ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវកោងហើយ…គាត់នៅតែប្រើ​ប្រាស់​ល្បឿន​យ៉ាង​លឿនទៀត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជា​អកុសល ​រថយន្តឡិចស៊ីសRX300មួយគ្រឿង បើក​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​​ជា​ច្រើន​ត្រឡប់ ក៏​បណ្តាល​ស្លាប់​ក្មេង​អាយុ​៣​ឆ្នាំម្នាក់ និង​មនុស្ស​៥​នាក់​ទៀត​​​ជិះ​ក្នុង​រថយន្ត បាន​​រង​របួសធ្ងន់​-​ស្រាល​ ​ខណៈ​បើក​មកដល់​ចំណុច​ផ្លូវ​កោងហើយ​រថយន្ត នៅតែ​​មាន​ល្បឿន​​លឿន​ពេកនោះ…

ខេត្តកំពង់ឆ្នាំង ៖ ជា​អកុសល ​រថយន្តឡិចស៊ីសRX300មួយគ្រឿង បើក​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​​ជា​ច្រើន​ត្រឡប់ ក៏​បណ្តាល​ស្លាប់​ក្មេង​អាយុ​៣​ឆ្នាំម្នាក់ និង​មនុស្ស​៥​នាក់​ទៀត​​​ជិះ​ក្នុង​រថយន្ត បាន​​រង​របួសធ្ងន់​-​ស្រាល​ ​ខណៈ​បើក​មកដល់​ចំណុច​ផ្លូវ​កោងហើយ​រថយន្ត នៅតែ​​មាន​ល្បឿន​​លឿន​ពេកនោះ ។ ​​អ្នកបើកបរ​មិន​បាន​​ស្គាល់​ភូមិ​ស​ាស្ត្រទេ ក្រោយ​កើតហេតុ ត្រូវ​ក្រុម​គ្រួ​សារបាន​បញ្ជូន​សព​ក្មេង​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

​​​គួររំលឹកថា គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើងកាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែ​ឧសភា​កន្លង​ទៅ នៅ​ចំណុច​ផ្លូវ​កោង​ក្នុងភូមិ​ច្រ​ណូ​ក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខណៈ​រថយន្ត​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ។​

សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា រថយន្ត​ឡិចសុ​ី​ស​ខាងលើ ពាក់​ផ្លា​ក​លេខសៀមរាប ២B-១១៦៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ និង​នៅ​ក្នុង​រថយន្ត​មាន​មនុស្ស​ជិះ​៦​នាក់ ។ រថយន្ត​ធ្វើ​ដំណើរ​ចេញពី​ខេត្តសៀមរាប ​មក​ខេត្តកំពង់​ឆ្នាំង ឡើង​តាម​ភូមិ​គោក​ព្រះ​មក​ស្រុក​កំពង់​លែង គោលបំណង​ទៅ​ចូលរួម​បុណ្យ​បងប្អូននៅ​ខេត្តកំពង់ឆ្នាំង ។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​កំណាត់​ផ្លូវ​កាត់​ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​ ឡើង​ទៅ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​បែប​នេះ ៕

អត្ថបទសរសេរ ដោយ