ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សា​រមូល​ប​ត្រ​កម្ពុជា​រំពឹង​ទទួល​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​ចំនួន​៤​ទៀត ខណៈ​ទំហំ​ការ​ជួញដូរ​មាន​សន្ទុះ​កើនឡើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​ចំនួន​៥​និង​សញ្ញាប័ណ្ណ​សាជីវកម្ម​ឬ​ហៅ​ថា មូល​ប​ត្រ​បំណុល​ចំនួន​២​ជា​ផ្លូវការ​រួច​មក ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បង្ហាញ​ថា​នឹង​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​បន្ថែមចំនួន​៤​ទៀត​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃ​មាន​សន្ទុះ​កើនឡើង​។ លោក ហុង សុ​ហួរ អគ្គនាយក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​ចំនួន​៥​និង​សញ្ញាប័ណ្ណ​សាជីវកម្ម​ឬ​ហៅ​ថា មូល​ប​ត្រ​បំណុល​ចំនួន​២​ជា​ផ្លូវការ​រួច​មក ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បង្ហាញ​ថា​នឹង​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​បន្ថែមចំនួន​៤​ទៀត​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃ​មាន​សន្ទុះ​កើនឡើង​។

លោក ហុង សុ​ហួរ អគ្គនាយក នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​ក្នុង ពិធី​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ជា​ផ្លូវការ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី កាល​ថ្ងៃ​ទី ១០​ឧសភា ឆ្នាំ ២០១៩​នេះ​ថា «​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​មាន​ក្រុមហ៊ុន​៣​ទៅ​៤​ទៀត ដែល​នឹង​បន្ត​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​របស់​ខ្លួន មុន​បំណាច់​ឆ្នាំ​នេះ​។ ទទ្ទឹម​នឹង​ការ​កើន​ឡើ​ន​នៃ​ចំនួន ក្រុមហ៊ុន​ចុះបញ្ជី​នេះ ចំនួន​គណនី​ជួញដូរ​និង​តម្លៃ​ហ៊ុន​នៅ​លើ​ទីផ្សារ​ក៏​បាន​កើនឡើង​គួរ​អោយ​កត់សម្គាល់​»​។
លោក​អគ្គនាយក​បន្ត​ថា ជាក់ស្តែង មូលធន​នូ​ប​នី​យ​កម្ម​ទីផ្សារ​បាន​កើនឡើង​ពី​ប្រមាណ ១,៧៧ ទ្រី​លាន​រៀល​ឬ​ប្រហែល ៤៤២,៩ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ចុងឆ្នាំ​២០១៨ ទៅ ២,១៤ ទ្រី​លាន​រៀល ឬ​ប្រហែល ៥៣៤,៣ លាន​ដុល្លារ​អា​មេ​រិ​ក​គិត​ត្រឹម​ចុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ពោល​គឺ​មាន​កំណើន​ប្រមាណ​២១%​។

លោក​បាន​លើក​ឡើង​ថា ស​ន្ទ​ស្សន៍​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ឡើង​ខ្ពស់​បំផុត​រហូត​ដល់​៦៧១,៦៥ ពិន្ទុ នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ច្រើន​ជាង​ឆ្នាំ​២០១៨ ដែល​ឡើង​ខ្ពស់​បំផុត​ត្រឹម​៤៨០,៩៨ ពិន្ទុ​។ ចំណែក​បរិមាណ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ បាន​កើន​ដល់ ៦៧.៣១១​ហ៊ុន ក្នុង​មួយ​ថ្ងៃ ពោល​គឺ​មានការ​កើនឡើង​៤​ដង ច្រើន​ជាង​ឆ្នាំ​២០១៨ ដែល​មាន​ត្រឹមតែ ១៦.២២៩ ហ៊ុន​។ រីឯ​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​វិញ បាន​កើនឡើង​ជិត​២​ដង ពី​ប្រមាណ​១០៦,៨៨ លាន​រៀល​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល ២៦.៧១៩ ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៨ ទៅ ២១១,២៦ លាន​រៀល ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល ៥២.៨១៦ ដុល្លារ​អា​មេ​រិ​ក​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​។តាម​លោក​អគ្គនាយក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទទួល​បាន​ទាំងនេះ សុទ្ធតែ​ជា​លទ្ធផល​ជាទី​មោ​ទ​នៈ ដែល​កំពុង​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​មិន​ធ្លាប់​មាន របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។ យើង​មាន​ជំនឿ​ជឿជាក់​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​អភិវឌ្ឍ​ជាមួយនឹង ល្បឿន​កាន់តែ​លឿន​ជាង​មុន និង​អាច​ឈាន​ដល់​ដំណាក់កាល​ស្វ័​យ​ចិ​រ​ភាព​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​»​។

ចំណែក​លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា «​នៅ​ឆ្នាំ​២០១៨​យើង​ធ្វើ​បាន​ល្អ ហើយ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះ​ធ្វើ​បាន​កាន់តែ​ល្អ​បន្ថែម​ទៀត​។​នេះ​ជា​មោ​ទ​ន​មួយ​ដែល​ទីផ្សារ​យើង​សម្រេច​បាន​»​។ លោក​បាន​បន្ត​ថា ស្រប​ជាមួយ​និង​កំណើន​ខាងលើ​នេះ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ក្នុង​នាម​ជា​អាជ្ញាធរ​ក្នុង​វិស័យ​មូល​ប​ត្រ នូវ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​បេស​កម្ម និង​ចក្ខុវិស័យ​របស់​ខ្លួន​ដើម្បី​ឱ្យ​ធានា​បាន​នៅ​សណ្តាប់ធ្នាប់ តម្លាភាព ប្រសិទ្ធភាព​និង​និរន្តរភាព​នៃ​ទីផ្សារ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ផលិតផល​ថ្មី​ៗ​ក្នុង​ទីផ្សារ ការ​ពង្រឹង ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ដូច​ជា បទ​បញ្ញា​តិ តួអង្គ​ពាក់ព័ន្ធ ការ​លើកកម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន ក៏​ដូច​ជា​ក្រុមហ៊ុន​បោះផ្សាយ​នឹង​ការ​ពង្រឹង​ច្បាប់​។ លោក​ស៊ូ សុ​ជាតិ មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា «​នា​ពេល​ខាង​មុខ​នេះ គម្រោង​វិនិយោគ​រួម នឹង​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ហើយ​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​នេះ​នឹង​ក្លាយជា​ធាតុ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​សន្ទនីយ​ភាព​ទីផ្សារ តាម​រយៈ​ការ​វិនិយោគ​ចូល​ទៅ​លើ​សញ្ញាប័ណ្ណ​ឬ​នៅ​លើ​មូល​ប​ត្រ​កម្មសិទ្ធិ​។ ដូចនេះ​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​មូល​ប​ត្រ​ក៏​ដូច​ជា​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​»​។

លោក បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា «​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ពិតជា​បាន​បង្កើត​នៅ​បរិយាកាស​ច្រើន​ដល់​អ្នកចូលរួម​នៅ​ក្នុង​ទីផ្សារ​ទាំងអស់ បាន​ប្រែក្លាយ​ពី​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ទៅ​ជា​កន្លែង​ប្រភព​ហិរញ្ញប្បទាន​មួ​សម្រាប់​បណ្តា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​សហគ្រាស​ដែល​ត្រូវការ​មូលធន​បន្ថែម​។ ខ្ញុំ​សង្ឃឹមថា​ដោយ​កិច្ចសហការ​ខ្ពស់​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​មាន​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជា​ច្រើន​ផ្សេង​ទៀត​នឹង​មក​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​និង​មូល​ប​ត្រ​បំណុល​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​»​។

គួរ​រម្លឹក​ថា ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទទួល​បាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​និង​មូល​បំណុល​មាន​ចំនួន​៧​ក្នុង​នោះ​៖១ -)​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ , ទី​២-) ក្រុមហ៊ុន ហ្គ្រេ​ន ធ្វី​ន អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​, ទី​៣-)​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​, ទី​៤-) ភ្នំពេញ​អេស​អ៊ី​ហ្សិត ភី​អិ​ល​ស៊ី​,​ទី​៥-) កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និង​ទី​៦-) គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ​(​បោះ​លក់​មូល​ប​ត្រ​បំណុល​) និង​៧-)​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​LOLC ដែល​ទើប​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​កាលពី​ថ្មី​ៗនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ