ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នេះចង់គេច​ផង? ខាងម៉ូតូ​គាត់បែក​ប្លោក​នោម​ធ្ងន់ណាស់​​លោក​​ប៉ូលិស..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​​ជាបេះ​កញ្ឆែត​លក់​ម្នាក់​ ខណៈជិះ​ម៉ូតូ​ឆ្លងផ្លូវ​(បញ្ឆិត)ខ្វះ​ការ​ប្រុង​ប្រ​យ​័ត្ន ​​ត្រូវ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ ​បើករថយន្ត​បុក​យ៉ាង​ពេញទំហឹង បណ្តាល​​​​អ្នក​​រង​របួស​បែក​ផ្លោ​ក​នោម​ធ្ងន់ធ្ងរ​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃ​ទី​១៣ ឧសភា…

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​​ជាបេះ​កញ្ឆែត​លក់​ម្នាក់​ ខណៈជិះ​ម៉ូតូ​ឆ្លងផ្លូវ​(បញ្ឆិត)ខ្វះ​ការ​ប្រុង​ប្រ​យ​័ត្ន ​​ត្រូវ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ ​បើករថយន្ត​បុក​យ៉ាង​ពេញទំហឹង បណ្តាល​​​​អ្នក​​រង​របួស​បែក​ផ្លោ​ក​នោម​ធ្ងន់ធ្ងរ​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃ​ទី​១៣ ឧសភា ​ស្ថិតលើផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តា​គង់ ​សង្កាត់​ចាក់​ក្រោម ខណ្ឌមានជ័យ ខណៈក្រោយកើតហេតុភ្លាមៗ ភាគីខាង​រថ​យន្តបាន​ព្យាយាមបើកគេចខ្លួន ។

ជន​រង​គ្រោះ​ខាងលើឈ្មោះ​សឿ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរជា​​បេះ​កញ្ឆែត​លក់ ស្នាក់​នៅ​សង្កាត់​
បឹង​ទំពុន​២ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ាកស៊ុ​យ​សុ​គី វី​វ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខភ្នំពេញ 1C-2365 ។ ចំណែក​​អ្នក​បើករថយន្ត​ នៅ​សមត្ថកិច្ច​មិន​ទាន់​អោយ​ស្គាល់​ឈ្មោះនោះ​ទេ គ្រាន់តែ​ដឹង​ថា​ គាត់​ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃម្នាក់ បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AR 2687 ។

បើតាម​​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​​​ថា ​​គេ​​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​​ចេញពី​កន្លែង​បេះ​កញ្ឆែត គោលបំណង​ត្រលប់​ទៅ​ផ្ទះ ដោយ​បាន​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​លក្ខណៈ​បញ្ឆិត ឡើង​ផ្លូវ​៦០​ម៉ែត្រ ពី​ត្បូង​ទៅ​ជើង លុះ​ម៉ូតូ​ឆ្លង​ជិត​ផុត​ទៅ​ហើយ ​ស្រាប់តែ​​រថយន្តម៉ាក​តូ​យ៉ូ​តា​ព្រុស ពណ៌​ប្រផេះ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ (បញ្ច្រាសទិស​គ្នា) ពី​ជើង​ទៅ​ត្បូងក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​​ ​បាន​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បែក​ផ្លោ​ក​នោមហូរ​ឈាម​សន្លប់​ស្តូកស្តឹង ភ្លាមៗត្រូវ​រថយន្ត​សង្គ្រោះ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រីឯ​ម៉ូតូ​ខ្ទេច​ស្រុញ​ស្ទើរតែ​ទាំងស្រុង ។

ដោយឡែក ខាង​​រថយន្ត​​បានរង​ការ​ខូចខាតខ្ទេច​ផ្នែក​ខាង​មុខ ចំហៀង​ខាងស្តាំ និង​បែក​កង់​ តែ​ភ្លាម​ៗ​នោះ​ដែរ អ្នក​បើករថយន្ត​មិន​ព្រម​ឈប់​រថយន្ត ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើករថយន្ត​រត់គេច​បាន​២០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​រថយន្ត​និង​អ្នកបើកបរ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​តែ​ម្តង ។ ​