អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ៖ សម រ​ង្ស៊ី កំពុង​បំប្លែង និង​បំភាន់​គោលនយោបាយ​លោក​កឹ​ម សុខា


រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ច​ន្ថា បាន​អះអាង​អ្វី​ដែល សម រង្ស៊ី កំពុង​ធ្វើ និង​និយាយ​នោះ គឺ​កំពុង​តែ​បំប្លែង និង​បំភាន់​គោលនយោបាយ​របស់​លោក កឹ​ម សុខា ។ ល

ោក​ ​មុត ច​ន្ថា មនុស្ស​ជំនិត​លោក​កឹ​ម សុខា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា បញ្ជាក់​យ៉ាង​ដូច្នេះ «​យើង​ធ្លាប់​ស្តាប់​ឮ និង​ដឹង​ច្បាស់ អំពី​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​របស់​លោក កឹ​ម សុខា ជា​ប្រធាន​បក្ស «​គឺ​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​»​។

លោក​មុត ច​ន្ថា ក៏​បន្ថែម​ថា ការ​តស៊ូ​នយោបាយ​របស់​យើង​កន្លង គឺ​នឹង​ត្រូវធ្វើ​ឡើង​តាម​យន្តការ​គណបក្ស​នយោបាយ​ស្របច្បាប់ និង​ការ​ប្រកួតប្រជែង​គ្នា​លើ​កម្មវិធី និង​គោ​លន​យោ បាយ​នៅ​ក្នុង​ទីលាន​ប្រជាធិប​តេយ្យ​ដោយ​ស្មើភាព និង​យុត្តិធម៌ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​។

លោក មុត ច​ន្ថា អតីត​នាយក​ខុទ្ទកាល័យ​លោក​កឹ​ម សុខា បាន​គូសបញ្ជាក់​ថា « ដូច្នេះ​ការ​អំពាវនាវ​ឲ្យ​កងទ័ព​បះ​បោរ ដើម្បី​ទម្លាក់​អ្នក​នេះ ឬ​អ្នក​នោះ ឬ​ក៏​ការ​វិល​ចូល​ស្រុក ដើម្បី​មក​ចាប់​អ្នក​នេះ ឬ​អ្នក​នោះ គឺ​មិនមែន​ជា​គោលនយោបាយ និង​គោលការណ៍​ដឹកនាំរ​របស់​លោក កឹ​ម សុខា ឡើយ ហើយ​ក៏​វា​មិនមែន​ជា​គោលនយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់ បាន​ដាក់​ចេញ​នោះ​ក៏​ទេ​ដែរ​»​។

លោក​បាន​លើក​ឡើង​ទៀត​ថា សូមកុំ​បំប្លែង និង​បំភាន់​នាំ​ឲ្យ​ជាតិ និង​ប្រជាពលរដ្ឋ​ទុក្ខ​ភ័យ​។​លោក កឹ​ម សុខា នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា មិន​គុំកួន​សងសឹក មិន​ចាត់​ទុក​ខ្មែរ​ណា​ជាស​ត្រូវ ហើយ​លោក​នៅ​តែ​ដង្ហែ​តាម​ព្រះរាជ​បណ្តាំ​របស់​សម្តេច ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហ​នុ ៖ «​ខ្មែរ​រួបរួម​ជា​ធ្លុង​មួយ ខ្មែរ​ខ្លាំង​» និង​ព្រះរាជ​តួនាទី​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី «​ឯកភាព​ជាតិខ្មែរ និង​និរន្តរភាព​ជាតិ​»​។

សូម​ជម្រាប​ការ​លើក​ទស្សនៈ​នយោបាយ​របស់​លោក កឹ​ម សុខា នេះ​ព្រៀប​ដូច​ជា ទះកំផ្លៀង​លោក​សម រ​ង្ស៊ី​មួយ​ដៃ​អី​ញ្ចឹ​ង ព្រោះថា លោក​សម រ​ង្ស៊ី បាន​កំពុង​ស្រែក​ពី​ក្រៅ​ប្រ ទេស យ៉ាង​ក្តែ​ង​ៗ ដោយ​កើន​កង​កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ឲ្យ​ប្រឆាំង​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

លោក​សម រ​ង្ស៊ី បាន​ប្រើ​យុទ្ធសាស្ត្រ​ជា​ច្រើន ដោយ​យកពាក្យ​ថា លោក កឹ​ម សុខា និង​រូប លោក​ជា​មនុស្ស​តែ​មួយ ។

យ៉ាងណា​ក្តី​ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី ត្រូវ​បាន​លោក​កឹ​ម សុខា បដិសេធ​មិន​ទទួលស្គាល់​នោះ​ទេ រួម​ទាំង​ការ​ប្រកាស​ធ្វើ​ជា​ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅប្រទេស​ជាដើម​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ