ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នែ​អានន្ទ​! បាន​មិត្ត​ល្អ​ដូច​បាន​សិរី​សួស្តី​ដ៏​ប្រសើរ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រាស់​ទៅ​កាន់​ព្រះ​អានន្ទ​ថា ម្នាល​អានន្ទ គុណជាតិ​ឯណា គឺ​ការ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ គុណជាតិ​នោះ​ចាត់​ថា​ជា​សុចរិតធម៌​ទាំងមូល ។ នែ​! អានន្ទ…

ព្រះ​បរម​សាស្តា​ត្រាស់​ទៅ​កាន់​ព្រះ​អានន្ទ​ថា ម្នាល​អានន្ទ គុណជាតិ​ឯណា គឺ​ការ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ គុណជាតិ​នោះ​ចាត់​ថា​ជា​សុចរិតធម៌​ទាំងមូល ។

នែ​! អានន្ទ សុចរិតធម៌​នេះឯង​ប្រាកដ​ដល់​ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​ក្លើ​ល្អ នឹង​ចម្រើន​នូវ​ប្រយោជន៍​ដ៏​ប្រសើរ និង​ធ្វើ​ឲ្យ​ចម្រើន​នូវ​សិរី​សួស្តី​ដ៏​ដ៏​ក្រៃ​លែង​យ៉ាង​នេះឯង ។

តាម​ធម្មតា​កល្យាណមិត្ត​ជា​អ្នក​ដល់​ព្រម​ដោយ សទ្ធា សីល សុតៈ ចាគៈ វិ​រិ​យៈ សតិ សមាធិ និង​បញ្ញា រមែង​បបួល​ឱ្យ​ប្រព្រឹត្ត​ក្នុង​វត្ថុ​ដែល​មាន​ប្រយោជន៍​តែ​ម្យ៉ាង ។

នៅ​ក្នុង​មង្គលសូត្រ​ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ទុក​មក​ថា ភិក្ខុ​ណា​ជា​អ្នក​ធ្វើខ្លួន​ឲ្យ​ជាទី​ស្រឡាញ់ គួរ​គោរព គួរ​សរសើរ ឧស្សាហ៍​ប្រៀនប្រដៅ អត់ធន់​ចំពោះ​ពាក្យ​សម្ដី ជា​អ្នក​និយាយ​ពាក្យ​ជ្រាលជ្រៅ ទាំង​មិន​ដឹកនាំ​ក្នុង​ហេតុ​ដែល​មិន​គួរ ភិក្ខុ​នោះ​នឹង​បានជា​សម្លាញ់​ដ៏​ប្រសើរ​នៃ​អ្នកផង​ទាំងពួង និង​បានជា​ស្រែបុណ្យ​នៃ​មនុស្ស​ទូទៅ ។