ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​៤​ប្រការ​ជា​អាវុធ​កម្ចាត់​អបាយភូមិ

4 ឆ្នាំ មុន

កាលបើ​បុគ្គល​ភ្លាត់ជើង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ​ហើយ មិន​ងាយ​នឹង​ឡើង​មក​វិញ​រួច​ឡើយ ពិតជា​ជួប​ទុក្ខ​ធំ​មិន​អាច​គណនា​បាន ។ ដូច្នេះ​ដើម្បី​កុំឱ្យ​ភ្លាត់ជើង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​អំពី​ប្រយោជន៍​ក្នុង​បរលោក​៤​ប្រការ​ដែល​បុគ្គល​គួរ​បំពេញ ដើម្បី​ជា​បុញ្ញនិធិ គឺ​កំណប់​បុណ្យ​ទៅ​ក្នុង​លោក​ខាង​មុខ​ហៅ​ថា សម្បរាយិក​ត្ថ គឺ​ប្រយោជន៍​សម្រាប់​ជីវិត​តទៅ​ក្នុង​ភព​ខាង​មុខ…

កាលបើ​បុគ្គល​ភ្លាត់ជើង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ​ហើយ មិន​ងាយ​នឹង​ឡើង​មក​វិញ​រួច​ឡើយ ពិតជា​ជួប​ទុក្ខ​ធំ​មិន​អាច​គណនា​បាន ។

ដូច្នេះ​ដើម្បី​កុំឱ្យ​ភ្លាត់ជើង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​អំពី​ប្រយោជន៍​ក្នុង​បរលោក​៤​ប្រការ​ដែល​បុគ្គល​គួរ​បំពេញ ដើម្បី​ជា​បុញ្ញនិធិ គឺ​កំណប់​បុណ្យ​ទៅ​ក្នុង​លោក​ខាង​មុខ​ហៅ​ថា សម្បរាយិក​ត្ថ គឺ​ប្រយោជន៍​សម្រាប់​ជីវិត​តទៅ​ក្នុង​ភព​ខាង​មុខ ។

១-​សទ្ធា​សម្បទា ដល់​ព្រម​ដោយ​សទ្ធា

២-​សីលសម្បទា ដល់​ព្រម​ដោយ​សីល

៣-​ចាគ​សម្បទា ដល់​ព្រម​ដោយ​ការ​បរិច្ចាគ​ទាន

៤-​បញ្ញា​សម្បទា ដល់​ព្រម​ដោយ​បញ្ញា​ ។

សាធុជន​ណា​ដល់​ព្រម​ដោយ​ប្រយោជន៍​ទាំង​៤​ប្រការ​នេះ ជន​នោះ​នឹង​ឃ្លាត​ចាក​អបាយភូមិ មាន​សុគតិភព​ប្រព្រឹត្ត​ទៅ​ខាង​មុខជា​ប្រាកដ ។​