ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ៊ឺម…​ផ្ទះ​គេ​សាងសង់អត់ទាន់រួចផង ​​ក៏​កើត​រឿងអកុសល​បាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ផឹកស៊ី​ស្រវឹងបាន​​​ឡើង​លើ​ផ្ទះ​គេ​កំពុង​សាងសង់ ​ដែល​ម្ចាស់ផ្ទះ​មិន​​នៅ ក៏រអិល​ជើង​ធ្លាក់​បាក់.​ក​ស្លាប់ ​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ ឧសភា នៅ​ខាងក្រោយ​វត្ត​តាំង​កសាង​ខាងជើង ភូមិ​ព្រៃ​សាលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ផឹកស៊ី​ស្រវឹងបាន​​​ឡើង​លើ​ផ្ទះ​គេ​កំពុង​សាងសង់ ​ដែល​ម្ចាស់ផ្ទះ​មិន​​នៅ ក៏រអិល​ជើង​ធ្លាក់​បាក់.​ក​ស្លាប់ ​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ ឧសភា នៅ​ខាងក្រោយ​វត្ត​តាំង​កសាង​ខាងជើង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
បុរស​ដែល​ធ្លាក់​ពីលើ​ផ្ទះ​ស្លាប់​នេះ​ឈ្មោះ អ៊ុំ វុ​ទ្ធី អាយុ​២៨​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹកគ្រឿងសំណង់​តាម​ដេប៉ូ ស្នាក់​នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ និង​មានស្រុក​កំណើត​នៅ​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់។

បុរស​ជា​មិត្តភក្ដិ​ផឹកស៊ី​ជាមួយ​គ្នា​ឈ្មោះ យ៉ា​ន់ ផល្លា អាយុ​៣៨​ឆ្នាំ ជា​ជាងសំណង់​ការដ្ឋាន​ទល់មុខ​ផ្ទះ​កើតហេតុ​ខាងលើ និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ផឹកស៊ី​នៅ​ការដ្ឋាន​សាងសង់​ទល់មុខ​ផ្ទះ​កើតហេតុ​ខាងលើ​ដោយ​ផឹកស្រា​អស់​មួយ​យួរ​គ្នា​២​នាក់ លុះ​ផឹកស៊ី​រួច​នៅ​វេលា​ម៉ោង​ប្រហែល​១០​យប់ គាត់​ឃើញ​ជនរង​គ្រោះ​ចេញ​ទៅ​បត់ជើងតូច ។ បន្ទាប់​មក ​ឃើញ​ជន​រង​គ្រោះ​ឡើង​លើ​ផ្ទះ​កំពុង​សាងសង់​មួយ​ល្វែង​ មាន​កម្ពស់​ពីរ​ជាន់ ស្ថិត​នៅ​ទល់មុខ​គ្នា​ដែល​ពុំ​មាន​មនុស្ស​នៅចាក់សោ​ចោល ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ខណៈនោះ​គាត់​បាន​ចូល​ទៅ​ដេក​ក្នុង​ការដ្ឋាន​របស់​គាត់​បាត់​ទៅ លុះ​ងើប​ដឹងខ្លួន​ជា​ច្រើន​ដង​ឃើញ​ម៉ូតូ​ជន​រង​គ្រោះនៅ​ក្នុង​ការដ្ឋាន​សំណង់​របស់​គាត់ តែ​មិន​បាន​ចាប់អារម្មណ៍​រក​មើល​ជន​រង​គ្រោះ​ទេ ។ បន្ទាប់​មក គាត់​ងើប​លើក​ក្រោយ​មិន​បានឃើញ​ជន​រង​គ្រោះ​ក៏​ចេញ​មក​ខាងក្រៅ ហើយ​ស្រែក​​រកតែ​មិនឃើញ​ឡើយ ។ លុះដល់​ម៉ោងជាង​២​រំលង​អធ្រាត្រ នឹកឃើញជន​រង​គ្រោះ​ឡើងផ្ទះ​កើតហេតុ​ខាងលើ គាត់​ក៏​ឡើង​ទៅ​តាម​មើលឃើញ​ជន​រង​គ្រោះ​រអិល​ធ្លាក់​នៅ​នឹង​ជណ្ដើរ​បាក់​ក​ស្លាប់​បាត់​ទៅ​ហើយ ទើប​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ និយាយ​ថា ផ្ទះ​របស់​គាត់​បាន​ជួល​ជាង​សាងសង់​ជា​ច្រើន​ខែ​មក​ហើយ តែ​មិន​ទាន់​រួច​ដោយ​កម្មករ​មិន​មក​ធ្វើ គាត់​ក៏​បណ្តេញ​ជាង​ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែឧសភា និង​ចាក់សោ​ផ្ទះ​ចោល ព្រោះ​កន្លង​មក​ផ្ទះ​របស់​គាត់​តែងតែ​បាត់​របស់របរ​ជា​ច្រើន​លើក​មក​ហើយ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ បាន​ទាក់ទង​ហៅ​ខាងជំនាញ​ចក្ខុ​ក្រុង ដើម្បី​ធ្វើ​កោសល្យ​វិច័យ​សព រួច​ហើយ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕​​

អត្ថបទសរសេរ ដោយ