Camfone សម្ពោធ​ដាក់​លក់​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន ជាមួយនឹង​តម្លៃ សមរម្យ​តែ​គុណប្រយោជន៍​ខ្ពស់


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន ដែល​ជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ទូរស័ព្ទ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា បាន​សម្ពោធ​ដាក់​លក់​ទូរស័ព្ទ​ស៊េរី​ថ្មី​ជា​ផ្លូវការ គឺ​ម៉ាក Honey Y2s ដែល​ជា​កំពូល​ស្មា​ត​ហ្វូ​ន មាន​តម្លៃ​សមរម្យ ជា​ពិសេស​មានគុណ​ប្រយោជន៍​ខ្ពស់ ។ ពិធី​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១១ ឧសភា ២០១៩ នៅ​សណ្ឋាគារ កាំ​បូ​ឌី​យ៉ា​ណា ។

លោក​លន់ បូ​រី ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុម ហ៊ុន​ខេ​ម​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​កម្មវិធី សម្ពោធ​ដាក់​លក់ កំពូល​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Honey Y2s គឺ​ចង់​បង្ហាញ​ទៅ​ដល់​សាធារណៈ​ទូទៅ នូវ​ផលិតផល​ជំនាន់​ថ្មី ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​ស្មា​ត​ហ្វូ​ន​ខេ​ម​ហ្វូ​ន ជំនាន់​មុន​ៗ ព្រម​ជាមួយនឹង​ការ​ផ្ដល់​តម្លៃ​ដ៏​ពិសេស និង​សមរម្យ​បំផុត ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នា​ពេល​បច្ចុប្បន្ន​នេះ ។

លោក​ថា ៖«​តម្លៃ​នេះ​វា​សម​នឹង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រដ្ឋាភិបាល​បាន​ព្យាករណ៍​ថា​ក្នុង​ម្នាក់​មាន​ប្រាក់​ចំណូល​ប្រមាណ​១៥០០​ដុល្លារ​អា​មេ​រិ​ក ដូចនេះ ក្នុង​មួយ​ខែ​ពួក​គាត់​អាច​មាន​ប្រាក់​ចំណូល​ប្រមាណ​១៤០​ដុល្លារ​ឬ​១៥០​ដុល្លារ អ​ញ្ចឹ​ង​ហើយ​ពួក​គាត់​អាច​ទិញ​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា​នេះ​ប្រើប្រាស់​បាន​និង​មានគុណ​ប្រយោជន៍​ដូច​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ថ្លៃ​ដូច​គ្នា ។

លោក ឃុន ហេង ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន បាន​ធ្វើ​បទ​បង្ហាញ​ពី​លក្ខណៈ សម្បត្តិ​ពិសេស​ៗ​ជា​ច្រើន​របស់​ស្មា​ត​ហ្វូ​ន Honey Y2s ដល់​ភ្ញៀវ​និង​បណ្ដា​អ្នក​សារព័ត៌មាន​ជា​ច្រើន​ដែល​បាន​អញ្ជើញ​ចូលរួម ក្នុង​នោះ​លោក​បានអោយ​ដឹង​ថា Honey Y2s ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​របស់​ខេ​ម​ហ្វូ​ន ត្រូវ​បាន​រចនា​ឡើងជា​មួយ​អេ​ក្រង់​ឆក បែប​តំណក់ទឹក​ទំហំ​៦,២២​អ៊ី​ង កម្រិត Ratio 19:9​លាត​ពេញ​គែម ពេញ​អេ​ក្រង់ ពេញភ្នែក​ចំពោះ​ការ​ទស្សនា​វី​ឌី​អូ កម្សាន្ត​នានា​កម្រិត HD+ ។ ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ 13MP+2MP ដែល​អាច​ចាប់​យក​រូបភាព​បាន ដិត​ច្បាស់​ល្អ បែប​ធម្មជាតិ ជាមួយ​មុខងារ Pro Mode ដែល​ជំនួយ​ដល់​លោក​អ្នក ក្នុង​ការ​ថត​យក​បាន​ស្អាត​ឥត​ខ្ចោះ តម្រូវការ និង​គ្រប់​កាលៈទេសៈ ។

លោក​បន្ត​ថា Honey Y2s ក៏​ភ្ជាប់​មក​ជាមួយ កាមេរ៉ា​មុខ 8MP អប​ជាម​យ​យ​បច្ចេកវិទ្យា​សែ​ល​ហ្វី​ផត​ទ្រេត​ម៉ូ​ដ ( Selfie Portrait Mode ) អាច​ថត​សែ​ល​ហ្វីល​បាន​ស្អាត អម​ជាមួយ​ផ្ទៃ​ខាងក្រោយ​ព្រាល​ៗ ផ្ទៃ​ស​ខ្មៅ និង​មុខងារ ផ្សេង​ទៀត ដូច​ជា AR Emoji Sticker ជាដើម ។ ក្រៅពី​នេះ ទូរស័ព្ទ​ម៉ាក​ថ្មី​របស់​ខេ​ម​ហ្វូ​ន ក៏​មានមុខ​ងារ និង​គុណសម្បត្តិ​ជា​ច្រើន​ទៀត សម្រាប់​បម្រើ​អោយ​ការ​កម្សាន្ត​នានា​របស់​អ្នក​ប្រើប្រាស់​ដូច​ជា​កម្មវិធី​ហ្គែ​ម កម្មវិធី​អុ​ី​ន​ធើ​ណេ​ត​ជា​ច្រើន​ទៀត​ផង​ដែរ ៕ ដោយ​សហការ

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ