ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​​​​​​ឡាក់​ឆុង…

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​ពិធី​មង្គលការ​មួយ​ដ៏​អធិកអធម​នៅ​កោះ​ពេជ្រ​…​តុ​អាហារ​មួយ​មានសុទ្ធតែ​ម្ចាស់​ហាង​តូច​ៗ​ល្មម​…​បាន​ជួបជុំ​គ្នា​យ៉ាង​រីករាយ​សប្បាយ និយាយ​ពី​នេះ​ពី​នោះ​…​ស្រាប់តែ​ដាច់​ភ្លើង​ស្ងាត់មាត់​ឈឹង​…​ប្រមាណ​៥​នាទី​ក្រោយ​ប៉ុណ្ណោះ​ឆេះ​វិញ ។ ម្ចាស់​ហាង​កាហ្វេ​ទំនើប​មួយ​ចាប់ផ្តើម​និយាយ​…​ឆេះ​វិញ​នេះ​ជា​ភ្លើង​ម៉ាស៊ីន​ទេ មិនមែន​ភ្លើង​រដ្ឋ​ទេ​…​ម៉េច​ឮ​សម្លេង​ម៉ាស៊ីនភ្លើង​ទេ​…​ហាង​គេ​ធំ​ៗ​អីចឹង​គេ​មាន​ម៉ាស៊ីនភ្លើង​សឺ​គួរ​ស្រេច​ហើយ មិន​លក់​មុខមាត់​ទេ ។ ម្ចាស់​ហាង​កាហ្វេ​មួយទៀត​និយាយ​កាត់​ភ្លាម​…​ហាង​ខ្ញុំ​ឱ្យ​តែ​ភ្លើង​ដាច់ ខឹង​ណាស់​…​មួយ​ថ្ងៃ​ៗ​បារម្ភ​ជាងគេ​ភ្លើង​ដាច់​…​ឱ្យ​តែ​ភ្លើង​ដាច់​ងិ​ត​ឈឹង​…​សម​ឯង​អត់​ម៉ាស៊ីនភ្លើង​ផង​…​ភ្ញៀវ​ចាប់ផ្តើម​ចេញ​ហូរហែ​…​ឱ្យ​តែ​ដាច់​ភ្លើង​ដូច​ដាច់ខ្យល់​…​មិនដឹង​ឆ្នាំ​ចែ​ត្រ​ណា​មាន​ភ្លើង​ជាប់លាប់​ទេ​យើង ។…

ក្នុង​ពិធី​មង្គលការ​មួយ​ដ៏​អធិកអធម​នៅ​កោះ​ពេជ្រ​…​តុ​អាហារ​មួយ​មានសុទ្ធតែ​ម្ចាស់​ហាង​តូច​ៗ​ល្មម​…​បាន​ជួបជុំ​គ្នា​យ៉ាង​រីករាយ​សប្បាយ និយាយ​ពី​នេះ​ពី​នោះ​…​ស្រាប់តែ​ដាច់​ភ្លើង​ស្ងាត់មាត់​ឈឹង​…​ប្រមាណ​៥​នាទី​ក្រោយ​ប៉ុណ្ណោះ​ឆេះ​វិញ ។

ម្ចាស់​ហាង​កាហ្វេ​ទំនើប​មួយ​ចាប់ផ្តើម​និយាយ​…​ឆេះ​វិញ​នេះ​ជា​ភ្លើង​ម៉ាស៊ីន​ទេ មិនមែន​ភ្លើង​រដ្ឋ​ទេ​…​ម៉េច​ឮ​សម្លេង​ម៉ាស៊ីនភ្លើង​ទេ​…​ហាង​គេ​ធំ​ៗ​អីចឹង​គេ​មាន​ម៉ាស៊ីនភ្លើង​សឺ​គួរ​ស្រេច​ហើយ មិន​លក់​មុខមាត់​ទេ ។

ម្ចាស់​ហាង​កាហ្វេ​មួយទៀត​និយាយ​កាត់​ភ្លាម​…​ហាង​ខ្ញុំ​ឱ្យ​តែ​ភ្លើង​ដាច់ ខឹង​ណាស់​…​មួយ​ថ្ងៃ​ៗ​បារម្ភ​ជាងគេ​ភ្លើង​ដាច់​…​ឱ្យ​តែ​ភ្លើង​ដាច់​ងិ​ត​ឈឹង​…​សម​ឯង​អត់​ម៉ាស៊ីនភ្លើង​ផង​…​ភ្ញៀវ​ចាប់ផ្តើម​ចេញ​ហូរហែ​…​ឱ្យ​តែ​ដាច់​ភ្លើង​ដូច​ដាច់ខ្យល់​…​មិនដឹង​ឆ្នាំ​ចែ​ត្រ​ណា​មាន​ភ្លើង​ជាប់លាប់​ទេ​យើង ។

ម្ចាស់​ហាង​លក់​ស្បែកជើង​ម្នាក់​និយាយ​បន្ត​…​ខ្ញុំ​ក៏​អីចឹង​ដែរ​…​ម្ង៉ៃ​ៗ​គិត​ជាងគេ​រឿង​ភ្លើង​…​ឱ្យ​តែ​ភ្លើង​ដាច់​ដូច​បិទទ្វារ​ហាង​…​មាន​ភ្ញៀវ​ណា​ចេញចូល បើ​ខ្ញុំ​ប្រើ​អំ​ពូ​ល​អា​គុយ​បណ្តោះអាសន្ន​…​។ មិន​ខ្វះ​លុយ​ទិញ​ម៉ាស៊ីនភ្លើង​ទេ​…​តែ​មិនដឹង​ដាក់​វា​ណា? បើ​ហាង​មួយ​ច្រក​តូច​…​ម្ល៉ោះហើយ​ពេល​ដាច់​ភ្លើង​គឺ​ពេល​បិទ
​ហាង ។

ចំណែក​ម្នាក់​ទៀត​ទំនងជា​មន្ត្រី​ដែល​មាន​សាច់ញាតិ​ធ្វើការ​នៅ​អគ្គិសនី​កម្ពុជា​និយាយ​ភ្លាម​ថា​…​តាម​ខ្ញុំ​ដឹង​ខាង អឺ​ដេ​សេ (EDC) កំពុង​ស្ថាបនា​អនុ​ស្ថានីយ​២-៣​កន្លែង​ទៀត​…​ពេល​ធ្វើ​រួច​លែង​ដាច់​ភ្លើង​ហើយ​…​សម្បូរ​ណ៍​ដូច​មុន​ហើយ ។

ម្នាក់​ទៀត​ជា​ម្ចាស់​ហាង​កាហ្វេ​ទំនើប​និយាយ​ទាំង​ទឹកមុខ​ក្រហម​ថា​…​ម៉េច​យូរហើយ​មិន​ប្រកាច់​ធ្វើ ? ចាំ​ដល់​ពេល​ខ្វះ​ភ្លើង​ទើប​នឹកឃើញ​ធ្វើ ? ភ្នំពេញ​យើង​មាន​យ៉ាងច្រើន​២​លាន​នាក់​…​ខ្វះ​ភ្លើង​ប្រើ​ម្លឹ​ង​ៗ តើ​ល្អ​មុខមាត់​ទេ ? ទៅ​មើល​ក្រុង​ហូ​ជី​មិ​ញ​១៥​លាន​នាក់​ស្មើ​យើង​មួយ​នគរ​…​គេ​អត់​ដែល​ថ្ងូរ​រឿង​ដាច់​ភ្លើង​ទេ​…​ឯង​២​លាន​នាក់​រក​ភ្លើង​ប្រើ​គ្មាន​…​ហាង​ខ្ញុំ​ជិត​ដាច់ខ្យល់​ហើយ បើ​នៅ​តែ​យ៉ាងហ្នឹង ។

ថៅកែ​ហាង​ម្នាក់​ទៀត​និយាយ​ភ្លាម​…​ខ្ញុំ​ដឹង​ហើយ​ទាំងអស់​គ្នា​សុទ្ធតែ​ស៊ី​ភី​ភី (CPP)…​យើង​ជា​អ្នកគាំទ្រ​…​កុំ​និយាយ​ច្រើន​ពេក​នាំ​តែ​ខុស​…​តិច​គេ​ស្តាប់​ទៅ​ថា​យើង​សុទ្ធតែ​អា​ប្រឆាំង ? និយាយ​ប៉ុណ្ណឹង​បាន​ហើយ​កុំឱ្យ​ឡាក់​ឆុង​…​ទៅ ! គិត​រឿង​ផឹក​ម្តង មិន​ងាយបាន​ជុំ​គ្នា​ទេ​វ៉ើ​យ​…​ទាល់តែ​មាន​ពិធីទើប​យើង​ជួប​មុខ​គ្នា​…​រឿង​ភ្លើង​ថ្ងៃណា​ថ្ងៃ​ហ្នុ​ង​ទៅ​…​ឈប់​ខ្វល់​ទៅ ឆ្នាំ​ក្រោយ​លែង​ដាច់​ហើយ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ