សមណៈ​មិន​ធ្ងន់​ដោយ​កិលេស


ហៅ​ថា​សមណៈ​ព្រោះ​លោក​មិន​បាន​ធ្វើ​ជីវិត​សត្វ​ឲ្យ​វិនាស មិន​បៀតបៀន​ដោយ​ដំបង​ឲ្យ​គេ​ដល់​នូវ​សេចក្ដី​លំបាក​ទាំង​ផ្លូវ​កាយ និង​ចិត្ត លោក​បាន​សម្លាប់កិលេស​ចោល​អស់ហើយ​គឺ​មិន​ធ្ងន់​ដោយ​កិលេស​ឡើយ និង​ជា​អ្នក​ប្រព្រឹត្ត​ស្ងប់រម្ងាប់​ចាក​សេចក្ដី​បៀតបៀន​ដូច​មាន​ពុទ្ធភាសិត​ថា​៖

អ្នក​ដែល​រម្ងាប់​នូវ​បាប​ទាំងឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​តថាគត​ហៅ​ថា សមណៈ ដោយហេតុ​ដែល​គេ​ជា​អ្នក​ស្ងប់រម្ងាប់​នោះ​ឯង​។ ការ​ដែល​រម្ងាប់​នូវ​កិលេស​ឱ្យ​អស់ពី​ខន្ធ​សន្តាន​នេះឯង​ជា​លក្ខណៈ​សម្គាល់​របស់​សមណៈ ។

តាម​លក្ខណៈ​ពិត បុគ្គល​មិនមែន​បាន​ឈ្មោះ​ថា សមណៈ ព្រោះតែ​កោរសក់ ស្លៀកដណ្តប់​នូវ​ស្បង់​ចីវរ​ប៉ុណ្ណោះ​ទេ អ្នក​ដែល​ឥត​វត្តប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ មិន​ត្រូវ​តាម​ធម៌​វិន័យ ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា លោភលន់​ចង់បាន​លាភសក្ការៈ ធ្ងន់​ដោយ​កិលេស​នឹង​ឈ្មោះ​ថា សមណៈ​ដូច​ម្ដេច​បាន ។

ចំណែកឯ​ជន​ដែល ជា​អ្នក​រម្ងាប់​នូវ​បាប​ទាំង​តូច​ទាំង​ធំ​បាន​ដោយ​សព្វគ្រប់ ទើប​តថាគត​ហៅ​ថា សមណៈ ព្រោះតែ​គេ​រម្ងាប់​នូវ​បាប​ទាំងឡាយ​នោះ​អស់ហើយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ