ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដី​ឈ្មោះ​អ៊ុ​ក វ៉ុ​ន កំពុង​ឈូស​ឆាយដី​ព្រៃ​តំបន់​៣…រដ្ឋអំណាចស្ងាត់ឈឹង

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​ដី​របស់រដ្ឋ​តំបន់​៣ ​ដែលជាតំបន់អភិរក្សការពារទេសភាពគ្រប់គ្រង​ការពារដោយក្រសួង បរិស្ថាន ត្រូវបានប្រជា​ពលរដ្ឋរាយ​ការណ៍​ថា ត្រូវឈ្មួញដ៏​មានឥទ្ធិពលនាំ​គ្នាយកគ្រឿងចក្រទៅឈូស ឆាយ​រំលោភយក​ធ្វើជា​កម្មសិទ្ធិ និងលក់ជាបន្តបន្ទាប់ ពុំត្រូវបាន​អាជ្ញាធរ…

ខេត្តកំពង់ធំ ៖ ​ដី​របស់រដ្ឋ​តំបន់​៣ ​ដែលជាតំបន់អភិរក្សការពារទេសភាពគ្រប់គ្រង​ការពារដោយក្រសួង បរិស្ថាន ត្រូវបានប្រជា​ពលរដ្ឋរាយ​ការណ៍​ថា ត្រូវឈ្មួញដ៏​មានឥទ្ធិពលនាំ​គ្នាយកគ្រឿងចក្រទៅឈូស ឆាយ​រំលោភយក​ធ្វើជា​កម្មសិទ្ធិ និងលក់ជាបន្តបន្ទាប់ ពុំត្រូវបាន​អាជ្ញាធរ ​ឬ​សាមី​ក្រសួងមាន​វិធាន​ការណ៍​ទប់​ស្កាត់​ឡើយ​ ដែល​គេ​សង្ស័យមានការ​ឃុបឃិត​គ្នា ។

ដីរបស់​រដ្ឋដែល​រង​ការ​ទន្ទ្រាន់​កាន់កាប់​នោះ​ ត្រូវ​ប្រជាពលរដ្ឋអោយ​ដឹង​ថា​ ជា​តំបន់​អភិរក្ស ស្ថិត​នៅ​ឃុំ​ទ្រាល និងឃុំ​បារាយ​ការណ៍ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ ដែល​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិត​តា ជា​ដី​ទំនាប់​បឹង​ទន្លេសាប ។

តាម​ប្រជាពលរដ្ឋ​នៅ​ឃុំ​បាយ​រាយ​ណ៍បានអោយ​ដឹង​ថា ដី​រដ្ឋប្រមាណ​ជិត​៣០០​ហិត​តា ត្រូវ​បាន​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ ឈ្មោះ អ៊ុ​ក វ៉ុ​ន​ បាន​និងកំពុង​ដាក់​គ្រឿងចក្រ ភ្ជួរ​រាស់ ​ឈូស​ឆាយ​រំលោភ​យកទៅ​លក់​អោយ​បុគ្គលម្នាក់មក​ពី​ខេត្តកណ្តាល​ ។

​នៅ​ក្នុង​ការ​ឈូស​ឆាយ​រំលោភ​ដី​រដ្ឋនេះ ហាក់ដូចជាពុំ​រដ្ឋអំណាច​មូលដ្ឋាន​មាន​វិធាន​ការណ៍ ស្កាត់​នោះ​ទេ​។​ដោយសារ​តែ​មិន​អើពើរ​ការពារដី​រដ្ឋ​ អ្នកស្រុក​មានការ​សង្ស័យ​មានការ​ឃុបឃិត​គ្នា សង្ស័យ​ប្រយោជន៍បុគ្គល ។

ព័ត៌មានពិស្តារ​មានផ្សាយជូន​លើ​ទំព័រ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ