ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះធម៌​មិន​ទៅ​ណា​ឆ្ងាយ​ពី​យើង​ទេ

4 ឆ្នាំ មុន

ព្រះធម៌​តែង​រក្សា​សត្វលោក​ឱ្យ​បាន​សុខ​ក្នុង​លោក​នេះ​ផង​និង​លោក​ខាង​មុខ​ផង មាន​តែ​ព្រះធម៌​ប៉ុណ្ណោះ ដែ​ល​​ធ្វើ​ឱ្យ​កក់ក្តៅ​ក្នុង​ជីវិត ព្រោះ​ព្រះធម៌​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់តែ​អន់​ថយ​ទន់ ទាប ដោយ​ត្រកូល ឬ​ដោយ​ទ្រព្យ​ជាដើម ឱ្យ​បានជា​មនុស្ស ប្រសើរ​ខ្ពង់ខ្ពស់…

ព្រះធម៌​តែង​រក្សា​សត្វលោក​ឱ្យ​បាន​សុខ​ក្នុង​លោក​នេះ​ផង​និង​លោក​ខាង​មុខ​ផង មាន​តែ​ព្រះធម៌​ប៉ុណ្ណោះ ដែ​ល​​ធ្វើ​ឱ្យ​កក់ក្តៅ​ក្នុង​ជីវិត ព្រោះ​ព្រះធម៌​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់តែ​អន់​ថយ​ទន់ ទាប ដោយ​ត្រកូល ឬ​ដោយ​ទ្រព្យ​ជាដើម ឱ្យ​បានជា​មនុស្ស ប្រសើរ​ខ្ពង់ខ្ពស់ រហូត​ដល់​ថ្នាក់​ទេវតា​ប្រណម្យ​អញ្ជលី​សំពះ​ថ្វាយបង្គំ​ទៀត​ផង ។

ព្រះធម៌​តែង​ស្ថិត​នៅ​កៀក​នឹង​យើង​ជា​និច្ច​មិន​បាន​ឃ្លា​តទៅ​ណា​ឆ្ងាយ​ឡើយ មាន​តែ​សត្វលោក​ទេ​ដែល​ចេះ​តែ​លះបង់​ព្រះធម៌​ចោល ហើយ​លាចាក​លោក​នេះ​ស្ពាយ​យក​កម្ម​ដែល​ខ្លួន​បាន​សាង​ទៅ​ជាមួយ ។

ព្រះធម៌​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​សត្វលោក​ទុកចិត្ត​លើ​ព្រះធម៌ ជឿជាក់​លើ​ព្រះធម៌​ចុះ នឹង​បាន​ល្អ​ជាង​ការ​ទុកចិត្ត​ក្នុង​អ្វី​ៗ​សព្វបែបយ៉ាង ។

ព្រះ​បរមគ្រូ​បាន​ទេសនា​អប់រំ​ពុទ្ធបរិស័ទ​ឱ្យ​តម្កល់​ខ្លួន​ដោយ​ប្រពៃ​ក្នុង​គុណធម៌ សព្វ​ៗ​កាល ទោះបី​ជួប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​កុំ​ចោល​ព្រះធម៌​ឱ្យ​សោះ ព្រោះ​ការ​ដែល​យើង​មាននូវ​ព្រះធម៌ តាំងនៅ​ក្នុង​ខ្លួន​បាន​មាំមួន​ហើយ​នោះ យើង​រឹងរឹតតែ​ចេះ​សម្លឹង​មើល​បុគ្គល និង​ហេតុការណ៍​ផ្សេង​ៗ​បាន​ល្អ​ឡើងជា​លំដាប់ ។