ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​យ៉ាងណា​…​ចុង​ក្រោយ​​ក៏នៅតែ​ជាប់​​​ខ្នោះ​ដដែល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏ស​កម្ម​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លូ​ននៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​១៣ ឧសភា ខណ​:​ដែល​ជន​នេះ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។…

ខេត្តបាត់ដំបង ​៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏ស​កម្ម​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លូ​ននៅ​វេលា​ម៉ោង​៤​
និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​១៣ ឧសភា ខណ​:​ដែល​ជន​នេះ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។ ជនសង្ស័យ​ឈ្មោះ​ហាក់ លី​ហៀ​ង ភេទ​ប្រុស​ អាយុ២៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបងផងដែរ ​។

សេចក្តីរាយការណ៍ឱ្យដឹងថា ជន​នេះ គឺ​ជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​បំផុតម្នាក់ ហើយ​ពេល​នេះ​ត្រូវ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿង​តាម​ប្រ​មាញ់រ​ហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​តែ​ម្ដង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ICE (​ម៉ា​ទឹកកក​) ចំនួន​០២​ថង់ (​តូច​១​ថង់​ធំ​១​ថង់​) ដែល​មាន​ទម្ងន់​២៨,៨២​ក្រាម​ទាំង​សំបក និង​សម្ភារប្រើប្រាស់​​មួយ​ចំនួន​ទៀត​ ។

គួរបញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​ហាក់ លី​ហៀ​ង នេះ​ បាន​សារភាព​ទ​ទួលស្គាល់​វត្ថុ​តាង​ដែល​សមត្ថកិច្ច​​ដកហ​ូត​ពី​ខ្លួន តែ​ជន​នេះ​មិន​បាន​សារភាព​អំពី​ប្រភព​នៃ​ថ្នាំ​ញៀន​ដែល​ខ្លួន​បាន​នាំ​មកពីណា​​នោះ​ទេ​ ។ នេះ​
បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សមត្ថកិច្ច ដែល​បាន​សួរ​ចម្លើយ​ជនសង្ស័យ​ ។ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​រូប​នេះ​បាន​​និយាយ​លាក់បាំង​ពី​ទីកន្លែង និង​មេខ្លោង​គ្រឿងញៀន​ដែល​ខ្លួន​បាន​នាំ​យក​មក​ជួញដូរ​បន្ត ហើយ​ថែម​ទាំង​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​គ្រាន់តែ​ទិញ​យក​មក​សម្រាប់​ប្រើប្រាស​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​ចាត់​ទុក​ចម្លើយ​ជន​នេះ​ថា ជា​ចម្លើយ​ដ៏​ជំនាញនៃ​​ក្រុម​ជន​ទុច្ចរិត​ជូ​ញ​ដូរ​គ្រឿងញៀន​។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​និយាយ​ដែរ​ថា ជនសង្ស័យ​រូប​នេះ ​ពិតជា​មិន​បាន​ប្រាប់​អំពី​ប្រភព​ និង​មេខ្លោង​ថ្នាំ​ញៀន​ដែល​ខ្លួន​នាំ​យក​មក​ជូ​ញ​ដូរ​បន្ត​មែន តែ​ពេល​នេះ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​បន្ត ដើម្បី​ស្វែងរក​មេខ្លោង​គ្រឿងញៀន​នេះ​។ ​

អត្ថបទសរសេរ ដោយ