អតីត​សមាជិក​សភា​អូស្ត្រាលី​ដែល​គាំទ្រ​ថា លោក​សម រ​ង្ស៊ី​ដល់​វ័យ​ឈប់​ធ្វើ​នយោបាយ​ហើយ


រាជធានី​ភ្នំពេញ ៖ អតីត​សមាជិក​សភា​អូស្ត្រាលី និង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ហុង លិ​ម បាន​អះអាង​លោក​សម រ​ង្ស៊ី ដល់​វ័យ​ឈប់​ធ្វើ​នយោបាយ​ហើយ ព្រោះ​លោក ធ្លាប់​បាន​ប្រកាស​ចុះ​ចេញពី​តំណែង​គណបក្ស ប៉ុន្តែ​រហូត​ដល់​មក​ពេល​នេះ​លោក​មិន​ទាន់​ធ្វើ​នោះ​ទេ ។

ក្នុង​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្រៅប្រទេស​លោក​ហុង លិ​ម អតីត​សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឌឺ​ទៅ​កាន់​លោក​សម រ​ង្ស៊ី យ៉ាង​ដូច្នេះ​ថា មេដឹកនាំ​គណបក្ស​នយោបាយ​ខ្លះ​បាន​សម្រេច​អ្វីមួយ​មិន​ដែល​ធ្វើការ​សួរ​យោបល់​ពី​មតិ​ច្រើន​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ហុង លិ​ម ក៏​បាន​លើក​ឡើង​ថា អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​មាន​កិច្ច​ច្រើន​ដែល​ត្រូវធ្វើ ប៉ុន្តែ​មិន​ធ្វើ​នោះ​ទេ បែ​ជា​ធ្វើ​រឿង​ឥតប្រយោជន៍ ។ ចំណុច​នេះ​បាន​បង្ហាញ​ថា អ្នកនយោបាយ​បែប​នេះ​មាន​ភាព​ខ្វះខាត​ក្នុង​ការ​ដឹកនាំ និង​ជា​លក្ខណៈ​ចោលម្សៀត ខ្ជិលច្រអូស អាវ៉ាសែ​…​។

លោក​ហុង លិ​ម ក៏​បាន​លើក​ឡើង​ទៀត​ថា បរទេស​បានដឹង​ពី​អ្នកនយោបាយ​ខ្មែរ​មួយ​ចំនួន​បាន​ធ្វើការ​ឥតប្រយោជន៍ គឺ​បាន​តែ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​គេ​មិនសូវ​អើពើរ​។ លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​នយោបាយ ឬ​មេដឹកនាំ​គណបក្ស​នយោបាយ​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​ព្រោះថា អ្នកនយោបាយ​មិន​ស្ថិតស្ថេរ​នោះ​ទេ ។ លោក​ហុង លិ​ម បាន​បញ្ជាក់​ថា « គាត់​សម រ​ង្ស៊ី ដល់​ពេល​ក្នុង​ការ​ឈប់​ធ្វើ​នយោបាយ​ហើយ ។ គាត់​ខ្លួនឯង​ក៏​ធ្លាប់​បាន​ប្រកាស​នៅ​ចំពោះ​មុខ​សាធារណៈជន​ដែល​គាំទ្រ​គណបក្សប្រឆាំង​ផង​ដែរ​ថា គាត់​នឹង​ចុះ​ចេញពី​ពី​ប្រធាន​គណបក្ស​» ។លោក​ក៏​បាន​លើក​ពី​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​បាន​ប្រកាស​លាលែង​ពី​ដំណែង​ដោយ​គោរព​តាម​ពាក្យ​សន្យា ហើយ​មាន​សេចក្តី​ថ្លៃថ្នូរ និង​ទទួលខុសត្រូវ​ដែល​ជា​គំរូ​ល្អ​សម្រាប់​លោក សម រ​ង្ស៊ី ។ លោក​បន្ថែម​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​បាន​កំពុង​បែប​បាក់​គ្នា​ពិសេស​នោះ​នៅ សហភាព​អឺរ៉ុប ដោយសារ​តែ​ថ្នាក់ដឹកនាំ​នៅ​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​ជេរ​ប្រមាថ​រិះគន់​យ៉ាង ខ្លាំង​។

តប​នឹង​ការ​ចោទសួរ​ថា តើ​បើ​មាន​គណបក្ស​នយោបាយ​ថ្មី ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​នោះ​លោក​ហុង លិ​ម បាន​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា «​រឿង​នេះ​គ្មាន​អ្នក​ណា​អាច សម្រេច​បាន​ម្នាក់​អាច​មក​ទប់ស្កាត់​បាន​ទេ បើសិនជា​សេចក្តី​ត្រូវការ ឬ​ឆន្ទៈ​របស់​បងប្អូន​ខ្មែរ ។ ខ្ញុំ​គិត​ថា រឿង​ស្រុក​ខ្មែរ​មិនមែន​របស់ ហ៊ុន សែន សម រ​ង្ស៊ី និង​កឹ​ម សុខា​នោះ​ទេ ។ ប៉ុន្តែ​អ្នក​ទាំងនេះ​រួម​ទាំង​ខ្ញុំ (​ហុង លិ​ម​) មាន​ភារៈកិច្ច​រៀបចំ​ប្រទេស ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បានដឹង​ដោយ​សុចរិត យុត្តិធម៌ តម្លាភាព និង​ភាព​ទទួលខុសត្រូវ មិនមែន​ធ្វើ​ដូច​បាយ ឡុ​កបាយ​ឡ ហៅ​ស្រែ​កថា​ជ័យ​យោ​! យើង​ឈ្នះ​ហើយ ប៉ុន្តែ​មិន​ឈ្នះ​សោះ​»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ