ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះពេលនេះ…បា.ញ់ម្តង​អត់ប្រណីជីវិត​មនុស្ស​

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​៥​នាក់​ត្រូវ​បាន​រន្ទះបាញ់​ចំបណ្តាល​ឱ្យ​២​នាក់​ស្លាប់ និង​របួសធ្ងន់​-​ស្រាល​៣​នាក់​យ៉ាង​រន្ធត់​បំផុត កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ឧសភា ស្ថិត​នៅ​ចំណុច​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់​៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​៥​នាក់​ត្រូវ​បាន​រន្ទះបាញ់​ចំបណ្តាល​ឱ្យ​២​នាក់​ស្លាប់ និង​របួសធ្ងន់​-​ស្រាល​៣​នាក់​យ៉ាង​រន្ធត់​បំផុត កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ឧសភា ស្ថិត​នៅ​ចំណុច​ភូមិ
​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក្នុងពេល​ដែលពួក​គេទាំង៥នាក់​ដើរ​ត្រឡប់​មក​ពី​ដក​ផ្សិត​ន ​វិញ​ ។

​សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់ ១-​ឈ្មោះ សុខ គឿ​ន អាយុ​៤៥​ឆ្នាំ ភេទ​ប្រុស (​ស្លាប់​នៅ​និង​កន្លែង​), ២-​ឈ្មោះ ណុ​ប ច​ន្ថា អាយុ​៤៣​ឆ្នាំ ភេទ​ស្រី (​ជា​ប្រពន្ធ​ស្លាប់​) ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​កា​ប៉ះ​លើ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​, ៣-​ឈ្មោះ ហ៊ី​ម យ​: អាយុ​៤៨​ឆ្នាំ ភេទ​ស្រី (​របួសធ្ងន់​) , ៤-​ឈ្មោះ សុះ ឯ​ល អាយុ​២៦​ឆ្នាំ ភេទ​ប្រុស (​របួសស្រាល​) និង​៥-​ឈ្មោះ ឯ​ល ម៉ា​លី អាយុ​២០​ឆ្នាំ ភេទ​ស្រី ទាំង​៣​នាក់ ជា​ជនជាតិ​ខ្មែ​អុ​ី​ស្លា​ម នៅ​ភូមិ​ចាម​ថ្មី ឃុំ​ឈើ​តុំ (​របួសស្រាល​)​។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់​នាំ​គ្នា​ចូល​ទៅ​ព្រៃ ដើម្បី​រក​ផ្សិត «​ផូងផាង​» នៅ​តាម​ជើងភ្នំ​ត្រង់​ចំណុច​ស្ទឹង​ព្រាល​តាម​ធម្មតា ។ ប៉ុន្តែ​នៅ​ពេល​ពួក​គាត់​ដើរ​ត្រឡប់​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ភ្លៀងហើយ​ភ្លាម​នោះ​ក៏​មាន​រន្ទះ​មក​បាញ់​តែ​ម្ដង ។

នេះជាដំណឹង​ចែករំលែក​មួយ​ទៅដល់បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ​​សូម​មាន​ការប្រុងប្រយ័ត្នចំពោះ​សុវត្ថិ​ភាពរបស់ខ្លួន​ឱ្យខ្ពស់ ពិសេសនោះគឺនៅពេល​ដែលមេឃកំពុងធ្លាក់ភ្លៀង ផ្គរ នោះ​វានឹងកើត​មាន​រន្ទះ​នៅ​ពេលណាមួយមិនខាន ។

អត្ថបទសរសេរ ដោយ