ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​វិហារ​មួយ​កន្លែង សុគត​​​សង្ឃ​មួយ​អង្គ​ និង​មនុស្ស​ជា​ច្រើន​

4 ឆ្នាំ មុន

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ មនុស្ស​៦​នាក់​ក្នុង​នោះ​មាន​សង្ឃ​កាតូលិក​១​អង្គ បាន​ត្រូវសុគត ​កាលពី​ថ្ងៃ​ទី​១២​ ឧសភា ក្នុង​ការ​វាយប្រហារ​ប្រឆាំង​ព្រះ​វិហារ​កាតូលិក​មួយ នៅ​ដា​ប្លូ​ជា ​ក្រុង​មួយ​នៃ​ខេត្ត​សាន់​ម៉ា​តេន​ហ្គា នា​ភាគ​ខាងជើង​ប្រទេស​បួ​គី​ណា​ហ្វា​សូ​។…

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ មនុស្ស​៦​នាក់​ក្នុង​នោះ​មាន​សង្ឃ​កាតូលិក​១​អង្គ បាន​ត្រូវសុគត ​កាលពី​ថ្ងៃ​ទី​១២​ ឧសភា ក្នុង​ការ​វាយប្រហារ​ប្រឆាំង​ព្រះ​វិហារ​កាតូលិក​មួយ នៅ​ដា​ប្លូ​ជា ​ក្រុង​មួយ​នៃ​ខេត្ត​សាន់​ម៉ា​តេន​ហ្គា នា​ភាគ​ខាងជើង​ប្រទេស​បួ​គី​ណា​ហ្វា​សូ​។

អភិបាលក្រុង​ដា​ប្លូ​ថ្លែងប្រាប់​AFP​ថា នា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក ពេល​កំពុង​មានការ​សូត្រធម៌ ពួក​​​ជនប្រដាប់អាវុធ​បាន​លុក​ចូល​ក្នុង​ព្រះ​វិហារ​។ ពួក​គេ​ចាប់ផ្ដើម​បាញ់ប្រហារ ហើយ​បណ្ដា​គ្រឹ​ស្ត​សាសនិក​​នាំ​គ្នា​រត់គេច​ខ្លួន​។ ពួក​អ្នក​វាយប្រហារ​អាច​កាក់ មនុស្ស​មួយ​ចំនួន​មិន​ឲ្យ​រត់​រួច ហើយ​បាញ់​ប្រហារ​សម្លាប់​មនុស្ស​៦​នាក់ ក្នុង​នោះ​មាន​ស​ង្ឃ​កាតូលិក​១​អង្គ​ផង​។

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​ថា ការ​វាយប្រហារ​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​ដែល​មាន​គ្នា​រវាង​ពី​២០​ទៅ​៣០​នាក់​។ ពួក​គេ​បាន​ដុត​ព្រះ​វិហារ បន្ទាប់​មក​បណ្ដា​ហាង​ និង​ភោជនីយដ្ឋាន​តូច​មួយ មុន​ពេល​ទៅ​កាន់​មជ្ឈមណ្ឌល​សុខភាព​មួយ ដែល​នៅ​ទីនោះ​ពួក​គេ​បាន​រុះរើ ហើយ​ដុត​រថយន្ត​ពេទ្យ​១​គ្រឿង​។

ការ​វាយប្រហារ​នោះ​កើត​មាន ២​ថ្ងៃ​បន្ទាប់​ពី​ការ​រំដោះ​ចំណាប់ខ្មាំង​៤​នាក់ នា​ភាគ​ខាងជើង​ប្រទេស​នេះ ដោយ​កងកម្លាំង​ពិសេស​បារាំង បណ្ដាល​ឲ្យ​ទាហាន​បារាំង​២​នាក់​ស្លាប់​។ បួ​គី​ណា​ហ្វា​សូ​ជួប​ប្រទះ​ការ​វាយប្រហារ​កាន់តែ​ញឹកញាប់​និង​កាន់តែ​បង្ហូរឈាម ដែល​ជា​ស្នាដៃ​របស់​បណ្ដា​ក្រុម​ជី​ហា​ដ ក្នុង​នោះ​មាន​ក្រុម​ANSARUL ISLAM ក្រុម​ជួយ​ទ្រទ្រង់​អុី​ស្លា​ម​និង​ពួក​មូ​ស្លី​ម ព្រមទាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ