ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មានសោះ​ប្រុស​ស្រី​3នាក់​នេះនាំ​គ្នាសម្ងំ​ធ្វើ​នេះនោះ​ក្នុង​បន្ទប់​ជួល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ឆ្មក់​បង្ក្រាប​បន្ទប់​ជួល​មួយ​កន្លែង​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​3​នាក់​កំពុង​ប្រមូលផ្តុំ​គ្នា​សម្ងំ​សេព​គ្រឿងញៀន​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​សាកសួរ​នាំ ដែល​ហេតុ​ការណ៍​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់​ថ្ងៃ​ទី​13 ខែឧសភា នៅ​ចំណុច​ផ្ទះ​លេខ​E3 នៅ​បន្ទប់​ជួល​ជាន់​ទី​3 បន្ទប់​លេខ​B 06 ក្រុម​47…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ឆ្មក់​បង្ក្រាប​បន្ទប់​ជួល​មួយ​កន្លែង​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​3​នាក់​កំពុង​ប្រមូលផ្តុំ​គ្នា​សម្ងំ​សេព​គ្រឿងញៀន​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​សាកសួរ​នាំ ដែល​ហេតុ​ការណ៍​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់​ថ្ងៃ​ទី​13 ខែឧសភា នៅ​ចំណុច​ផ្ទះ​លេខ​E3 នៅ​បន្ទប់​ជួល​ជាន់​ទី​3 បន្ទប់​លេខ​B 06 ក្រុម​47 ភូមិ​9 ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​សម្ងំ​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​បាន​ចំនួន​3​នាក់​រួម​មាន ទី​1-​ឈ្មោះ ប៉ាន់ មុន្នី​រ័​ត្ន ហៅ​ពន្លក ភេទ​ប្រុស អាយុ​33​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ ជា​អ្នក​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​, ទី​2-​ឈ្មោះ តាន់ សុ​វ​ណ្ណា​រ័​ត្ន ហៅ អា​ទី ភេទ​ប្រុស អាយុ​35​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ មុខរបរ​អ្នកបើកបរ​រថយន្ត​ចាប់ហួយ​បោះ​ដុំ និង​ជា​អ្នក​ជួញដូរ​ប្រើប្រាស់​សារធាតុ​ញៀន និង​ទី​3-​ឈ្មោះ ហួត លី​ណា ហៅ​យ៉ា ភេទ​ស្រី អាយុ​22​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅ​ខារ៉ាអូខេ ស្នាក់​នៅ​ភូមិ​ថ្ន​គោល សង្កាត់​ចោម​ចៅ​1 ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​4​ថង់​(​ថង់​តូច​2 ថង់​ធំ​2) ម៉ា​ទឹកកក​ម្សៅ​ស​ថ្លា​1​ថង់ ម្សៅ​K ក្រដាស​អាលុយមីញ៉ូម​1​ដុំ និង​ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ឈុត ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ TODAY ពណ៌​ប្រផេះ ជា​ម៉ូតូ​របស់​ជនសង្ស័យ​ឈ្មោះ ហួត លី​ណា ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​បាន​ដាក់​កម្លាំង​តាមដាន​មុខសញ្ញា​ខាងលើ​យ៉ាង​យូរ​រហូត​ដល់កំណត់​មុខសញ្ញា​បាន​ថា មាន​មនុស្ស​ប្រុស​ស្រី​កំពុង​ប្រមូលផ្តុំ​គ្នា​សេព​គ្រឿងញៀន​នៅផ្ទះ​កើតហេតុ​ខាងលើ​ក៏​ដាក់​កម្លាំង​ឆ្មក់​ចូល​បង្ក្រាប​បាន​ជាក់ស្ដែង​តែ​ម្តង និង​ដកហូត​បាន​វត្ថុ​តាង​សារធាតុ​ញៀន​យ៉ាងច្រើន​យក​មក​កាន់​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​ទន្លេ​សាក់ ។ ក្រោយ​កើតហេតុ​ជនសង្ស័យ​ទាំង​បី​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ