ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ធំ​ៗ៣​ដឹក​ចំណី​សត្វ​ចូល​ពី​ប្រទេស​សៀម​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​ទំនិញ​មិន​ស្របច្បាប់

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ រថយន្ដ​ចំនួន៣​គ្រឿង​បាន​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​ បទល្មើស​សេដ្ឋកិច្ច​ខេត្ដ សហការជាមួយ​មន្ដ្រី​ការិយាល័យ​នីតិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ដ​ធ្វើការ​ ស្ទាក់​ចាប់​បញ្ជូន​មក​ស្នងការដ្ឋា​ន​នគរបាល​ខេត្ដ កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១០ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទំនិញដែល​ដឹក​ចូល​ពី​ប្រទេស​សៀម ។លោក​វរសេនីយ៍ត្រី​ចាប សុ

ខេត្ដបន្ទាយមានជ័យ ៖ រថយន្ដ​ចំនួន៣​គ្រឿង​បាន​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ សហការជាមួយ​មន្ដ្រី​ការិយាល័យ​នីតិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ដ​ធ្វើការ​ស្ទាក់​ចាប់​បញ្ជូន​មក​ស្នងការដ្ឋា​ន​នគរបាល​ខេត្ដ កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១០ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទំនិញដែល​ដឹក​ចូល​ពី​ប្រទេស​សៀម ។លោក​វរសេនីយ៍ត្រី​ចាប សុ​ផា​ឫ​ទ្ធី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា អនុវត្ដ​តាម​បទបញ្ជា​របស់លោកស្នងការ​នគរបាល​ខេត្ដ ក្នុង​ការ​ទប់ស្កាត់​រាល់​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​សៀម ជា​លទ្ធផល​នៅ​វេលា​ម៉ោង​១០ និង​២០​នាទី យប់​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១០​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​គោរ​ដ្ឋា​ន សង្កាត់អូរ​អំបិល ក្រុង​សិរី​សោភ័ណ កំលាំង​របស់លោក​បាន​ចុះ​ប្រតិបត្ដិការ​ដោយ​សហការ​ជាមួយ​កំលាំង​ជំនាញ​ការិយាល័យ​នីតិកម្ម​នៃមន្ទីរ​កសិកម្ម​ខេត្ដ ធ្វើការ​ស្ទាក់​ចាប់​រថយន្ដ ផ្ទុកទំនិញ​ប្រភេទ​ធ្ងន់​ចំនួន​៣​គ្រឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​ធ្វើ​ការ ត្រួតពិនិត្យ​ទំនិញ​ទាំងនោះ ។

ចំពោះ​រថយន្ដ​ដែល​ឃាត់​នោះ​១-​ម៉ាក កា​ម៉ាស្ស ពណ៌​. ស ពាក់​ស្លាក​លេខក​៤២៩៩ សណ្ដោង​រ៉ឺ​ម៉ក អ្នកបើកបរ​ឈ្មោះ​គង់ សុភ​ក្ដ្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អូរ​ឫស្សី សង្កាត់​ប៉ោយប៉ែ​ត មាន​ដឹក​ចំណី​សត្វ​សញ្ញា​រូបមាន់​ឈរ (​ETAGRO 203) ចំនួន​២០​តោន ស្មើនឹង ៦៦៦​ការុង ។ ២-​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​៣​A ៩៤៤១ អ្នកបើកបរ​ឈ្មោះ​សំ ចាន់​ធឿ​ន ភេទប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​លេខ​៦ ឃុំ​អំពិល តា​ពក ស្រុក​អូរ​រាំង​ឪ ខេត្ដកំពង់ចាម ត្រួតពិនិត្យ​ឃើញ​ចំណី​សត្វ​ជ្រូក សញ្ញាំ​រូប​ជ្រូក​ឈរ BETATRO 301 (​បេ​តា​ត្រូ​) ចំនួន​២០​តោន ស្មើ​និ​ង ៦៦៦​ការុង សរសេរ​ជា​អក្សរ​ខ្មែរ ត្រឹមត្រូវ​តាម​ច្បាប់ និង​ម៉ាក BE-LAC  (​បេឡាក់​) ចំនួន​៥០​ការុង ។ ៣-​រថយន្ដ ម៉ាក​កា​ម៉ាស្ស មាន​សណ្ដោង​រ៉ឺ​ម៉ក ពណ៌​.​ស ពាក់​ស្លាក​លេខក ៣៦៣១ អ្នកបើកបរ ឈ្មោះ​លី​ ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែ​ត មាន​ដឹក​វត្ថុធាតុដើម​សំរាប់​ផលិត​ចំណី​សត្វចំនួន​៤០០​ការុង ស្មើនឹង​២០​តោន ត្រឹមត្រូវតាម​ច្បាប់ ។

ចំពោះ​រថយន្ដ​ដឹក​ទំនិញ​ទាំង​៣គ្រឿង​នេះ ជា​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ថុ​ង ហួត ចំណែកឯ​ទំនិញ​ទាំងអស់​ខាងលើ គឺជារបស់​ក្រុមហ៊ុន​ផ​ល្លី​នាង នៅ​ខេត្ដបាត់ដំបង ។លោក​សេង ម៉េ​ង អនុប្រធាន​កា​រិ​យាល័យ​នីតិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ដ បាន​មានប្រសាសន៍​ថា ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​រក​ឃើញ​ទំនិញ​ដែល​ដឹក​ក្នុងរថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប៊ិច ពាក់ស្លាក​លេខ​ភ្នំពេញ ៣​A ៩៤៤១ មាន​ចំណី​សត្វ ជ្រូក​សញ្ញា​រូប​ជ្រូក​ឈរ BETATRO 301 (​បេ​តា​ត្រូ​) ចំនួន​២០​តោន ស្មើនឹង​៦៦៦ ការុងសរសេរ​ជា​អក្សរ​ខ្មែរ​ត្រឹមត្រូវ​តាមច្បាប់ ចំពោះ​ម៉ាក BELAC (​បេឡាក់​) ចំនួន​១​តោន​៥០០​គីឡូក្រាម ដែល​មិន​សរសេរ​ជា​អក្សរ​ខ្មែរ ខុស​នឹង​ការ​ចុះបញ្ជី​ពាណិ​ជ្ជ​កម្ម​ដែល​ក្រសួងកសិកម្ម​ឱ្យ​បកប្រែ​ជាអក្សរ​ខ្មែរ បញ្ជាក់​ពី​ការ​ប្រើប្រាស់ គុណភាព និង​កាលបរិច្ឆេទ​ត្រឹមត្រូវ​មុន​ពេល​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។ ម្យ៉ាងវិញទៀត ការ​ត្រួតពិនិត្យ​នេះ តាម​គោលការណ៍​របស់ ក្រសួងកសិកម្មការ​ចង់បាន​សរសេរ​ជា​អក្សរ ខ្មែរ​នេះ គឺ​ដើម្បី​ឱ្យ​ប្រជា​កសិករ​ខ្មែរ​គាត់​ទិញ យក​ទៅ​ដឹង​ពី​របៀប​ប្រើប្រាស់​បាន​ត្រឹមត្រូវតាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម ។

ជាង​នេះទៀត ដើម្បី​ការពារ​រាល់​ការ​ក្លែងបន្លំ​គុណ ភាព​កុំឱ្យ​កសិករ​ចាញ់បោក​ជន​ដែល​រកស៊ី​ខិលខូច​។ ពិសេស​នោះ ក្រសួងកសិកម្ម​ចង់ឱ្យ សំភារ​កសិកម្ម​ដែល​លក់​នៅ​លើ​ទីផ្សារ​ក្នុងប្រទេស​មានគុណ​ភាពល្អ​ឱ្យ​កសិករ​ប្រើប្រាស់​ទទួល​បាន​ទិន្នផល​ខ្ពស់ អ្នក​បរិភោគ​មិន​ប៉ះពាល់​ដល់​សុខភាព ។លោក​សេង ម៉េ​ង បន្ដ​ទៀត​ថា ក្រសួង កសិកម្ម​បាន​ដាក់​វិធានការ​ឱ្យ​មន្ដ្រី​កា​រិ​យាល័យ​នីតិកម្ម​គ្រប់​ខេត្ដ ត្រូវ​តែ​រឹត​បន្ដឹង​រាល់ ទំនិញ​សំភារ​កសិកម្ម ដូចនេះ​ចាប់ពី​ពេល នេះ​តទៅ រូប​លោក​ក៏​ដូច​លោក​ប្រធាន​មន្ទីរ កសិកម្ម​នឹង​មាន​គោលការណ៍​ជំរុញ​ឱ្យ​អាជីវករ​ដែល​រកស៊ី​ទំនិញ​ទាក់ទង​ទៅ​នឹង​កសិកម្មត្រូវ​តែ​គោរព​ច្បាប់ ។ ទន្ទឹម​នោះ​ដែរ កា​រិយា​ល័យ​នឹង​មាន​ផែនការ​បង្រៀន​ដល់​អា​ជីវករ​ទាំងអស់ ដែល​លក់​សំភារ​ទំនិញ​កសិកម្ម ឱ្យ​ចេះ​ទុកដាក់​ឱ្យ​បាន​ល្អ ពិសេស​គឺ​ជី​ និងចំណី​សត្វ​ដើម្បី​កុំឱ្យ​ខូចគុណភាព​។លោក​អនុប្រធាន​ការិយាល័យ​រូប​នេះ​ក៏បាន​បញ្ជាក់​ដែរ​ថា ចំពោះ​រថយន្ដ និង​ម្ចាស់ ទំនិញ​ដែល​ឃាត់​នេះ ជា​លើក​ដំបូង​សមត្ថកិច្ច គ្រាន់តែ​ធ្វើការ​អប់រំ​ព្រមាន និង​ធ្វើ​កិច្ចសន្យាដោយ​មិន​ឱ្យធ្វើ​បែប​នេះ​ជា​លើក​ទី​២​ទៀត​ទេ ប៉ុន្ដែ​បើ​មិន​រាងចាល​ទេ​នោះ លើក​ក្រោយ​នឹងចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​អនុវត្ដ​តាមច្បាប់ ៕