ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រលឹម​អុរ…ភ្លើង​ត្របាក់​កប៉ាល់​ដឹក​សាំង​​«​សា​វី​ម៉ិច​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កប៉ាល់​ដឹក​ប្រេង​សាំង​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច ត្រូវ​បាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​លើ​ទន្លេ ស្ថិត​ត្រង់​ចំណុច​ក្រុម​ទី​១០ ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កប៉ាល់​ដឹក​ប្រេង​សាំង​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច ត្រូវ​បាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​លើ​ទន្លេ ស្ថិត​ត្រង់​ចំណុច​ក្រុម​ទី​១០ ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ជំហាន​ដំបូង គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់ពីមូលហេតុ​​ដែល​បណ្តាល​ភ្លើងឆេះ​នេះ​ទេ ។ មាន​​រថយន្ត​ពន្លត់​របស់​កម្លាំង​ការិយាល័យ​អគ្គិភ័យ​ចុះ​មក​បាញ់​ពន្លត់​ចំនួន​៩​គ្រឿង តែ​បាញ់អស់​តែ៥​គ្រឿង​ភ្លើង​ក៏​បាន​រលត់​ទៅ​វិញត្រឹមម៉ោង០៦ជាងថ្ងៃដដែល ហើយ​ក៏​មាន​អូ​ប័​រ​ចុះ​អន្តរាគមន៍ចំនួន​​២​គ្រឿង​ជាមួយគ្នានោះ ។

ទោះបីជា​យ៉ាងណា ចំពោះទំហំនៃការខូចខាតជំហានដំបូងគ ឺមាន​ប្រេងសាំងចំនួន៣០០.​០០០​ល​ីត្រ ឆេះនៅ​លើ​កប៉ាល់នោះ ។ ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ឱ្យដឹង​ទៀតថា ​មនុស្ស​២​នាក់​បាន​ស្ថិតនៅ​ហេតុ​ការណ៍ឆេះនេះ ​តែម្នាក់​កំពុង​បាត់​ខ្លួន និងម្នាក់​ទៀត​រង​របួស​ធ្ងន់ ។ គិត​មក​ទល់​ម៉ោង​០៨​ និង៣០ព្រឹក​ថ្ងៃ​ដដែល មនុស្សដែលបាត់ខ្លួន​បាន​រក​​ឃើញ ដោយទាំង២នាក់បានបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យភ្លាមៗ។

ព័ត៌មានបន្ថែម​កោះសន្តិភាព​នឹង​ផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ