ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ប៉ា​រយៈ​ពេល​90នាទី​ជួយ​លើក​សុខភាព​និង​បង្កើន​សម្រស់​លើស​ពី​ការ​ស្មាន​

10 ឆ្នាំ មុន

សុខភាព​ជា​រឿង​សំខាន់​ ដែល​គួរ​យក​ចិត្ដ​ទុក​ដាក់​ និង​ប្រុងប្រយ័ត្ន​បំផុត​ ។​ ការ​ហាត់​ប្រាណ​ជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​សុខភាព​ និង​អាច​រក្សា​លំនឹង​សរីរាង្គ​គ្រប់​កម្រិត​បាន​ ។​ ចំណែក​ស្ប៉ា​ក៏​មិន​ខុស​ពី​ការ​ហាត់ប្រាណ​ប៉ុន្មាន​ដែរ​ ដោយ​គ្រាន់តែ​ស្ប៉ា​មានលក្ខណៈ​ពិសេស​ខ្លះៗ​ជាង​ការហាត់ប្រាណ​ ។​ ពិត​ណាស់​ ស្ប៉ា​មាន​សារ ប្រយោជន៍​ខ្លាំង​សម្រាប់​សុខភាព​ និង​សម្រស់​របស់​អ្នក​ ។​

កញ្ញា​ ភឿក​ ចាន់រ៉ា​ អ្នក​ជំនាញ​ផ្នែក​ស្ប៉ា​នៃ​ហាង​ The Swan Spa បាន​ប្រាប់​កោះសន្ដិភាព​ថា​ ស្ប៉ា​មាន​ច្រើន​ប្រភេទ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​អ្នក​ ដូច​ជា​ការ​ម៉ាស្សា​មុខ​ ម៉ាស្សា​ប្រេង​ ម៉ាស្សា​ខ្លួន​បែប​ខ្មែរ​បុរាណ​ ម៉ាស្សា​ស្អំ​ពន្លៃ​ ម៉ាស្សា​ក្បាល​ ម៉ាស្សា​បាតជើង​ ម៉ាស្សា​ខ្លួន​ជា​ដើម​ ។​ ការ​ស្ប៉ា​មិន​ត្រឹម​តែ​ផ្ដល់​សារប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ​ អាច​ជួយ​ថែ​រក្សា​សម្រស់​ឱ្យ​បាន​ស្អាត​ថែម​ទៀត​ផង​ ។​ ម៉្យាង​ទៀត​ ការ​ស្ប៉ា​ជួយ​សម្រួល​ដល់​អ្នក​នូវ​អាការៈ​ចុក​ចង្កេះ​ ចុក​ស្រពន់​ដៃ​ជើង​ អារម្មណ៍​ធូរស្បើយ​ពី​ភាព​តាន​តឹង​ តប់ប្រមល់​ពេញ​មួយ​ថ្ងៃ​ ។​ ស្ប៉ា​គួរ​ធ្វើ​រយៈ​ពេល​៩០​នាទី​ ជា​ពេល​ដ៏សមស្រប​មួយ​ជួយ​បំ​បាត់​ភាព​ហត់​នឿយ​ សម្រាប់​លោកអ្នក​ដែល​មាន​ភាព​មមាញឹក​នឹង​ការងារ​ច្រើន​ ។​ ការ​ស្ប៉ា​ត្រូវ​បាន​ធ្វើឡើង​ពេញ​រាងកាយ​ពី​លើក្បាល​រហូត​ចុង​ជើង​ ។​ ប៉ុន្ដែ​ស្ប៉ា​ក៏​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ និង​អារម្មណ៍​ផង​ដែរ​ ប្រសិន​បើ​អ្នក​ជ្រើសរើស​កន្លែង​ដែល​មិន​មាន​ជំនាញ​ច្បាស់​លាស់​ ។​

ពិត​ណាស់​ រាល់​ពេល​ចុង​សប្ដាហ៍​បន្ទាប់​ពី​បន្ធូរ​អារម្មណ៍​តាម​រយៈ​ការ​ហាត់ប្រាណ​ ដែល​ជា​លក្ខណៈ​បែប​ធម្មជាតិ​ និង​ការ​ដើេរ​កម្សាន្ដ​តាម​ទី​ជិត​ឆ្ងាយ​ជា​មួយ​មិត្ដភក្ដិ​ ឬ​ក្រុម​គ្រួសារ​ហើយ​នោះ​ ស្ប៉ា​គឺ​ជា​ចំណុច​បន្ទាប់​ដែល​លោក​អ្នក​គួរ​ជ្រើសរើស​យ៉ាង​ប្រសើរ​បំផុត​ ៕​