស​កម្ពុជា នៅ​ព្រឹក​នេះ គេ​សង្កេត​ឃើញ​ថា ក្រៅពី​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សំខាន់​ៗ ក៏​មាន​តារាចម្រៀង ពិធី​ការិនី តារា​សម្តែង​ជា​ច្រើន​រូប​ទៀត​បាន​ចូលរួម ហើយ​ពួក​គេ​ទាំងអស់​គ្នា​ស្លៀកពាក់​ស្រស់​ស្អាត​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ