ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ដែល​ថា​មិន​ចេះ​ខុស​នោះ

4 ឆ្នាំ មុន

គ្មាន​អ្នក​ណា​ម្នាក់​ល្អ​គ្រប់​ដប់​ទេ មនុស្ស​យើង​ម្នាក់​ៗ​ចៀស​មិន​ផុត​ពី​មាន​ចំណុច​ល្អ​ខ្លះ និង​ចំណុច​អាក្រក់​ខ្លះ​មិន​ខាន រក​មនុស្ស​ល្អ​បរិសុទ្ធ​ទាំងស្រុង​មិន​ឲ្យ​មាន​ចំណុច​ខ្វះខាត​សោះតែ​ម្តងនោះ​មិន​បាន​ទេ បុគ្គល​ដែល​យល់​ពី​លក្ខណៈ​ពិត​បែប​នេះ​រមែង​មិន​មើល​ទោស​អ្នក​ដទៃ​សោះឡើយ ។ មាន​ចំណុច​ខ្លះ យើង​ថា​ល្អ តែ​អ្នក​ដទៃ​គេ​ថា​មិនល្អ ចំណុច​ខ្លះ​ទៀត…

គ្មាន​អ្នក​ណា​ម្នាក់​ល្អ​គ្រប់​ដប់​ទេ មនុស្ស​យើង​ម្នាក់​ៗ​ចៀស​មិន​ផុត​ពី​មាន​ចំណុច​ល្អ​ខ្លះ និង​ចំណុច​អាក្រក់​ខ្លះ​មិន​ខាន រក​មនុស្ស​ល្អ​បរិសុទ្ធ​ទាំងស្រុង​មិន​ឲ្យ​មាន​ចំណុច​ខ្វះខាត​សោះតែ​ម្តងនោះ​មិន​បាន​ទេ បុគ្គល​ដែល​យល់​ពី​លក្ខណៈ​ពិត​បែប​នេះ​រមែង​មិន​មើល​ទោស​អ្នក​ដទៃ​សោះឡើយ ។

មាន​ចំណុច​ខ្លះ យើង​ថា​ល្អ តែ​អ្នក​ដទៃ​គេ​ថា​មិនល្អ ចំណុច​ខ្លះ​ទៀត យើង​ថា​មិនល្អ តែ​អ្នក​ផ្សេង​គេ​ថា​ល្អ ធ្វើ​ឲ្យ​យើង​ក្រោធ​ខឹងភ្លាម ​​នេះហើយ​ជា​ចំណុចខ្សោយ ឬជា​ចំណុច​ខ្វះខាត​របស់យើង ព្រោះអំពើក្រោធហ្នឹងឯងមិន​ដែលទទួលបានលទ្ធផលល្អទេ ។

ដូច្នេះ​ដើម្បី​រំសាយចិត្ត​ខឹង​គឺ​យើង​កុំ​ចេះ​តែ​នឹក​ដល់​ចំណុច​អាក្រក់​របស់​អ្នកដទៃ តែ​គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេចក្ដី​ល្អ​របស់​គេ​វិញ ព្រោះ​មនុស្ស​យើង​មិនមែន​ប្រព្រឹត្ត​តែ​អំពើអាក្រក់​ទាំងអស់​ទេ អំពើ​សុចរិត​ក៏​គេ​ធ្វើ​ខ្លះ​ដែរ បុថុជ្ជន​គឺ​វា​តែ​យ៉ាង​ហ្នឹងឯង គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​ទេ​ ។