ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​មិច​មាន​ប្រពន្ធ​ហើយ​តែ Justin Bieber នៅ​តែ​លួច​ទាក់ទង Selena Gomez​?

4 ឆ្នាំ មុន

លោក​ ចា​ស្ទី​ន ប៊ី​ប៊័រ​ តារាចម្រៀង​ជនជាតិ​កា​ណា​ដា នៅ​តែ​បំភ្លេច​នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស ​អតីត​គូស្នេហ៍​មិន​បាន ដោយ​ពួក​គេ​នៅ​លួច​ទាក់ទង​គ្នា​រហូត បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រពន្ធ​ជាតា​រា​ម៉ូ​ដ​របស់​ប៊ី​ប៊័រ ទទួលយក​មិន​បាន…

លោក​ ចា​ស្ទី​ន ប៊ី​ប៊័រ​ តារាចម្រៀង​ជនជាតិ​កា​ណា​ដា នៅ​តែ​បំភ្លេច​នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស ​អតីត​គូស្នេហ៍​មិន​បាន ដោយ​ពួក​គេ​នៅ​លួច​ទាក់ទង​គ្នា​រហូត បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រពន្ធ​ជាតា​រា​ម៉ូ​ដ​របស់​ប៊ី​ប៊័រ ទទួលយក​មិន​បាន បង្ក​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​មាន​ភាព​រកាំរកូស ។

លោក ​ប៊ី​ប៊័រ និង​ហ្គោ​ម៉េ​ស នៅ​មាន​សម្ព័ន្ធភាព​នឹង​គ្នា​យ៉ាង​ជ្រាលជ្រៅ ។ ចុង​ក្រោយ​នេះ​ពួក​គេ​នៅ​ស្និទ្ធស្នាល​គ្នា ទោះបីជា ប៊ី​ប៊័រ​ បាន​រៀប​ការ​ជាមួយ​នាង​ ប​ល​វី​ន​ ក៏​ដោយ ។ កាលពី​ថ្ងៃ​ទី​៨ ឧសភា ២០១៩ តារាចម្រៀង ​ប៊ី​ប៊័រ​ បាន​បង្ហាញ​អាការ​តប់ប្រមល់ ខណៈ​ពេល​កំពុង​ដើរ​កម្សាន្ត​ជាមួយ​នាង​ប​ល​វី​ន​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

មនុស្ស​ជំនិត​នឹង​នាង​ហ្គោ​ម៉េ​សបាន​ឲ្យ​ដឹង​ថា ចា​ស្ទី​ន និង​ សេ​ឡេ​ណា​ នៅ​តែ​តែ​ទាក់ទង​គ្នា ខណៈ​ពេល​កន្លង​មក​ពួក​គេ​ទាំង​២​ធ្លាប់​មានរឿង​ជូរ​ចត់​ដូច​គ្នា និង​ពេល​នេះ​នៅ​មាន​ភាព​ដូច​កាលពីមុន ។

ប​ល​វី​ន ឬ​ប្រើ​ឈ្មោះ​ហេ​លី រ៉ូ​ត ប៊ី​ប៊័រ​បាន​ចូលរួម​ក្នុង​ពិធី​បង្ហាញ​ម៉ូ​ដ​«​មេ​ត ហ្គា​ឡា​» នៅ​ក្រុង​ញូ​វ​យ៉​ក​កាលពី​ស​ប្ដា​ហ៍​មុន​ដោយ​គ្មាន​ប្ដី​ចូលរួម ចំណែក​ហ្គោ​ម៉េ​ស ក៏​មិន​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ