ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​មាស​កើនឡើង ខណៈ​ចិន​និង​អា​មេ​រិ​កាន់តែ​ឈ្លោះ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

តម្លៃ​ហាងឆេង​មាស​បាន​កើនឡើង ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​កាន់ តែ​ពុះកញ្ជ្រោល​។ តម្លៃ​មាស​ពិភពលោក​ឡើង​ខ្ពស់​ជាង​ពេល​ណា​ៗ​ទាំងអស់ ក្នុង​រយ​:​ពេល​បី​ខែ​ចុង​ក្រោយ​នេះ ដោយ​កើនឡើង​ចំនួន​១,១​ភាគរយ ហើយ​មាន​តម្លៃ​១២៩៩​ដុល្លារ​ក្នុង​មួយ​អោន (​មួយ​អោន​ស្មើនឹង​២៨,35​ក្រាម​)​។ តម្លៃ​ហាងឆេង​មាស​កើនឡើង…

តម្លៃ​ហាងឆេង​មាស​បាន​កើនឡើង ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​កាន់ តែ​ពុះកញ្ជ្រោល​។ តម្លៃ​មាស​ពិភពលោក​ឡើង​ខ្ពស់​ជាង​ពេល​ណា​ៗ​ទាំងអស់ ក្នុង​រយ​:​ពេល​បី​ខែ​ចុង​ក្រោយ​នេះ ដោយ​កើនឡើង​ចំនួន​១,១​ភាគរយ ហើយ​មាន​តម្លៃ​១២៩៩​ដុល្លារ​ក្នុង​មួយ​អោន (​មួយ​អោន​ស្មើនឹង​២៨,35​ក្រាម​)​។

តម្លៃ​ហាងឆេង​មាស​កើនឡើង បន្ទាប់​ពី​ប្រទេស​ចិន ប្រកាស​សង​សឹង​វិញ​ទៅ​នឹង​ការ​សម្រេច ចិត្ត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ដាក់​ពន្ធ​លើ​ទំនិញ​ចិន​ប្រមាណ​ជា​៣០០​លាន​ដុល្លារ​បន្ថែម​ទៀត​។

គេ​គិត​ថា បើសិនជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​កាន់តែ​ឆាបឆេះ តម្លៃ​លុយ​ដុល្លារ​អាច​នឹង​ធ្លាក់​ចុះ​ថែម​ទៀត​ធៀប​នឹង​មាស​។ សង្គ្រាម​ពាណិជ្ជកម្ម​នេះ អាច​នឹង​ធ្វើ​ឱ្យ​មានការ​បារម្ភ​អំពី​ភាព​វឹកវរ​នៃ​ទៅ​ផ្សារ​ដែល​កាន់តែ​ក្រឡាប់ចាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ