ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​នឹង​យក​បទ​ពិសោធន៍​ពី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ បញ្ជាក់​ថា នេ​ប៉ា​ល់​នឹង​យក​បទ​ពិសោធន៍​ពី​កម្ពុជា​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស ដូច​ជា​វិស័យសេដ្ឋកិច្ច នយោបាយ សង្គម​ជាដើម​។ ការ​លើក​របស់​លោក ខេ…

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ បញ្ជាក់​ថា នេ​ប៉ា​ល់​នឹង​យក​បទ​ពិសោធន៍​ពី​កម្ពុជា​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស ដូច​ជា​វិស័យសេដ្ឋកិច្ច នយោបាយ សង្គម​ជាដើម​។ ការ​លើក​របស់​លោក ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ា​ល់​បាន​លើក​ឡើង​ថា នេះ​ជា​ដំណើរ​ទស្សនៈកិច្ច​លើក​ដំបូង​នៅ​កម្ពុជា ក្នុង​អាណត្តិ​ជា​រាជរដ្ឋាភិបាល​នេ​ប៉ា​ល់ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​។

លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច ហេង សំ​រិ​ន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍន៍​ទាំង​សេដ្ឋកិច្ច សង្គម​នៅ​ប្រទេស​កម្ពុជា​យ៉ាង ឆាប់រហ័ស ហើយ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ។

លោក​បាន​គូសបញ្ជាក់​ថា ដំណើរ​ទស្សនៈកិច្ច​នេះ​ដើម្បី​រឹតចំណង និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​ក៏​ដួច ជា កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា និង​នេ​ប៉ា​ល់​។ លោក​បញ្ជាក់​ថា «​អ្វី​ដែល​សំខាន់​នោះ គឺ​ជំរុញ​ទំនាក់ទំនង មិត្តភាព នៃ​ប្រទេស​ទាំង​ពីរ ទាំង​រយៈ​បង្កើត​សមាគម​មិត្តភាព​ក៏​ដូច​ជា​ក្រុម​ធុរៈកិច្ច និង​ក្រុម​ទេសចរណ៍​ជាដើម​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ទៀត​ថា នេ​ប៉ា​ល់​ក៏​បាន​បង្កើត​សមាគម​នេ​ប៉ា​ល់​ជាមួយ​កម្ពុជា​ផង​ដែរ ។ ទាំងនេះ​នឹង​នាំ​មក​នូវ​ការ​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំងក្លារ​បន្ថែម​ទៀត​។ ជាមួយ​គ្នា​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​រំលឹក​ពី​ទស្សនៈកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ប្រទេស​នេ​ប៉ា​ល់​កាលពី​កន្លង​មកនេះ​ក៏​ចុះ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិ បត្តិការ​លើ​វិស័យ​ការទូត នយោបាយ ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ជាដើម​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​អះអាង​ថា នេ​ប៉ា​ល់​នឹង​ដកស្រង់​បទ​ពិសោធន៍​ពី​កម្ពុជា ដើម្បី​ធ្វើការ​ជំរុញ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នេ​ប៉ា​ល់ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​មក​។ ក្នុង​ជំនួប​នោះ​ដែរ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​សម្តែង​ក្តី​សង្ឃឹមថា បន្ទាប់​ពី​ទស្សនៈកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ទៅ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា និង​នេ​ប៉ា​ល់ នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​ប្រយោជន៍​ប្រជាជន​ទាំង​ពីរ​។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រធានរដ្ឋសភា ក៏​សម្តែង​កា​អបអរសាទ​ចំពោះ​ការ​រីក​ចម្រើន​របស់​ប្រទេស​នេ​ប៉ា​ល់ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ព្រមទាំង​ជីវភាព​ប្រជាជន​នេ​ប៉ា​ល់ មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​។

សម្តេច​បញ្ជាក់​ថា​៖ «​កម្ពុជា​អបអរសាទ ចំពោះ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​រដ្ឋាភិបាល កម្ពុជា និង​នេ​ប៉ា​ល់ ដែល​មាន​កន្លង​មក ។ ទាំងនេះ​បាន​សំដៅ​លើកកម្ពស់​ជំរុញ​លើ​កមវិស័យ ពាណិជ្ជកម្ម ការ​វិនិយោគ វប្បធម៌ និង​កសិកម្ម​ជាដើម​»​។ សម្តេច​បន្ថែម​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នេះ មិន​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​ប្រទេស​ទាំង​ពីរ​នេះ ក៏​ប៉ុន្តែ​វា​ក៏​បាន​រួមចំណែក​ក្នុង​ការ​រក្សា​សន្តិភាព សន្តិសុខ​ក្នុង​សកលលោក​ផង​ដែរ ខ ណៈ​ដែល​ស្ថានភាព​នៅ​លើក​សកលលោក​បាន​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។
បើ​តាម​លោកនាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សម្រាប់​ទស្សនៈកិច្ច​នៅ​កម្ពុជា​ក៏​មាន​ជំនួប​រវាង​អ្នក​ធុរៈកិច្ច​នេ​ប៉ា​ល់ និង​អ្នក​ធុរៈកិច្ច​កម្ពុជា ដើម្បី​ដកស្រង់​បទ​ពិសោធន​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ ។ ជាង​នេះ​ក៏​មានការ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ពាក់ព័ន្ធ​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​សង្គម​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ