ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ទូ​ទាំង​ពិភពលោក​កើតក្តី​រំភើប​ក្រោយ​ក្រុម​ចម្រៀង One Direction វិល​ត្រឡប់​មក​វិញ

4 ឆ្នាំ មុន

បច្ចុប្បន្ន​បណ្ដា​អ្នកគាំទ្រ​របស់​ក្រុម​អ្ន​ចម្រៀង «One Direction» (1D) សង្ឃឹមថានឹង​បានឃើញ​ពួក​គេ​ទាំង​៤​នាក់​ត្រឡប់​ចូល​ប្រឡូក​ការងារ​ជា​ថ្មី ខណៈ​ពេល​លោក​លូ​អុី​ស ថុ​ម​លី​ន​សុ​ន (Louis Tomlinson) មនុស្ស​ម្នាក់​ក្នុង​ចំណោម​សមាជិក…

បច្ចុប្បន្ន​បណ្ដា​អ្នកគាំទ្រ​របស់​ក្រុម​អ្ន​ចម្រៀង «One Direction» (1D) សង្ឃឹមថានឹង​បានឃើញ​ពួក​គេ​ទាំង​៤​នាក់​ត្រឡប់​ចូល​ប្រឡូក​ការងារ​ជា​ថ្មី ខណៈ​ពេល​លោក​លូ​អុី​ស ថុ​ម​លី​ន​សុ​ន (Louis Tomlinson) មនុស្ស​ម្នាក់​ក្នុង​ចំណោម​សមាជិក បាន​ចេញ​មុខ​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ក្ដី​រំភើប ដោយ​បញ្ជាក់​ថា​ពួក​គេ​នឹង​ច្រៀង​រួម​គ្នា​ជា​ថ្មី​ម្ដងទៀត ។

ក្រោយ​ពី​ចាប់​កកើត​នៅ​ឆ្នាំ​២០១០​មាន​សមាជិក​៥​នាក់​រួម​មាន លោកណាយ​អ​ល ហូ​រ៉ា​ន​(Niall Horan) លោក​លី​យុាំ ផេ​ន (Liam Payne) លោក​ហែ​រី ស្ដៃ (Harry Styles) លោក​លូ​អុី​ស ថុ​ម​លី​ន​សុ​ន (Louis Tomlinson) និង​លោក​ម៉ា​លិ​ក (Malik) ធ្វើ​ឲ្យ​ក្រុម «1D» មាន​ប្រជាប្រិយភាព​ដល់​ទស្សនិកជន​នៅ​លើ​សាកលលោក និង​ទទួល​ពានរង្វាន់​យ៉ាងច្រើន ។

ទោះជា​បែប​ណា​ក្ដី​និរន្តរភាព​របស់​ក្រុម​នេះ​មាន​ភាព​រង្គោះរង្គើ​យ៉ាង​ខ្លាំង នៅ​ពេល​លោក​ម៉ា​លិ​ក ប្រកាស​ចាកចេញ​ពី​ក្រុម​នៅ​ក្នុង​ឆ្នាំ​២០១៥​រហូត​ផ្អាក​មួយ​រយៈ ។ ជា​ចុង​ក្រោយ​មាន​សមាជិក​៤​នាក់ ប៉ុន្តែ​ពួក​គេ​ក៏​ប្រកាស​ផ្អាក​ធ្វើការ​រួម​គ្នា​ជា​បណ្ដោះអាសន្ន និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ទន្ទឹងរង់ចាំ​ពួក​គេ​មក​បម្រើ​ការងារ​រួម​គ្នា​ជា​ថ្មី ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក​លូ​អុី​ស ថុ​ម​លី​ន​សុ​ន បញ្ជាក់​ថា «​សូម​ឲ្យ​មាន​ទំនុកចិត្ត ខ្ញុំ​ធ្លាប់​ឮ​ការ​សាកសួរ​ជា​យូរ​មក​ហើយ ជា​ការណ៍​ពិត​វា​នឹង​កើតឡើង​ជាក់​មិន​ខាន បើ​មិនកើត​មាន​ខ្ញុំ​ប្រហែលជា​មិន​បង្ហើប​ឲ្យ​ដឹង ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​នឹង​កើត​ឡើងជា​មិន​ខាន​ក្នុង​ពេល ឆាប់​ៗ​នេះ​»  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ