ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​មហាមិត្ត​ដែកថែប​ជួយ​បង្កើន​ការ​ទិញ​កសិផល​ពី​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​ថ្មី​ៗ​នេះ​បាន​ធ្វើការ​ស្នើ​ដល់ មហាអំណាច​ចិន ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មិត្ត​ដែកថែប​របស់​ប្រទេស​កម្ពុជា ជួយ​ជំរុញ​ពាណិជ្ជករ​ចិន បង្កើន​ការ​ទិញ​ផលិតផល ជា​ពិសេស​កសិផល​ពី​កម្ពុជា​ឲ្យ​បាន​អតិបរិមា ។ ការ​ស្នើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​ថ្មី​ៗ​នេះ​បាន​ធ្វើការ​ស្នើ​ដល់ មហាអំណាច​ចិន ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មិត្ត​ដែកថែប​របស់​ប្រទេស​កម្ពុជា ជួយ​ជំរុញ​ពាណិជ្ជករ​ចិន បង្កើន​ការ​ទិញ​ផលិតផល ជា​ពិសេស​កសិផល​ពី​កម្ពុជា​ឲ្យ​បាន​អតិបរិមា ។ ការ​ស្នើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ បាន​ជួប​ពិ​ភា​ក្សាការងារ​ជាមួយ លោកស្រី រិ​ន អាយ​រ៉ុ​ង អភិបាលរង​ខេត្ត​សាន​ទុង ទីក្រុង​ជី​ណា​ន ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ​២០១៩ នេះ​។

ដំណើរ​ជួប​ពិភាក្សា​ការងារ​នេះ លោកស្រី រិ​ន អាយ​រ៉ុ​ង អភិបាលរង​ខេត្ត​សាន​ទុង បាន​ជម្រាប​ជូន​គណៈប្រតិភូ​ខ្មែរ អំពី​ប្រវត្តិ​ខេត្ត​សាន​ទុង និង​ចំនួន​ក្រុមហ៊ុន​នៃ​ខេត្ត​សាន​ទុង ដែល​បាន​កំពុង​ធ្វើ​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ព្រម​ជាមួយ​គ្នា​នោះ លោកស្រី ក៏​បាន​ស្នើ​សុំ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជួយ​គាំទ្រ​គម្រោង​របស់​វិនិយោគ​របស់​ខេត្ត​សាន​ទុង លើ​ការ​បង្កើត​សួន​ឧស្សាហកម្ម និង​គ្រឿង​ម៉ាស៊ីន នៅ​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ និង​បាន​ថ្លែងអំណរគុណ លោកស្រី រិ​ន អាយ​រ៉ុ​ង ដែល​កន្លង​មក​បាន​ខិតខំ​ជំរុញ​វិនិយោគិន​ខេត្ត​សាន​ទុង ឱ្យ​ចូល​ទៅ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា រហូត​ដល់ ១១២​ក្រុមហ៊ុន ។

បន្ថែម​ពីលើ​នេះ លោក​រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម​បាន «​សន្យា​ជួយ​សម្របសម្រួល​ធុរកិច្ច ដល់​វិនិ​យោគិន​ខេត្ត​សាន​ទុង​ទាំងអស់ និង​បាន​សំណូមពរ លោក​ជំទាវ​អភិបាលរង​ខេត្ត ជួយ​ជំរុញ​ពាណិជ្ជករ​ចិន ធ្វើការ​ទិញ​កសិផល​ពី​កម្ពុជា​ឱ្យ​បាន​អតិបរិមា ដូច​ជា អង្ករ ស្វាយ ដំឡូង​មី មៀន ចេក និង​ផលិតផល​ផ្សេង​ៗ​ទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន » ។

តើ​ការ​វិនិយោគ​របស់​ចិន​មាន​ន័យ​អ្វី​ចំពោះ​កម្ពុជា? បើ​យោង​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ កន្លង​មក​បាន​លើកយក​វឌ្ឍនភាព​វិស័យ​ពាណិជ្ជកម្ម​ជាតិ បង្ហាញ​ជូន​វេទិកា​ជំរុញ​ពាណិជ្ជ​កម្ម និង​វិនិយោគ​កម្ពុជា​-​ចិន ឆ្នាំ​២០១៩ ដែល​បាន​រៀបចំ​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ ដែល​ពេល​នោះ​លោក​បាន​ឲ្យ​ដឹង​អំពី​វឌ្ឍនភាព​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន ដែល​កាលពី​ឆ្នាំ​២០១៧ ដែល​សម្រេច​បាន​ទឹកប្រាក់ ៥​ប៊ី​លាន​ដុល្លារ តាម​ផែនការ​កំណត់ ។ ជាង​នេះ​ទៅ​ទៀត​នោះ កម្ពុជា​-​ចិន ក៏​បាន​ព្រមព្រៀង​ធ្វើ​ឲ្យ​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​បង្កើន​ឱ្យ​បាន​ដល់ ៦​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ និង ១០​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២៣​។

សូម​បញ្ជាក់​ថា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ទៅ​ប្រទេស​ចិន និង​បាន​សម្ពោធ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ខ្មែរ មួយ នៅ​ទីក្រុង​យាន​ថា​យ ខេត្ត​សាន​ទុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ​២០១៩ នេះ​។

ជាមួយ​គ្នា​នោះ​ដែរ ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម​កម្ពុជា​គឺជា​ច្រក​ទ្វារ​មួយ​សម្រាប់​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​វិនិយោគិន​ចិន នៅ​ក្នុង​ខេត្ត​សាន​ទុង និង​ខេត្ត​ដទៃ​ទៀត នៃ​ប្រទេស​ចិន ដែល​មាន​បំណង​ទស្សនា ឬ ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅកម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​ស្នើ​លោកស្រី ចាង យ៉ា​ម៉ី ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា ធ្វើការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ ឱ្យ​បាន​អតិបរមា ដើម្បី​ទាក់ទាញ​ការ​បញ្ជា​ទិញ​ពី​ទីផ្សារ​ប្រទេស​ចិន និង​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ