ឱកាស​ឈ្នះ​ម៉ូតូ ZOOMER X 2019 ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍


ថ្ងៃ​ទី​01 ខែ មីនា ឆ្នាំ​2019 ៖ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​គម្រប់​ខួប​៣​ឆ្នាំ​របស់​ក្រម​ហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ ក្រុមហ៊ុន​សូម​ផ្តល់​ឱកាស​ពិសេស​ដល់​អតិថិជន​ក្នុង​ការ​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ដូច​ជា​ម៉ូតូ ZOOMER X 2019 SUMSUNG Tab S4 ទូរទស្សន៍ LG Smart TV49 ទូរស័ព្ទ OPPO F9 ខ្សែដៃ​ម៉ាក PANDORA នាឡិកា​ម៉ាក BERING កាស​ស្តាប់​ត្រចៀក Apple AirPods កង្ហា ឆ្នាំង​ដាំបាយ ម៉ាស៊ីន​ទឹកក្រឡុក កំសៀវ​ដាំទឹក​អគ្គិសនី និង​រង្វាន់​ជា​ច្រើន​ទៀត​។ កម្មវិធី​ពិសេស​នេះ គឺ​ផ្តល់​ជូន​សម្រាប់​ការ​ទិញ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត និង​បណ្ណ​សន្យា​រ៉ាប់រង​ត្រូវ​បាន​ចេញ​ជូន​ចាប់ពី​ថ្ងៃ​ទី 01 មីនា រហូត​ដល់​ថ្ងៃ​ទី 31 ឧសភា ឆ្នាំ 2019​។

ប្រញាប់​រួសរាន់​ឡើង កុំ​ឲ្យ​ឱកាស​ដ៏​ពិសេស​នេះ​កន្លង​ផុត​ទៅ​ឲ្យ​សោះ​!
សម្រាប់​ព័ត៌មាន​លម្អិត និង​លក្ខខណ្ឌ​ផ្សេង​ៗ សូម​ចូល​ទៅ​កាន់​គេហទំព័រ https://sovannaphumlife.com/3rd_anniversary_promotion ឬ​ទំព័រ​Facebook ផ្លូវការ Sovannaphum Life ឬ ទូរស័ព្ទ 1800 2122(​ឥត​គិតថ្លៃ​)

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ គឺជា​ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​កា​ណា​ឌី​យ៉ា អ៊ិ​ន​វេស​មេន ហូល​ឌី​ង ភី​អិ​ល​ស៊ី​(Canadia Investment Holding PLC) និង ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត មឿង​ថៃ ឡាយ​ហ្វ៍ ភី​ស៊ី​អិ​ល​(Muang Thai Life Assurance PCL) ពី​ប្រទេស​ថៃ ។

ក្រុមហ៊ុន ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ បាន​ទទួល​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម ធានា​រ៉ាប់រង​អាយុជីវិត ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី ២៤ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​ពេញលេញ នៅ​ឆ្នាំ ២០១៦ ។ ដោយ​សហការ

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ