ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហេង ឡុ​ង ចំអក​តប​អ្នក​រិះគន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​លោក​ហេង ឡុ​ង បាន​រង​ការ​រិះគន់​ខ្លាំង បន្ទាប់​ពី​លោក​បង្ហោះ​រូប​ដែល​លោក​ថត​ជាមួយ​លោក​យុ​ត្ថា​រ៉ា ឆា​នី ដែល​ជា​អតីត​ស្វាមី​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ។…

រាជធានី​ភ្នំពេញ​ ៖ ​លោក​ហេង ឡុ​ង បាន​រង​ការ​រិះគន់​ខ្លាំង បន្ទាប់​ពី​លោក​បង្ហោះ​រូប​ដែល​លោក​ថត​ជាមួយ​លោក​យុ​ត្ថា​រ៉ា ឆា​នី ដែល​ជា​អតីត​ស្វាមី​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ។ ពាក្យ​រិះគន់​នោះ​បាន​កើតឡើង​បន្ទាប់​ពី​លោក​ហេង ឡុ​ង បាន​សរសេ​ភ្ជាប់​ជាមួយ​រូបថត​នោះ​ថា លោក​យុ​ត្ថា​រ៉ា ឆា​នី ជា​អាយ​ដល​របស់​ខ្លួន​ដែល​លោក​បាន​ពេញចិត្ត​តាំងពី​តូច ។

លោក​ហេង ឡុ​ង បាន​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ខ្លួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ភ្លេច​គាត់​នៅ​បងប្អូន ? បាន​ថត​ជាមួយ​អាយ​ដល គាំទ្រ​គាត់​តាំងពី​ក្មេង បុរស​សង្ហា​ប្រចាំ​ស្រុក​ខ្មែ រ​មិន​ស្មានថា​មានសំណាង​បាន​គាត់​រាប់អាន​សោះ »​។តាម​រយៈ​រូបថត​មួយ​សន្លឹក និង​សំ​ណេ​រ​បែប​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​រិះគន់​លោក​ហេង ឡុ​ង ។ អ្នកខ្លះ​សរសេរ​ចំអក​ថា «​ស្រឡាញ់ និង​គាំទ្រ​អាយ​ដល តែ​បែរជា​យកប្រពន្ធ​អាយ​ដល​ទៅ​វិញ »​។

ពាក្យ​សម្តី​បែប​នេះ​លោក​ហេង ឡុ​ង បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ពេល​លោក​រង​ការ​រិះគន់​ទៅ​វិញ​គ្រាន់តែ​រឿង​ផ្ទាល់ខ្លួន​បែប​នេះ ។ លោក​ហេង ឡុ​ង បាន​បង្ហោះ​សារ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​រិះគន់​ទាំងនោះ​វិញ​ថា «​គ្រាន់តែ​ពេញចិត្ត​អាយ​ដល​ក៏​អត់​បាន​ដែរ គិត​ទៅ​សម័យ facebook មិនមែន​ដូច​សម័យ​ប៉ុ​ល ពត​ទេ បងប្អូន​មាន​សិទ្ធិ​រិះគន់​គ្រប់​បែប​យ៉ាង ។

ខ្ញុំ​សប្បាយ​ចិត្តនឹង​ទទួលយក​គ្រប់ការ​រិះគន់ បើ​ពួក​គាត់​មិន​ពេញចិត្ត​យើង ក៏​គាត់​មិន​រិះគន់​យើង​ដែរ ។ បើ​ជួប​តាម​ផ្លូវ​សូម​ជួយ​ហៅ​ផង ចង់​selfie​ជាមួយនឹង​បងប្អូន​ទាំងអស់​គ្នា​ម្ដង ពិតជា​ក្តុកក្តួល​ណាស់​។ ម៉េច​បាន​រូប​នេះ​ធ្វេ​ី​ឲ្យ​បងប្អូន​ភ្ញាក់​ផ្អើល​ម្ល៉េះ មេត្តា​ពន្យល់​ផង? ខ្ញុំ និង​គាត់​រាប់អាន​គ្នា​យូរ​ហើយ ខ្ញុំ​មិន​ដែល​មាន​បំណង​អាក្រក់​ពី​មិត្តភាព​ឡើយ ។ សុំ​ផ្ញើ​ទៅ​អ្នក​អគតិ​មួយ​ចំនួន​តូច​»​។

លោក​ហេង ឡុ​ង បាន​សាង​ស្នេហ៍​ជាមួយនឹង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បន្ទាប់​ពី​នាង​បាន​លែងលះ​គ្នា​តាម​ផ្លូវច្បាប់​ជាមួយ​លោក​យុ​ត្ថា​រ៉ា ឆា​នី ហើយ​លោក​ឆា​នី ក៏​មាន​ភរិយា​ថ្មី​ដែរ ។ រហូត​មក​ដល់​ពេល​នេះ​ទាំង​លោក​យុ​ត្ថា​រ៉ា ឆា​នី និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ព្រមទាំង​ក្រុម​គ្រួសារ​ទាំង​សងខាង​នៅ​តែ​រាប់រក​គ្នា​ដដែល បើ​ទោះបីជា​លោក យុ​ត្ថា​រ៉ា ឆា​នី មាន​ភរិយា​ថ្មី ហើយ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​រស់នៅ​ជាមួយ​លោក​ហេង ឡុ​ង ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ