ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជា​ទឹក​ប្រាក់​ចំនួន៥០ដុល្លារ​​ជួយ​ដល់ក្មេង​ប្រុស​ជីវិត​ឯកោគ្មានទីពឹង

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ​កាល​ពីព្រឹកថ្ងៃទី២៩ កញ្ញា ២០១០ តំណាង​សារព័ត៌​មាន​កោះ​សន្តិ​ភាព ​បាន​នាំ​យកអំណោយ​សប្បុរស​ជន​ទៅ​ប្រគល់​ឱ្យ​ក្មេង​ប្រុស​ម៉ៅ​ ឆូយ អាយុ​១៧​ឆ្នាំ ​ដែល​ជា​ទុរគត​ជនមានជំងឺក្រួស​តំរង​នោម ហើយ​រស់នៅឯកោ​គ្មាន​ឪពុក​ម្តាយបងប្អូន​ ត្រូវ​បាន​ក្រុម​គ្រួពេទ្យ​វះកាត់​ពីរដង និង​ជួយអំពាវ នាវ​រក​សប្បុ​រស​ជន​ជួយឧបត្ថម្ភដើម្បី​បានចំណី​អាហារ​បំប៉ន​សុខ​ភាព​ឱ្យឆាប់ ​ជាសះស្បើយ​ពីជំងឺ

ខេត្ត​ស្វាយ​រៀង ៖ ​កាល​ពីព្រឹកថ្ងៃទី២៩ កញ្ញា ២០១០ តំណាង​សារព័ត៌​មាន​កោះ​សន្តិ​ភាព ​បាន​នាំ​យកអំណោយ​សប្បុរស​ជន​ទៅ​ប្រគល់​ឱ្យ​ក្មេង​ប្រុស​ម៉ៅ​ ឆូយ អាយុ​១៧​ឆ្នាំ ​ដែល​ជា​ទុរគត​ជនមានជំងឺក្រួស​តំរង​នោម ហើយ​រស់នៅឯកោ​គ្មាន​ឪពុក​ម្តាយបងប្អូន​ ត្រូវ​បាន​ក្រុម​គ្រួពេទ្យ​វះកាត់​ពីរដង និង​ជួយអំពាវ នាវ​រក​សប្បុ​រស​ជន​ជួយឧបត្ថម្ភដើម្បី​បានចំណី​អាហារ​បំប៉ន​សុខ​ភាព​ឱ្យឆាប់​ជាសះស្បើយ​ពីជំងឺ ។

អំណោយ​ដែល​ផ្តល់​ឱ្យ​តាម​រយៈ​ភ្នាក់​ងារ កោះ​សន្តិ​ភាព​មានចំនួន​៥០​ដុល្លារ ទទួលបាន​ពី សប្បុរស​ជន​ឈ្មោះ​វេង ហាំង រស់នៅ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​ សហ​រដ្ឋ​អាមេរិក ។ ក្រោយ​ពី​ទទួល​បាន​អំណោយ​ដ៏ថ្លៃ​ថ្លា​ពីសប្បុរស​ជន​ក្មេងប្រុស អភ័ព្វ​ជីវិត​ឯកោរូបនេះ បានសំដែងនូវសេចក្តី ត្រេកអរ​ជាខ្លាំង​ព្រម​ទាំងបានលើកម្រាមដៃ​ដប់ប្រណម្យដឹងគុណ​សប្បុរសជន ។

ក្រុម​គ្រូពេទ្យ​បានប្រាប់​កោះ​សន្តិ​ភាព​ថា​ប្រមាណ​ជា​១០ថ្ងៃទៀត​ក្មេងប្រុស​ម៉ៅ​ ឆូយ ​នឹង​ជា​សះស្បើយ​ ហើយគ្រូពេទ្យ​គ្រោង​នឹង​នាំ​គេ​ទៅរស់នៅ​ក្នុង​មណ្ឌល​កុមារកំព្រា​ខេត្ត ប៉ុន្តែ​បើ​​មណ្ឌល​កុមារកំព្រាមិន​ទទួល​ទេ នោះមិន​ដឹង​ថា តើនឹង​ត្រូវ​បញ្ជូនឱ្យទៅ​រស់នៅឯណា​ទេ បើ​គ្មាន ទាំង​ឪពុកម្តាយបងប្អូន​បែបនេះ ៕