ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លេប​ត្របាក់​អស់​ជាង​៣០​ម៉ឺន​ដុល្លារ​ពេល​នេះ​កំពុង​រៀបចំ​ឡើង​វិញហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​បាន​ឈូស​ឆាយ​គ្រោង​រៀបចំ​កសាង​ផ្សារ​អូរ​អំបិល​ថ្មី​ក្រោយ​ពេល​ឆេះ​អស់​ជាង​ពាក់កណ្តាល​ផ្សា​រហើយ​អោយ​ចាប់ឆ្នោត​តូប​តែ​អាជីវ​សុំ​អោយ​កសាង​តែ​តូប​នៅ​កន្លែង ។ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​បាន​ឈូស​ឆាយ​គ្រោង​រៀបចំ​កសាង​ផ្សារ​អូរ​អំបិល​ថ្មី​ក្រោយ​ពេល​ឆេះ​អស់​ជាង​ពាក់កណ្តាល​ផ្សា​រហើយ​អោយ​ចាប់ឆ្នោត​តូប​តែ​អាជីវ​សុំ​អោយ​កសាង​តែ​តូប​នៅ​កន្លែង ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ថា​ក្រោយ​ពេល​ដែល​ឆេះ​ផ្សារ​អូរ​អំបិល​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​អស់​ជាង​ពាក់កណ្តាល​ផ្សា​រហើយ​អាជ្ញាធរ​ក្រុង និង​ខេត្ត​បាន​ទៅ​ពិនិត្យ​ហើយ​ឈូស​ឆាយ​ដោយ​គម្រោង​កសាង​ផ្សារ​អូរ​អំបិល​ថ្មី​ឡើង​វិញ​ ​ដោយ​កំពុង​សុំ​គោល​ការ​ពី​លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ទើប​ចូល​កាន់តែ​ណែ​ង​ថ្មី​សុំ​កសាង​ផ្សារ​អូរ​អំបិល​ថ្មី​កន្លែង​តូប​ដែល​ឆេះ​អស់​មាន​ផ្ទៃដី​ប្រមាណ​ជាង​៣០​ម៉ែត្រ​បួន​ជ្រុង​និង​នៅ​សល់​តូប​ចាស់​ជាង​ពាក់កណ្តាល​ទៀត​ត្រូវ​អនុវត្តន៍ ។

លោក​បាន​បញ្ជាក់​ថា ការ​កសាង​ផ្សារ​អូរ​អំបិល​ថ្មី​នេះ​គឺ​អាជ្ញាធរ​ជា​អ្នក​កសាង​តូប​ជូន​អាជីវ​ហើយ​ឆាប់​ឆ្នោត​យក​លេខ​រៀង​តូប​ទើបបាន​ស្មើភាព​និង​មាន​ភាព​យុត្តិធម៌​សម្រាប់​អាជីវករ​ដែល​និង​កសាង​ឆាប់​នេះ​ដើម្បី​អោយ​អាជីវករ​បាន​ចូល​លក់ដូរ ។

ដោយឡែក​អាជីវករ​ដែល​តូប​មិន​ត្រូវ​បាន​ឆេះ​ខូចខាត​បាន​ប្រាប់​ថា នៅ​ពេល​ដែល​អាជ្ញាធរ​ក្រុង​-​ខេត្ត​គ្រោង​កសាង​ផ្សារ​អូរ​អំបិល​ថ្មី​គឺ​ពួក​គាត់​គាំទ្រ​ដោយ​ផ្សារ​អូរ​អំបិល​មាន​ភាព​ចាស់​ទ្រុឌទ្រោម​ដែល​កសាង​អំពី​ឈើ​ប្រក់​ស័ង្កសី​និង​ដែក​ក្រោយ​ពេល​ឆេះ​អស់​ជាង​ពាក់កណ្តាល​អាជ្ញាធរ​គ្រោង​កសាង​ទាំងអស់​គឺ​គាំទ្រ​អោយ​កសាង​ហើយនឹង​ចាប់ឆ្នោត​លេខ​រៀង​តូប​ទើប​យុត្តិធម៌ ។

ចំពោះ​អាជីវករ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆេះ​តូប​អស់ និង​សម្ភារ​អស់​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អាជ្ញារ​ក្រុង​និង​ខេត្ត​គ្រោង​កសាង​ផ្សារ​អូរ​អំបិល​ថ្មី គឺ​ពួក​គាត់​សប្បាយចិត្ត និង​គាំទ្រ​អោយ​កសាង តែ​កសាង​ហើយ​សុំ​មិន​អោយ​បង់ថ្លៃ​តូប និង​មិន​មានការ​ចាប់ឆ្នោត​លេខ​តូប​សុំ​តូប​កន្លែង​ណា​នៅ​កន្លែង​ហ្នឹង​ព្រោះ​ពួក​គាត់​សុំ​លក់​កន្លែង​ដើម​វិញ​ដោយ​ពួក​គាត់​រង​ការ​ខូចខាត​ឆេះ​អស់ទាំង​ស្រុង​ទាំង​តូប និង​សម្ភារ​លក់ដូរ ។

គួរ​រំលឹក​ថា កាល​យប់​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​មាន​ករណី​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្សារ​អូរ​អំបិល​ស្ថិត​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ បណ្តាល​ឆេះ​អស់​ចំនួន​៦៧​តូប និង​ខូចខាត​សម្ភារ ទំនិញ​លក់ដូរ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ