ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​គ្មាន​ម៉ាស៊ីន​លាង​គីមី ក៏​អាច​ជម្រះ​គីមី​ចេញពី​បន្លែ និង​ផ្លែ​ឈើ​បាន​ដែរ

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​លាង​សម្អាត​បន្លែ និង​ផ្លែ​ឈើ​ដើម្បី​កំចាត់​សារធាតុ​គីមី​។ តើ​មាន​អ្វី​ខ្លះទៅ? របៀប​ក្នុង​ការ​លាង​សម្អាត​បន្លែ និង​ផ្លែ​ឈើ​គឺ​ខុស​គ្នា​។ ចំពោះ​ផ្លែ​ឈើ​ភាគច្រើន​ដូច​ជា​ផ្លែ​ប៉ោម អ្នក​គ្រាន់តែ​ប្រើ​ទឹក​មក​លាង​សម្អាត ហើយ​ចិត​សំបក​ចេញ…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​លាង​សម្អាត​បន្លែ និង​ផ្លែ​ឈើ​ដើម្បី​កំចាត់​សារធាតុ​គីមី​។ តើ​មាន​អ្វី​ខ្លះទៅ?

របៀប​ក្នុង​ការ​លាង​សម្អាត​បន្លែ និង​ផ្លែ​ឈើ​គឺ​ខុស​គ្នា​។ ចំពោះ​ផ្លែ​ឈើ​ភាគច្រើន​ដូច​ជា​ផ្លែ​ប៉ោម អ្នក​គ្រាន់តែ​ប្រើ​ទឹក​មក​លាង​សម្អាត ហើយ​ចិត​សំបក​ចេញ រួច​យក​មក​ពិសារ​ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់​លាង​សម្អាត​ច្រើន​ដង​ឡើយ​។ ចំណែក​បន្លែ​ដូច​ជា​ផ្ទី ស្ពៃស និង​បន្លែ​ដែល​មាន​ស្លឹក​ភាគច្រើន អ្នក​អាច​ប្រើ​ទឹក​មក​ត្រាំ​បាន​។

ដំបូង​អ្នក​អាច​លាង​សម្អាត​បន្លែ​តាម​ទឹក​សិន ដើម្បី​សម្អាត​ដី និង​សារធាតុ​គីមី​ចេញ ដោយ​អ្នក​អាច​ប្រើ​ទឹក​ម៉ាស៊ីន​លាង​សម្អាត​។ បន្ទាប់​មក អ្នក​អាច​យក​ទៅ​ត្រាំ​ទឹក​ចំនួន​កន្លះ​ម៉ោង ទើប​ចាក់ទឹក​ចេញ ហើយ​សម្អាត​ទឹក​ម្តងទៀត​ជា​ការ​ស្រេច​។

រីឯ​ផ្លែ​ឈើ​ដូច​ជា​ទំពាំងបាយជូរ និង​ស្ត្រ​ប៊ឺ​រី អ្នក​អាច​ប្រើ​ទឹកអំបិល​ដើម្បី​ត្រាំ ដោយ​ត្រាំ​ចំនួន​១៥​នាទី អ្នក​អាច​លាង​សម្អាត​ទឹក​ចេញ​ជា​ការ​ស្រេច​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ