ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហ្វូ​ស៊ី​ល​ដាយ​ណូ​ស័​រដែ​លមាន​អាយុកាល​៩២​លាន​ឆ្នាំ

4 ឆ្នាំ មុន

ភាព​ល្បីល្បាញ​បំផុត​នៃ​សត្វ​ដាយ​ណូ​ស័​រ​គឺ​ត្រកូល Tyrannosaurus rex ឬ T-rex ។ អ្នក​ជីវ​វិ ទូ​រដ្ឋ Virginia លោក…

ភាព​ល្បីល្បាញ​បំផុត​នៃ​សត្វ​ដាយ​ណូ​ស័​រ​គឺ​ត្រកូល Tyrannosaurus rex ឬ T-rex ។ អ្នក​ជីវ​វិ ទូ​រដ្ឋ Virginia លោក Sterling Nesbitt បាន​រក​ឃើញ​សាកសព​ហ្វូ​ស៊ី​ល​របស់​សាច់ញាតិ​ត្រកូល T-rex នៅ​ពេល​គាត់​មាន​អាយុ ១៦ ឆ្នាំ​ហើយ​បាន​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​នៅ​ម៉ិ​ក​ស៊ី​កូ​ក្នុង​ឆ្នាំ ១៩៩៨ ។

បច្ចុប្បន្ន Nesbitt ជា​ជំនួយការ​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ភូគព្ភសាស្ត្រ​នៅ​រដ្ឋ Virginia ។ សត្វ​ដាយ​ណូ​ស័​រ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Suskityrannus hazelae និង មាន ទំហំ​តូច​ជាង T-rex ដែល​មាន​កម្ពស់​ប្រហែល ៣ ហ្វី​ត​គិត​ត្រឹម​ត្រគាក និង មាន​ប្រវែង ប្រហែល ៩ ហ្វី​ត ។

អ្នក​វិទ្យាសាស្ដ្រ​ជឿ​ថា​សត្វ​ដាយ​ណូ​ស័​រដែ​ល​រក​ឃើញ​ថ្មី​នេះ​មាន​ទម្ងន់​ពី ៤៥ ទៅ ៩០ ផោន ។ សារពាង្គកាយ​ដាយ​ណូ​ស័​រដែ​ល​បាន​រក​ឃើញ​ដោយ​លោក Nesbitt កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង ទៅ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​គំរូ​ដែល​ទើប​មាន​អាយុ​ប្រហែល ៣ ឆ្នាំ​នៅ​ពេល​វា​ងាប់ ។ ហ្វូ​ស៊ី​ល ដាយ​ណូ​ស័​រ​នេះ​គឺ​វា​មាន​អាយុកាល ៩២ លាន​ឆ្នាំ​មក​ហើយ​នៅ​សម័យកាល Cretaceous ។

ផូស៊ីល​ដាយ​ណូ​ស័​រដែ​ល Nesbitt រក​ឃើញ​គឺជា​គ្រោងឆ្អឹង​មិន​ពេញលេញ ហើយ​ក្រុម​នេះ​មិន ដឹង​ថា​តើ Suskityrannus វា​មាន​ដៃ​តូច​ដូច T-rex ដែរ ឬ​យ៉ាងណា​នោះ​ទេ ។ គ្មាន​សំណល់ ហ្វូ​ស៊ី​ល​ត្រូវ​បាន​គេ​រក​ឃើញ​សម្រាប់​គំរូ Suskityrannus ដែល​ត្រូវ​បាន​គេ​ស្គាល់​នោះ​ទេ ប៉ុន្តែ ត្រូវ​បាន​គេ​រក​ឃើញ​ក្រ​ញ៉ាំ​ជើង​ដោយ​ផ្នែក ។ ទាំងនោះ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ទំហំ​តូច ហើយ​វា​មិន​ច្បាស់​ទេ​ថា​តើ Suskityrannus មាន​ម្រាម​ពីរ ឬ​បី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ