ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅតែ​រកអ្នកប្រព្រឹត្ត​អត់ឃើញ​…​នោះ​ចង្កេះ​ភ្នំដង​រែក​ បែប​ណាទៅវិញ​​?

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ព្រៃឈើ​លើ​ចង្កេះភ្នំ​ដងរែក​ជា​ច្រើន​ហិ​កតា​ ត្រូវបាន​ជន​ទុច្ចរិត​លួច​កាប់​បំផ្លាញ​ត្រឹមតែ​រយៈពេល​2​ទៅ​3​ថ្ងៃ​ ហើយមក​ទល់​ថ្ងៃទី១៥ ឧសភា នេះ ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​តែ​ស្វែងរក​ជនសង្ស័យ​ ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង​ម ិន​ទាន់​ឃើញ​ដដែល​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ព្រៃឈើ​លើ​ចង្កេះភ្នំ​ដងរែក​ជា​ច្រើន​ហិ​កតា​ ត្រូវបាន​ជន​ទុច្ចរិត​លួច​កាប់​បំផ្លាញ​ត្រឹមតែ​រយៈពេល​2​ទៅ​3​ថ្ងៃ​ ហើយមក​ទល់​ថ្ងៃទី១៥ ឧសភា នេះ ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​តែ​ស្វែងរក​ជនសង្ស័យ​ ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង​ម ិន​ទាន់​ឃើញ​ដដែល​ ។

​ទី​តាំ​កើតហេតុ​ស្ថិត​នៅ​លើ​ចង្កេះភ្នំ​ដងរែក​ ក្នុងភូមិ​ថ្ម​រមៀល​លិច​ ឃុំ​បន្ទាយឆ្មា ​ស្រុក​ថ្មពួក ​។ ​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា​ ករណី​លួច​កាប់​បំផ្លាញ​ព្រៃ​ខាងលើ​កើតឡើង​កាលពី​អំឡុង​មុន​ថ្ងៃ​ទី២២​ មេសា​ ​​កន្លងមក ​។ ​ប្រភព​បន្ត​ថា​ ជន​ទុច្ចរិត​ហាក់​ដឹង​ពី​ឱកាសនេះ បានលួច​កាប់​បំផ្លាញ​ព្រៃឈើ​លើ​ចង្កេះភ្នំ​ដងរែក​តែ​ម្តង ​ដោយទី​តាំង​លួច​កាប់​បំផ្លាញ​នេះ​ មាន​ទំហំ​ប្រហែល៥ ទៅ​៦​ហិ​កតា​។​

ជុំវិញ​ករណី​នេះ​ ប្រធាន​ការិយាល័យ​បរិស្ថាន​ស្រុក​ថ្មពួក ​លោក​ចោ​ប សំខាន់ មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ទេ​ ព្រោះ​ទូរស័ព្ទ​ចុច​មិន​ចូល​ជា​ច្រើន​ដង​ ។​ ដោយឡែក​ លោក​ឌៀប​ ឈួ​ន​ អភិបាលស្រុក​ថ្មពួក ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ករណី​ខាងលើ​លោក​ដឹង​តែ​តំបន់​ហ្នឹង​យោធា​គ្រប់គ្រង​។

​លោក​បន្ត​ថា​ គេ​លួច​កាប់​បំផ្លាញ​តែ​ពេល​យប់ ​ធ្វើ​ឱ្យ​​មានកា​រលំបាកណាស់ ​។​ ​កន្លង​មក​ក្រោយ​ពេល​ទទួល​ព័ត៌មាន​​ថា ​មាន​គេ​លួច​កាប់​ព្រៃ​ចំណុច​កើតហេតុ​ អាជ្ញាធរ​បាន​សហការ​​ជាមួយ​ជំនាញ​បរិស្ថាន​ចុះ​ទៅ​ ប៉ុន្តែ​ជន​ទុច្ចរិត​តែងតែ​រត់ឡើង​ភ្នំ​អស់​ និង​ប្តូរ​រូបភាព​លួច​កាប់​ពេល​យប់​វិញ​ ។​

ប្រភព​ថា ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​កា​កាប់​បំផ្លាញ​ព្រៃឈើ​លើ​ចង្កេះភ្នំ​ដងរែក​នេះ ​អាច​ជា​មន្ត្រី​យោធា​ម្នាក់​ដែល​អាជ្ញាធរ​ និង​ជំនាញ​ដឹង​អត្តសញ្ញាណ​រួច​ទៅ​ ហើយ​តែ​ព្យាយាម​គេច​មុខ​ សូ​ម្បី​តែ​ទូរស័ព្ទ​ក៏​​បិទ​​ដែរ !

អត្ថបទសរសេរ ដោយ