ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​ភ្ញាក់ពីដេក​ហើយ​…​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ណាស់ !

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មាន​ករណី​បូម​ខ្សាច់​មួយ​កន្លែង នៅ​ចំណុច​អ្នកតា​បាត់ដាន ស្ថិត​ក្នុងភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ដែល​ប្រជាពលរដ្ឋ​បានដឹង​ថា គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​មានការ​អនុញ្ញាត​ពី​លោកស្រី​ក្រុមប្រឹក្សា​ឃុំ​ស្វាយ​រំពារ…

ខេត្តកំពង់ឆ្នាំង ៖ មាន​ករណី​បូម​ខ្សាច់​មួយ​កន្លែង នៅ​ចំណុច​អ្នកតា​បាត់ដាន ស្ថិត​ក្នុងភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ដែល​ប្រជាពលរដ្ឋ​បានដឹង​ថា គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​មានការ​អនុញ្ញាត​ពី​លោកស្រី​ក្រុមប្រឹក្សា​ឃុំ​ស្វាយ​រំពារ ។ យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ មានការ​ព្រួយ​បារ​ម្ម​ណ៍ ចំពោះ​ករណី​បូម​យក​ខ្សាច់ នៅ​ចំណុច​ខាង ព្រោះ​កៀក​ជាប់​នឹង​ផ្លូវលំ ដែល​ទើប​កសាង​ហើយ ហើយ​វា​នឹង​អាច​បាក់​ស្រុត​ជា​ពុំខាន បើ​នៅ​តែ​បន្ត​ការ​បូម​ខ្សាច​នៅ​ចំណុច​នោះ​បន្ត​ទៀត ។

ជុំវិញ​ករណី​នេះ​លោក ហួត ផាត អនុប្រធាន​ភូមិ​ល្វា ឃុំ​ស្វាយ​រំពារ បាន​ផ្តល់​កិច្ច​សម្ភាសន៍ នៅ​កន្លែង​បូម​ខ្សាច់ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ថា​ករណី​បូម​ខ្សាច់​នៅ​ចំណុច​អ្នកតា​បាត់ដាន​នេះ​កើត​មាន​យូរហើយ​តែ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ភូមិ​ឡើយ ហើយ​អាជ្ញាធរ​ឃុំ​ក៏​មិន​បាន​ប្រាប់​ពី​ករណី​បូម​ខ្សាច់​នេះ​ដែរ​តែ​អ្នក​បូម​ខ្សាច់​ប្រាប់​ថា មានការ​អនុញ្ញាត​ពី​លោកស្រី ក្រុមប្រឹក្សា​ឃុំ​ស្វា​រំពារ ។

លោក​អនុប្រធាន​ភូមិ​បាន​បញ្ជាក់​ថា ដី​ដែល​គេ​កំពុង​បូម​ខ្សាច់​នេះ​ជា​ដី​របស់​ឯកជន ហើយ​បាន​លក់​ទៅ​អោយ​អ្នក​បូម​ខ្សាច់ ទើប​អ្នក​បូម​ខ្សាច់​បូម​យក​ខ្សាច់​លក់​អោយ​គេ ប៉ុន្តែ​ទោះ​ថា​រវាង​អ្នកលក់ និង​អ្នកទិញ​ជា​ឯកជន​មិន​ប៉ះពាល់ ទ្រព្យសម្បត្តិ​រដ្ឋ​ក៏​ពិតមែន ប៉ុន្តែ​នៅ​ចំណុច​បូម​ខ្សាច់​នេះ​វា​បាន​បាក់​ជិត​ដល់​ជើងទេ​ផ្លូវលំ​ដែល​ទើប​កសាង​ឡើង​ដោយ​អង្គការ​មួយ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ហើយ​បើសិន​បាក់​ដល់​ផ្លូវលំ​នោះ​តែ​ម្តង តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ?

ជុំវិញ​បញ្ហា​នេះ​លោកស្រី​ក្រុមប្រឹក្សា​ឃុំ​ភ្នាក់ងារ កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ខ​ល​ចូល​គ្មាន​អ្នក​លើក ។

ដោយឡែក​លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង​វិញ​បាន​ប្រាប់​ថា លោក​មិន​បានដឹង​រឿង​ហ្នឹង​ទេ តែ​ចាំ​អោយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទៅ​ពិនិត្យ​មើល ។ លោក​បាន​បញ្ជាក់​ថា ថ្វី​បើជា​ដី​ឯកជន​ក៏​ពិតមែន​តែបើ​បូម​ជាប់​ផ្លូវ​បែប​នេះ​ក៏​មិន​ត្រូវ​ដែរ ដី​ចំណី​ផ្លូវ​វា​មានច្បាប់​របស់​វា មិន​អាច​អោយ​មានការ​រំលោភ​បំពាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ