ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​រៀបចំ​សោ​ភ​ណ័​ភាព​យ៉ាង​ស្រស់​ស្អាត​ក្នុង​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​រៀបចំ​កែ​លម្អ​សោ​ភ​ណ័​ភាព​យ៉ាង​ស្រស់​ស្អាត​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ និង​នៅ​តំបន់​សួនច្បារ​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ រយៈពេល​បី​ថ្ងៃ​។ នៅ​ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​រៀបចំ​កែ​លម្អ​សោ​ភ​ណ័​ភាព​យ៉ាង​ស្រស់​ស្អាត​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ និង​នៅ​តំបន់​សួនច្បារ​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ រយៈពេល​បី​ថ្ងៃ​។

នៅ​ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គម្រប់​ព្រះ​ជន្ម​៦៦​យាង​ចូល​៦៧​ព្រះ​វស្សា ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩​នេះ ទោះបី​រាជរដ្ឋាភិបាល​ពុំ​បាន​រៀបចំ​ព្រឹ​ត្ត​ការណ៍​ជា​សាធារណៈ​អ​ធឹ​ក​អធម​ក៏​ដោយ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​បាន​រៀបចំ​សោ​ភ​ណ័​ភាព​យ៉ាង​ស្រស់​ស្អាត​នៅ​តាម​តំបន់​សួនច្បារ​នានា​នៅ​ក្នុង​ក្រុង ក្នុង​នោះ​មានការ​កែ​លម្អ​សួនច្បារ បំពាក់​ភ្លើងពណ៌​សំអាត​អនាម័យ​បរិស្ថាន និង​ការ​ដាក់​តាំង​រូប​ព្រះ​ឆា​យ៉ា​លក្ខណ៍​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ទាំង​នៅ​មុខ​ព្រះ​បរមរាជវាំង និង​តំបន់​សួនច្បារ​នានា​។

ចំណែក​នៅ​ពីមុខ​ក្រសួង​មន្ទីរ​ស្ថា​ប​ន័​រដ្ឋ​ក៏​បាន​រៀបចំ​យ៉ាង​ដូច្នេះ​ដែរ ដើម្បី​អបអរសាទ​ព្រះរាជ​ពិធី​នេះ​ឲ្យ​កាន់តែ​មាន​ភាព​អ​ធិ​អធម​។ រីឯ​នៅ​តាម​មហាវិថី​សំខាន់​ៗ​មួយ​ចំនួន បាន​ដាក់​បដា​ពាក្យស្លោក​ថ្វាយព្រះពរ និង​មាន​ចង់​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អម​សាង​ខាង​ផ្លូវ​ផង​ដែរ​។ ការ​រៀបចំ​នេះ​បាន​ធ្វើ​ឡើង​តាម​សរា​ចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ​មាន​ភាព​អធិកអធម​សក្តិ​សម​ទៅ​នឹង​ព្រះរាជ​កិត្តិនាម និង​ព្រះរាជ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង​។

លោក​ជុំ វ​ឌ្ឍី​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ការរៀបចំ​សោ​ភ​ណ័​ភាព និង​អនាម័យ​បរិស្ថាន មន្ទីរ​វប្បធម៌​បាន​រៀបចំ​ឲ្យ មានការ​ប្រគំ​តន្ត្រី​សិល្បៈ​សម័យ​បុរាណ​និង​របាំ​បុរាណ​ប្រពៃណី​អា​យ៉ៃ​ចាប៉ី​ដង​វែង ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ក្នុង​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ឈប់​សំរាក​នេះ​។

លោក​បាន​បន្ត​ថា កម្មវិធី​កម្សាន្ត​សប្បាយ​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ឡើង​តាំងពី​ម៉ោង​៤​រសៀល​ដល់ ម៉ោង​១០​យប់ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ពុំ​បាន​ទៅ​លេង​ក្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​នោះ សូម​អ​ញ្ចើ​ញ​មក​កាន់​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ​ដើម្បី​មក​ទទួលយក​ភាព​សប្បាយ​រីករាយ​ផង និង​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង​ឲ្យ​កាន់តែ​មាន​ភាព​អ​ធឹ​ក​អធម​សប្បាយ​ក្រៃ​លែង​។

នៅ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រកបដោយ​ក្តី​អភិរម្យ​មង្គល​សោមនស្ស​រីករាយ​នៃ​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​សមាជិក​សមាជិកា​នៃ​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​បាន​សរសេរ​សារលិខិត​ថ្វាយព្រះពរ​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ