ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ការ​លើកយក​រឿង EBA គ្រាន់តែ​លួង​ចិត្ត​ពួក​ប្រឆាំង​ឲ្យ​បន្ត​គាំទ្រ​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា ថ្មី​ទៀត​ថា​ការ​លើកយក​បញ្ហា​ដក​អនុគ្រោះ​ពន្ធ (EBA) របស់​សហភាព​អឺរ៉ុប​ចំពោះ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា ថ្មី​ទៀត​ថា​ការ​លើកយក​បញ្ហា​ដក​អនុគ្រោះ​ពន្ធ (EBA) របស់​សហភាព​អឺរ៉ុប​ចំពោះ​កម្ពុជា គ្រាន់​ជា​ការ​លួង​ចិត្ត​ពួក​ប្រឆាំង​ដើម្បី​បន្ត​គាំទ្រ​ខ្លួន​តែ​ប៉ុណ្ណោះ​។ ការ​លើក​ឡើងជា​ថ្មី​របស់​អ្នកនាំពាក្យ​កាន់​អំណាច​នេះ បន្ទាប់​សមាជិក​អតីត​បក្ស​ប្រឆាំង​បាន​បន្ត​លើក​ឡើង​ថា រឿង​ដក់​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប​មក​កម្ពុជា​រឿង​សំខាន់ ហើយ​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​បាន​ល្អ ព្រោះ​ជា​ប្រយោជន៍​ជា​ប្រជាជន ពិសេស​កម្មករ​។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​យក EBA​មក​ដាក់បន្ទុក​លើ​រាជរដ្ឋាភិបាល​កម្ពុជា គ្រាន់តែ​ជា​ការ​លួង​ចិត្ត​របស់​ពួក​ប្រឆាំង​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា អ្នក​កាន់​អំណាច​បារម្ភ​ខ្លាច​បាត់បង់​សន្តិភាព​ដែល​រកបាន​ដោយ​លំបាក ខ្លាច​ប្រជាជន​ក្រីក្រ ខ្លាច​យុវជន ខ្មែរ​អត់​ការងារ​ធ្វើ ។ ឯ​អ្នក​មិន​កាន់​អំណាច​ក៏​មាន​ការ​បារម្ភ​ដែរ ។ ដូច្នេះ​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ទោះ​ល្មើសច្បាប់​ក៏​ហ៊ាន​ធ្វើ​ដែរ ដើម្បី អំណាច​នោះ ។

ចំណែក​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​លើ​ប ណ្តា​ញ​សង្គម​នៅ​ថ្ងៃ​ទី​១៥ ឧសភា​ថា «​យើង​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​របស់​មហាអំណាច ពាក់ព័ន្ធ​នឹង​វាសនា អនាគត​របស់​ជាតិខ្មែរ​យើង​»​។ លោក​បន្ត​ថា តាម​រយៈ​ប្រវត្តិ​នយោបាយ​កម្ពុជា រាល់ពេល​ដែល​ខ្មែរ​ចង់​ក្ដី មិន​ចង់​ក្ដី ប្រជាជាតិ​យើង​តែងតែ​រង​គ្រោះ​វិនាស​ហិនហោច រង​ទុក្ខ​ខ្លោចផ្សា ហើយ​ប្រទេស​ជិតខាង ប្រទេស​ក្នុង​តំបន់ មហាអំណាច គេ​តែងតែ​ទទួល​បាន​ផលប្រយោជន៍​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា ក្រោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣​តុលា ថ្វី​ដ្បិតតែ​នូវ​មាន​បញ្ហា​ជា​ច្រើន រួម​ទាំង​បញ្ហា​ពុក​រលួយ​ផង​នោះ ប្រទេស​ខ្មែរ​យើង​ខិតខំ​កសាង​កែប្រែ​សេដ្ឋកិច្ច​ពឹងផ្អែក​ឱ្យទៅ​ជា​សេដ្ឋកិច្ច​ម្ចាស់​ការ ក៏​ប៉ុន្តែ​ដោយ​កង្វះ​វត្ថុធាតុដើម ធនធានមនុស្ស ហើយដោយ​សារ​តែ​យើង​គ្មាន​អ្វី​ក្រៅពី​កម្លាំង ឬ​ភាព​ធ្វើ​ជា​ពលករ​ឱ្យ​គេ​នោះ​ទេ នេះ​បើ​យោង​តាម​តួលេខ​កន្លង​មក​នៃ​ការ​នាំ​ចេញ​នាំ​ចូល និង​ពលករ​ចំណាកស្រុក​ធៀប​ទៅ​នឹង​ចំនួន​ប្រជាពលរដ្ឋ​របស់​យើង យើង​ជា​អតិថិជន​ដ៏​ធំ​របស់​ចិន យួន សៀម​…​?

លោក​គូសបញ្ជាក់​ថា បច្ចុប្បន្ន​នេះ ការ​ព្យាយាម​រក​ដំណោះស្រាយ នយោបាយ សេដ្ឋកិច្ច សង្គម​ដោយ​ផ្ដើម​ចេញពី​ការ​ព្យាយាម​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​ការ​ចាំបាច់​ក្នុង​ពេល នេះ​។

គួរ​ឮ​កថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ធ្លាប់​មាន​ប្រសាសន៍​បញ្ជាក់​ថា ទោះបីជា​កម្ពុជា​ត្រូវ​សហភាព​ដក​អនុគ្រោះ​ពន្ធ​យ៉ាងណា​ក្តី ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ហើយ​គេ​ឲ្យ​យើង​បង់ ពន្ធ​ក្នុង​ការ​នាំ​ចូល គឺ​យើង​ត្រូវ​បង់ពន្ធ​ជូន​គេ ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​គ្នា ប៉ុន្តែ​បើ​សហ ភាព​អឺរ៉ុប​នៅ​បន្ត​ផ្តល់​អនុគ្រោះ​ពន្ធ​មក​កម្ពុជា នោះ​ក៏​ជា​ការ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ